សុខភាព
៦ វិធី បំបាត់ភាពអស់កម្លាំង និងនឿយណាយក្នុងកែវភ្នែក
ក្នុងមួយថ្ងៃ មនុស្សប្រើភ្នែកគ្រប់ពេល។ លើកលែងតែពេលចូលគេង មិនថាកំពុងធ្វើការ លេងហ្គេម អានព័ត៌មាន ឬមើលអ្វីដែលចាប់អារម្មណ៍។ ពន្លឺពីអេក្រង់កុំព្យូទ័រ និងស្មាតហ្វូនគឺ ពួកគេទាំងអស់ធ្វើឲ្យភ្នែករបស់យើងផ្សារឬក្រហាយ។

មនុស្សខ្លះសម្លឹងអេក្រង់យូររហូតទៅឈឺភ្នែក ហើយវិធីងាយៗខាងក្រោមនេះ ជួយក្នុងការគ្រប់គ្រងភ្នែក ដោយមិនចំណាយពេលយូរទេ។
១ ព្រិចភ្នែករៀងរាល់ ៤ វិនាទី ពេលសម្លឹងមើលកុំព្យូទ័រយូរពេក ដោយមិនព្រិចភ្នែក។ នោះអាចធ្វើឲ្យភ្នែកស្ងួត និងការព្រិចភ្នែកថយចុះពី ២០-២២ ដង/នាទី មកត្រឹមតែ ៦-៨ ដង/នាទី បណ្ដាលឲ្យអស់កម្លាំងឬធ្វើឲ្យភ្នែកស្ងួតរហូតដល់រលាកភ្នែក ។ ដូច្នេះដើម្បីការពារភ្នែកស្ងួត អ្នកជំនាញណែនាំឲ្យអ្នកព្រិចភ្នែករៀងរាល់ ៤ វិនាទី។
២ ធ្វើចលនាសាច់ដុំភ្នែកពេលកំពុងធ្វើការ សាច់ដុំភ្នែកយើងនឹងតានតឹង ខណៈយើងប្រើប្រាស់ដើម្បីសម្លឹងទៅទីតាំងណាមួយ ដូច្នេះការធ្វើចលនាភ្នែកពីឆ្វេងទៅស្តាំ ពី ៥ ទៅ ១០ ដង គឺជួយបំបាត់ការចុកភ្នែក ឬឈឺភ្នែក។ ជាពិសេសអាការក្រហាយភ្នែក ដោយមិនដឹងខ្លួន។
៣ អង្គុយបិទបើកភ្នែក ប្រសិនបើអ្នកមានពេល ចូរបិទភ្នែកខ្លួនឯង ហើយក្រឡេកមើលចុះក្រោមមួយសន្ទុះ បន្ទាប់មកបើកភ្នែកមកវិញ ហើយធ្វើបែបនេះម្ដងទៀតប្រហែល១ នាទី ។ ប៉ុន្តែលើកនេះ ក្រលេកគ្រាប់ភ្នែក ពីឆ្វេងទៅស្កាំប្រហែល ១ នាទី រួចបើកភ្នែក ហើយចាប់ផ្ដើមធ្វើលំហាត់ប្រាណភ្នែកម្តងទៀត ឬរហូតដល់អ្នកមានអារម្មណ៍ធូរស្រាល។
៤ បង្រួមភ្នែកដោយបាតដៃ ជូតបាតដៃទាំងពីររបស់អ្នកឲ្យបានស្អាត ដើម្បីបង្កើតកំដៅ។ បន្ទាប់មកធ្វើដៃរាងជាពែង បិទភ្នែករបស់អ្នក ហើយដាក់ដៃលើភ្នែកទាំងសងខាង។ ទុកវាចោលមួយភ្លែត ភាពកក់ក្តៅពីបាតដៃ បន្ធូរសាច់ដុំជុំវិញភ្នែក។ បំបាត់ភាពរឹងនៃសាច់ដុំដែលអស់កម្លាំង។

៥ សម្រាកភ្នែករបស់អ្នកមួយភ្លែត កាត់បន្ថយការឈឺភ្នែក ពន្លឺពណ៌ខៀវចេញពីអេក្រង់។ ទាំងអស់នេះ ធ្វើឲ្យភ្នែករបស់យើងឈឺចាប់។ ដូច្នេះហើយ អ្នកគួរតែសម្រាកភ្នែករៀងរាល់ម៉ោង។ ដោយសម្លឹងមើលទៅផ្លូវផ្សេង ក្រឡេកទៅឆ្ងាយ ឬមើលជុំវិញកន្លែងដែលមានពណ៌បៃតងច្រើន។ វានឹងជួយសម្រួលដល់ការអស់កម្លាំងភ្នែកប្រហែល ៥-១០នាទី ដូច្នេះអ្នកគួរសម្រាកភ្នែករៀងរាល់កន្លះម៉ោងម្ដង។ វានឹងជួយឲ្យភ្នែក ឈប់នឿយណាយឬមានភាពស្រស់ថ្លាមកវិញ។
៦ រៀនប្រើភ្នែកសំឡឹងមើលអេក្រង់ពីចម្ងាយ ខណៈពេលដែលផ្តោតលើអេក្រង់ ពេលខ្លះយើងមិនដឹងថាយើងនៅជិតអេក្រង់ប៉ុណ្ណានោះទេ។ ការប្រើភ្នែកក្នុងចម្ងាយជិត ជាមូលហេតុចម្បងមួយទៀត ដែលធ្វើឲ្យភ្នែកអស់កម្លាំងខ្លាំង។ សូមនៅឲ្យយឆ្ងាយពីអេក្រង់កុំព្យូទ័រ ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


