សុខភាព
វ៉ាក់សាំងកុមារសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
បើនិយាយពីថ្នាំបង្ការ ឬហៅថា វ៉ាក់សាំង មនុស្សតិចណាស់ដែលមិនស្គាល់។ ទោះជាត្រូវបានចាត់ទុកថាជាថ្នាំសំខាន់សម្រាប់តតាំងនឹងរោគផ្សេងៗក៏ដោយ ប៉ុន្តែមនុស្សតិចណាស់ ដែលដឹងពីប្រភេទឥទ្ធិពល មុខងារ និងអត្ថប្រយោជន៍របស់ថ្នាំបង្ការទាំងនោះ។ ថ្នាំបង្ការ (វ៉ាក់សាំង) មាននាទីសំខាន់ណាស់ក្នុងការការពារគ្រប់គ្នាពីជំងឺកាចសាហាវមួយចំនួន ទោះបីជាមតិមហាជនខ្លះលើកឡើងថា វ៉ាក់សាំង (ការចាក់មេរោគ) ចូលខ្លួនមិនល្អក៏ដោយ។
តោះ ប្ដូរទម្លាប់ពីមនុស្សលែងខ្វល់ មកស្វែងយល់បន្ថែម ដើម្បីជាប្រយោជន៍សម្រាប់ការរស់នៅ និងជួយអ្នកដទៃទៀតជាច្រើន ក្នុងអត្ថបទនេះ។

១- អ្វីជា អិនអាយភី (NIP)?
NIP ជាកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ ដើម្បីកំណត់ពេលក្នុងការចាក់វ៉ាក់សាំង និងអប់រំពលរដ្ឋអំពីអត្ថប្រយោជន៍នៃថ្នាំបង្ការ។
២- ថ្នាំបង្ការសំខាន់ៗសម្រាប់កុមារ
កម្មវិធីជាតិផ្ដល់ថ្នាំបង្ការឥតគិតថ្លៃ ជួយការពារកុមារពីជំងឺធ្ងន់ធ្ងរច្រើនណាស់ ហើយចាក់តាមវ័យរបស់កុមារ ដូចជា របេង រលាកថ្លើមប្រភេទ B ជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ កញ្ជ្រឹល និង ស្អូច ពីកំណើត។ មិនចាំបាច់ទាល់តែ NIP ទេ វ៉ាក់សាំងខ្លះ មានប្រសិទ្ធភាពខ្ពស់ណាស់ ទោះបីជាមិនចាក់ផ្ទាល់ពីកម្មវិធីរបស់ក្រសួង សុខាភិបាលក៏មាន (នៅតាមបណ្ដាគ្លីនិកឯកជន)។
វ៉ាក់សាំងទាំងនោះមាន ដូចជា វ៉ាក់សាំងបង្ការជំងឺរលាកសួត Pneumococcus (ភ្នឺម៉ូកូកគីស) ឬវីរុស បង្កជំងឺរាករូស Rotavirus (រូតាវីរុស) ជាដើម។ ក្រៅពីវ៉ាក់សាំង បង្កដោយរោគ ២ខាងលើ ក៏មានការណែនាំឲ្យចាក់វ៉ាក់សាំងផ្សេងទៀតដែរ ដូចជា ការពារជំងឺរលាកថ្លើម ប្រភេទ A និង អុតស្វាយ។
៣- អត្ថប្រយោជន៍

ជាទូទៅថ្នាំបង្ការជំងឺត្រូវបានគេទទួលស្គាល់ ថាជាវិធីសាស្ត្របែបវិទ្យាសាស្ត្រមួយ ដែលអាចកាត់បន្ថយអត្រាឆ្លងនៃជំងឺ ឬក៏អាចលុបបំបាត់ជំងឺមួយចំនួន (ទាំងផ្លូវចិត្ត និងផ្លូវកាយ) ទាំងស្រុងតែម្ដង។ បើផ្ដោតលើទស្សនវិស័យសេដ្ឋកិច្ចវិញ ថ្នាំបង្ការប្រភេទនេះ អាចជួយកាត់បន្ថយចំណាយផ្សេងៗ ដូចជាថ្លៃព្យាបាល ក្រោយកើតជំងឺបានច្រើន។ សរុបទៅវ៉ាក់សាំងបង្ការជំងឺអាចជួយការពារមនុស្សគ្រប់វ័យ គ្រប់ភេទ ពីជំងឺផ្សេងៗ។
៤- ចុះសុវត្ថិភាពកម្រិតណាដែរ?
វាមិនបានបង្កហានិភ័យខ្ពស់ជាងការបង្ការទេ ក្រោយពេលចាក់ចូលខ្លួន ទោះបីជាប្រភេទថ្នាំបង្ការជំងឺខ្លះមានសារធាតុអាលុយមីញ៉ូម និង Formaldehyde ក៏ដោយ។ ជាទូទៅមុនពេលវ៉ាក់សាំងទាំងនោះ អនុញ្ញាតឲ្យដាក់លក់នៅលើទីផ្សារបានខាងរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានពិនិត្យ និងធ្វើតេស្តយ៉ាងហ្មត់ចត់បំផុត (ចំពោះផលិតផលស្តង់ដារ) ហើយមុនទទួលបានអាជ្ញាប័ណ្ណ ផ្ដល់សេវាវ៉ាក់សាំងការពារទាំងនោះឲ្យមហាជនគ្រប់ប្រភេទ (វ៉ាក់សាំង) ត្រូវឆ្លងកាត់ការធ្វើតេស្តសាកល្បងច្រើនឆ្នាំច្រើនលើកច្រើនសារណាស់។
សព្វថ្ងៃ ទោះវ៉ាក់សាំងទាំងនោះកំពុងប្រើប្រាស់យ៉ាងទូលំទូលាយ ពាសពេញពិភពលោកក្ដី ក៏មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) និងរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅតែបន្តប្រើប្រាស់ប្រព័ន្ធរាយការណ៍ ដើម្បីតាមដានពីផលវិបាក នៃថ្នាំបង្ការ (VAERS) និងផលប៉ះពាល់ផ្សេងៗ។ ក្នុងករណីរកឃើញផលប៉ះពាល់ណាមួយរដ្ឋាភិបាល និងស៊ើបអង្កេតប្រកាសជាសាធារណៈពីឥទ្ធិពលអាក្រក់ និងឈានដល់ផ្អាក ឬបញ្ឈប់ការប្រើប្រាស់ថ្នាំ (វ៉ាក់សាំង) នោះតាមស្ថានការណ៍ជាក់ស្ដែង។
៥- តើថ្នាំបង្ការប៉ះពាល់អ្វីខ្លះ?

-កម្រិតស្រាល៖ ការឈឺចាប់ឡើងកន្ទួលក្រហម ឬក៏ហើមបន្តិចបន្តួច (ចំពោះក្មេងៗ) ពិតជាអាចកើតឡើង ឬអាចបង្កឲ្យក្ដៅខ្លួនតិចតួចក៏មាន។
-កម្រិតធ្ងន់៖ អាចមានប្រតិកម្មធ្ងន់ធ្ងរ (អាឡែហ្ស៊ី) ប្រកាច់ ឬអាចឈានដល់ថ្លង់ ប៉ុន្តែករណីបែបនេះកម្រកើតមានណាស់។
-ចចាមអារ៉ាម៖ មានរឿងអត់ពិតដែលនិយាយតគ្នាខ្លះថា វ៉ាក់សាំងបង្ការជំងឺអាចបណ្ដាលឲ្យមានជំងឺ អូទីស្សឹម (Autism) ប៉ុន្តែនេះជារឿងមិនពិតទេ។ ករណីចចាមអារ៉ាមនេះកើតឡើង ដោយសារតែការស្រាវជ្រាវវែកញែកមិនដាច់ស្រេចក្នុងឆ្នាំ ១៩៩៨ ដែលកាលណោះមានអ្នក ស្រាវជ្រាវខ្លះបានអះអាងថា វ៉ាក់សាំងអាចបណ្ដាលឲ្យកើតជំងឺ អូទីស្សឹម(Autism) ប៉ុន្តែក៏មាន អ្នកវិទ្យាសាស្ត្រភាគច្រើនស្រាវជ្រាវជាបន្តបន្ទាប់គ្នា ស្វែងរកព័ត៌មាន មកបញ្ជាក់បន្ថែមថា តើពិតជាអាចមានករណីបែបនេះកើតឡើងមែនឬអត់? ទាក់ទងទៅនឹងវ៉ាក់សាំង MMR (Mumps,Measles,Rubella) និង សារធាតុ Thimerosal (ដែលអាចបណ្ដាលឲ្យមានជំងឺ អូទីស្សឹម)។
-លទ្ធផល៖ ដែលទទួលបានទាំងអស់ គឺសុទ្ធតែ “អវិជ្ជមាន” បញ្ជាក់ថា អំណាចរបស់វ៉ាក់សាំង ពិត ជាមិនអាចបង្កឲ្យ អូទីស្សឹម កើតឡើងបានទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់?
ចុចអាន៖ វ៉ាក់សាំងមិនត្រឹមការពារ ស្ត្រីមានផ្ទៃពោះ ពីកូវីដទេ ថែមទាំងជារបាំងដល់សុក និងទារក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


