សុខភាព
ចែកគ្នាដឹង! តិចនិកដោះស្រាយបញ្ហាឈឺធ្មេញ ពេលយប់
ឈឺធ្មេញ អ្នកណាក៏ជួបប្រទះក្នុងជីវិតដែរ ប៉ុន្តែបើឈឺចំពេលយប់វិញ ហើយគ្មានថ្នាំនៅផ្ទះទៀត ច្បាស់ជាវីរវរហើយ។ គ្នាយើងធ្លាប់ឆ្លងកាត់បទពិសោធន៍នេះ បានដឹងថាវេទនាប៉ុនណា។ ប៉ុន្តែក៏មានវិធីដោះទ័លខ្លះដែរទាំងវិធីព្យាបាលដោយថ្នាំ ទាំងវិធីព្យាបាលបែបធម្មជាតិ។

១. វិធីដោះស្រាយបញ្ហាឈឺធ្មេញពេលយប់
ព្យាបាលអាការៈឈឺធ្មេញនៅផ្ទះ ជាធម្មតាអាចពាក់ព័ន្ធនឹងថ្នាំបំបាត់ការឈឺចាប់។ ខណៈខាងក្រោយនេះ ជាវិធីសាស្ត្រខ្លះៗ អាចបន្ធូរបន្ថយការឈឺធ្មេញពេលយប់ ជួយឲ្យយើងអាចគេងលក់យ៉ាងសុខស្រួលបាន។
- ថ្នាំបំបាត់ការឈឺចាប់ដោយមិនចាំបាច់វេជ្ជបញ្ជា៖ ការប្រើថ្នាំបំបាត់ការឈឺចាប់ពពួក Ibuprofen (Advil, Motrin) ពពួកថ្នាំ Acetaminophen (Tylenol) និងអាស្ពីរីនជាដើម សុទ្ធតែអាចជួយបន្ថយការឈឺចាប់ធ្មេញបានតួចតិចដែរ។ គ្នាយើងក៏អាចប្រើថ្នាំស្ពឹក ជែលស្ពឹកដែលជារឿយៗមានលាយជាតិ Benzocaine ក៏អាចជួយផ្អាកការឈឺចាប់បានមួយសន្ទុះធំ គ្រាប់គ្រាន់ឲ្យយើងគេងលក់បាន។ យ៉ាងណាត្រូវចាំ កុំប្រើផលិតផលណាមានសារធាតុ Benzocaine ទៅលើទារក ឬក្មេងក្រោមអាយុ ២ឆ្នាំឲ្យសោះ។
- មុនចូលគេងកុំញ៉ាំអាហារ ឬភេសជ្ជៈមានជាតិអាស៊ីដ ត្រជាក់ ឬអាហាររឹង៖ ព្រោះអាហារប៉ុន្មានប្រភេទនេះ នឹងធ្វើឲ្យអាការៈឈឺធ្មេញរបស់យើងកាន់តែធ្ងន់ធ្ងរ។ ករណីខ្លះ ធ្មេញយើងមានប្រហោងស្រាប់ ត្រូវចៀសវាងឲ្យបាន បើមិនចង់ឈឺចាប់កាន់តែខ្លាំង។
- លាងជម្រះធ្មេញជាមួយទឹកខ្ពុរមាត់៖ ប្រើទឹកខ្ពុរមាត់ដែលមានលាយជាតិអាល់កុល អាចជួយទាំងលាងសម្អាតធ្មេញផង ជួយឲ្យស្ពឹកមិនឈឺចាប់ថែមទៀត។
- ស្អំថង់ទឹកកកមុនចូលគេង៖ អាចវេចខ្ចប់ទឹកកកមួយថង់ នឹងដាក់ទៅលើថ្ពាល់ខាងណាមួយយើងកំពុងឈឺធ្មេញ។ បែបនេះអាចជួយបន្ថយការឈឺចាប់បាន ធ្វើឲ្យយើងសម្រាកលក់ស្រួល។
២- ឱសថធម្មជាតិសម្រាប់ព្យាបាលឈឺធ្មេញ
អាការៈឈឺធ្មេញពេលយប់ ប្រហែលជាទាន់ហន់ពេក ពេលខ្លះយើងមិនមានថ្នាំព្យាបាលទាំងនោះនៅក្នុងផ្ទះ ចេញទៅពេទ្យក៏ពិបាក។ ប៉ុន្តែកុំទាន់បារម្ភ យោងតាមការសិក្សាគួរឲ្យជឿជាក់ជាច្រើន វិធីសាស្ត្របែបធម្មជាតិមួយចំនួន សុទ្ធតែអាចប្រើបំបាត់ការឈឺចាប់បណ្តោះអាសន្ន ដោយក្នុងនោះអ្នកជំនាញណែនាំឲ្យយើងប្រើឱសថធម្មជាតិ អាចមានតាមផ្ទះដូចជា៖
ខ្ទឹមស
ខ្ទឹមសត្រូវបានគេប្រើប្រាស់ជាឱសថតាំងពីយូរណាស់មកហើយ។ ខ្ទឹមសផ្ទុកសារធាតុ allicin ដែលមាននាទីជាសារធាតុប្រឆាំងបាក់តេរី។ ដើម្បីកាត់បន្ថយការឈឺចាប់ យើងអាចយកខ្ទឹមសមួយកំពឹសមកបំបែក និងលាយជាមួយអំបិលបន្តិច រួចយកទៅបិតនៅធ្មេញដែលឈឺ។
តែជីរអង្កាម
ជីរអង្កាមមានសារធាតុធ្វើឲ្យស្ពឹកដែលអាចបន្ថយការឈឺធ្មេញបាន។ សារធាតុម៉ង់តុល (Menthol) នៅក្នុងជីរអង្កាមគឺជាសារធាតុប្រឆាំងបាក់តេរី។ យើងអាចដាក់ជីរអង្កាមក្រៀមមួយស្លាបព្រាកាហ្វេទៅក្នុងទឹកកំពុងពុះ និងទុកចោល២០នាទី។ ក្រោយពីនេះទុកឲ្យត្រជាក់ និងយកមកខ្ពុរមាត់។ យើងអាចស្ដោះចេញ ឬផឹកក៏បាន។
ប្រទាលកន្ទុយក្រពើ
ជែលប្រទាលកន្ទុយក្រពើអាចព្យាបាលការរលាក ឬរបួសតូចៗ និងមនុស្សមួយចំនួនបានប្រើជែលនេះសម្អាត និងបំបាត់ការឈឺចាប់នៅអញ្ចាញធ្មេញ។ ការសិក្សាជាច្រើនក៏បានបង្ហាញថាប្រទាលកន្ទុយក្រពើមានសារធាតុប្រឆាំងបាក់តេរីដែលជួយកំចាត់ពពួក germ ធ្វើឲ្យធ្មេញពុក។ ដើម្បីកាត់បន្ថយការឈឺធ្មេញ យើងអាចយកជែលប្រទាលកន្ទុយក្រពើទៅលាបលើកន្លែងដែលឈឺនៅនឹងមាត់ រួចម៉ាស្សាថ្នមៗទៅក្នុងអញ្ចាញធ្មេញ។
វិធីទាំងនេះគ្រាន់តែបន្ថយអាការៈឈឺចាប់រយៈពេលខ្លីប៉ុណ្ណោះ យកល្អគួរទៅជួបទន្តពេទ្យដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ៕
ចុចអាន៖ស្ងួតមាត់ក្រោយភ្ញាក់ពីគេង តាមពិត មកពីមូលហេតុទាំងនេះ
ចុចអាន៖ដុសធ្មេញរាល់ថ្ងៃ ដឹងអត់ថាគួរប្ដូរច្រាសដុសធ្មេញ នៅពេលណា?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


