សុខភាព
បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
មានតែម៉ាក់ប៉ា ឬអ៊ំៗមានជំងឺខ្សោយបេះដូងទេ ទើបដឹងច្បាស់ពីសញ្ញានេះ ប៉ុន្តែគ្នាយើងវ័យចន្លោះពី ២០-៣០ ឆ្នាំ ក៏គួរដឹងដែរ ព្រោះហោចណាស់ អាចត្រៀមខ្លួនទុកជាមុន ឬអាចសង្កេតមើលចាស់ៗ ក្រែងមានបញ្ហានេះ ដោយសារវ័យកាន់តែជ្រេ កាន់តែប្រឈមខ្ពស់។ “Hello គ្រូពេទ្យ” មានសញ្ញាមួយចំនួនពាក់ព័ន្ធជំងឺខ្សោយបេះដូង មកប្រាប់៖

១- អ្វីជាជំងឺខ្សោយបេះដូង?
មានមូលហេតុច្រើន បង្កឲ្យមានជំងឺខ្សោយបេះដូង ដូចជា កត្តាអាយុ បេះដូងធ្វើការលើសកម្រិត ឬខូចខាត បេះដូងចុះខ្សោយ និងច្របាច់ឈាមទៅចិញ្ចឹមសារពាង្គកាយមិនគ្រប់។ ខ្សោយបេះដូង អាចកើតពេលបេះដូងច្របាច់ (Systolic) ឬពេលបេះដូងសម្រាក (Diastolic)។ កត្តាទាំង ២ ពាក់ព័ន្ធនឹងករណីខូចថតបេះដូងខាងក្រោម ផ្នែកខាងឆ្វេង។
២- សញ្ញាជំងឺខ្សោយបេះដូង
ខ្សោយបេះដូងអាចបង្កជារោគសញ្ញាជាច្រើន ហើយសាមញ្ញ អាចធ្វើឲ្យយើងមិនចាប់អារម្មណ៍ ប៉ុន្តែសញ្ញាទាំងនេះគ្រោះថ្នាក់ បើមិនព្យាបាល៖
– ហត់៖ កើតពេលយើងកំពុងធ្វើការ ឬគេងក៏ដោយ។ ធ្វើឲ្យយើងភ្ញាក់ពីដំណេក ព្រោះពេលគេងរាបពេក ពិបាកដកដង្ហើម ទាល់តែកើយខ្នើយ ២ជាន់ ឬកល់ខ្នង។ មានជំងឺនេះអាចនឹងអស់កម្លាំង រសាប់រសល់។ សញ្ញានេះកើតឡើងពេលឈាមទៅបំពេញក្នុងសរសៃឈាម ពីសួតទៅបេះដូង ព្រោះបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ នាំឲ្យជាតិទឹកជ្រាបចូលក្នុងសួត។
– ល្ហិតល្ហៃ៖ រាងកាយតែងនឿយហត់ អស់កម្លាំង សូម្បីការងារប្រចាំថ្ងៃ ដូចជា ចម្អិនម្ហូប ដើរ ទិញឥវ៉ាន់ ក៏ពិបាកដែរ។ ផ្នែកធំនៃសញ្ញានេះ មកពីបេះដូងមិនអាចផ្គត់ផ្គង់ឈាមទៅឲ្យកោសិការាងកាយគ្រប់គ្រាន់ នាំឲ្យរាងកាយកាត់បន្ថយតម្រូវការឈាម ទៅកាន់សរីរាង្គមិនសូវសំខាន់មួយចំនួន ពិសេសសាច់ដុំអវយវៈដែលនាំឈាមទៅចិញ្ចឹមខួរក្បាល និងបេះដូង។
– កើនឡើងជាតិទឹកក្នុងជាលិកា៖ សញ្ញានេះហៅថា ហើម ធ្វើឲ្យយើងឡើងទម្ងន់ ឬហើមពោះ និងជើងធ្វើឲ្យស្បែកតឹង។ ពេលឈាមហូរចេញពីបេះដូងយឺតជាងមុន នាំឲ្យឈាមត្រឡប់ទៅរកបេះដូងកើនឡើង ជាតិទឹកជ្រាបចូលក្នុងជាលិកា ហើយតម្រងនោមចុះខ្សោយ មិនអាចបញ្ចេញសារធាតុសូដ្យូម និងទឹកដែលលើសបាន ទើបបង្កឲ្យហើមតែម្តង។
នៅមានរោគសញ្ញាដទៃទៀតបញ្ជាក់ថា យើងមានជំងឺខ្សោយបេះដូង៖
– បេះដូងលោតញាប់
– ក្អកជាប់ ឬក្អកឮសូរងឺតៗ
– លែងសូវឃ្លាន
– ចង្អោរ
– វិលមុខ ធេងធោង
– ឈឺទ្រូង (ពេលវិវត្តទៅជាជំងឺគាំងបេះដូង)។

៣- វិធីព្យាបាល
ត្រូវធ្វើឲ្យបេះដូងច្របាច់ឈាមបានល្អជាមុនសិន។ ព្យាបាលដោយពេទ្យ ជារឿងចាំបាច់។ ណាត់ជួបគ្រូពេទ្យ ដើម្បីទទួលការណែនាំ និងលេបថ្នាំឲ្យបានត្រឹមត្រូវ។ កាត់បន្ថយញ៉ាំប្រៃ និងសារធាតុរាវក្នុងអាហារ (ដូចជា ទឹក…) បញ្ចុះទម្ងន់ បើមានជំងឺធាត់ ហាត់ប្រាណ បន្ថយការផឹកស្រា និងឈប់ជក់បារី៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


