សុខភាព
វ៉ាក់សាំងមិនត្រឹមការពារ ស្ត្រីមានផ្ទៃពោះ ពីកូវីដទេ ថែមទាំងជារបាំងដល់សុក និងទារក
វិទ្យាស្ថានមេរោគល្អិត និងភាពស៊ាំវិទ្យារបស់ប្រទេសស្វីសបាននិយាយកាលពីថ្ងៃសុក្រថា ស្ត្រីមានផ្ទៃពោះត្រូវបានការពារប្រសើរជាងមុន ពីគ្រោះថ្នាក់ដល់សុក និងទារករបស់ពួកគេ នៅពេលដែលទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

យោងតាមការរកឃើញរបស់ក្រុមស្រាវជ្រាវនៃវិទ្យាស្ថាននេះបានឲ្យដឹងថា ជាការពិតកូវីដអាចចម្លង និងឆ្លងដល់កោសិកាសុករបស់មនុស្សបានយ៉ាងឆាប់រហ័ស បើស្រី្តមានផ្ទៃពោះមិនបានចាក់វ៉ាក់សាំង ។
អ្នកវិទ្យាសាស្ត្របានឲ្យដឹងទៀតថា ស្ត្រីមានផ្ទៃពោះគឺ ៧០ ភាគរយប្រឈមនឹងការឆ្លងច្រើនជាងមនុស្សផ្សេងទៀតពីក្រុមអាយុដូចគ្នា ជាមួយនឹងហានិភ័យនៃការវិវត្តន៍ធ្ងន់ធ្ងរកើនឡើងដល់ ១០ ភាគរយ ។ ជាពិសេសហានិភ័យនៃការសម្រាលមិនគ្រប់ខែ ឬការស្លាប់កូនកើនឡើង ២ ទៅ ៣ ដង ។

ជាចុងក្រោយ វិទ្យាស្ថានបានពន្យល់ថា “បច្ចេកវិទ្យា RNA នៅក្នុងវ៉ាក់សាំងមិនប៉ះពាល់ដល់ទារកនោះទេ ខណៈអង់ទីគ័រដែលត្រូវបានបង្កើតឡើងដោយម្តាយឆ្លងកាត់របាំងសុក ហើយនឹងការពារកុមារ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


