សុខភាព
ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន
រាល់ថ្ងៃនេះ ប្រុសៗគ្នាយើង ប្រហែលមិនងាយចូលដេកទេ ព្រោះអ្នកខ្លះនៅបង្ហើយការងារដែលនៅសល់ ខ្លះទៀតនៅលេងឆាត ឬនិយាយទូរស័ព្ទជាមួយសង្សារ ឬក៏មានបញ្ហាស្មុគស្មាញ គេងមិនលក់។ តែការចូលគេងយប់ជ្រៅ មិនល្អនោះទេ ព្រោះអាចធ្វើឲ្យប្រុសៗ ងាប់មេជីវិតឈ្មោល ពិបាក ឬមិនអាចគ្មានកូនតែម្ដង។

លោកសាស្ត្រាចារ្យ Hans Jakob Ingerslev អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Aarhus របស់ដាណឺម៉ាក បញ្ជាក់ថា មូលហេតុដោយសារប្រុសៗគេងមិនគ្រប់គ្រាន់មានបញ្ហាស្មុគស្មាញ កើនឡើង និងអាចប៉ះពាល់ដល់មេជីវិត។ ការសិក្សា ក៏បានលើកឡើងថា ប្រុសៗ ដែលចង់មានកូន គួរឆាប់ចូលគេង មុនម៉ោង ១០:៣០នាទីយប់។
ការសិក្សា រកឃើញថា ប្រុសៗចូលគេងមុនម៉ោង ១០:៣០នាទីយប់ ទំនងមានមេជីវិតឈ្មោល ២,៧៥ ដង ល្អជាងអ្នកចូលគេងនៅម៉ោង ១១:០០នាទីយប់។ ប្រុសៗ គេង ពី ៧ម៉ោងកន្លះ-៨ម៉ោង មានមេជីវិតឈ្មោលល្អ ជួយបង្កើនសមត្ថភាពមានកូនតាមធម្មជាតិបាន។

ការសិក្សានេះ ត្រូវបង្ហាញនៅសន្និសីទប្រចាំឆ្នាំ របស់ European Society of Human Reproduction and Embryology (ESHRE) នៅទីក្រុងវ្យ៉ែន ប្រទេសអូទ្រីស។ អ្នកចូលរួមក្នុងការសិក្សា ជាមធ្យម មានអាយុ ៣៤ឆ្នាំ។
ចំណែកវេជ្ជបណ្ឌិត Christopher Barratt សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Dundee របស់ស្កុតឡែន លើកឡើងថា ប្រសិនបើប្រុសៗ គេងមិនគ្រប់គ្រាន់ទេ វានឹងប៉ះពាល់លើមេតាប៉ូលិស ហើយមានផលប៉ះពាល់លើគុណភាពមេជីវិត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


