សុខភាព
ដឹងអត់ ហេតុអ្វីញ៉ាំមីញឹក ធ្វើឲ្យស្អិតក្រពះ-ពោះវៀន វិវត្តជាមហារីក?
អ្នកដែលចូលចិត្តញ៉ាំមីប្រយ័ត្នខ្លួនតិចទៅ ព្រោះវេជ្ជបណ្ឌិតបានណែនាំថា ការបរិភោគអាហារប្រភេទនេះច្រើនពេកអាចបណ្ដាលឲ្យស្អិតពោះវៀនបាន។

លោកវេជ្ជបណ្ឌិត ផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា មីកញ្ចប់ ឬកំប៉ុង និងប្រអប់ មិនល្អ ក៏ដោយសារតែគេប្រើសារធាតុ Wax ដើម្បីកុំឲ្យស្អិតជាប់គ្នា និងរក្សាទុកបានយូរ។ តើសារធាតុ Wax នោះគឺជាអ្វី? Wax មានរូបរាងដូចក្រមួន ហើយវាមិនបង្កគ្រោះថ្នាក់ទៅជាពុលអ្វីនោះទេ គ្រាន់តែពេលជ្រាបចូលទៅក្នុងខ្លួនយើង នាំពិបាករំលាយ ហើយរយៈពេល ២ ថ្ងៃទើបសារធាតុនេះអស់ពីក្នុងខ្លួន។
នៅពេលយើងញ៉ាំមីរាល់ថ្ងៃសារធាតុ Wax នោះក៏កាន់តែមានច្រើនឡើងក្នុងខ្លួនយើង នាំឲ្យមានបញ្ហាផ្នែកក្រពះ ឬពោះវៀនជាដើម។ “បើយើងញ៉ាំមីមួយថ្ងៃមួយកញ្ចប់/កំប៉ុង ឬ ២ ដងក្នុងមួយថ្ងៃ ជាតិ Wax ក៏កាន់តែច្រើន ធ្វើឲ្យក្រពះពោះវៀនទៅជាស្អិត ពិបាកក្នុងការរំលាយអាហារ នាំឲ្យពោះវៀនធ្វើចលនាមិនបានល្អ និងអាចឲ្យស្ទះ ឬចុកផ្នែកពោះវៀន”។
គុណវិបត្តិនៃជាតិ Wax គឺជាក្រមួន ពេលញ៉ាំមីច្រើនទៅ ក្រមួននោះក៏ទៅតោងជញ្ជាំងពោះវៀន ធ្វើឲ្យជញ្ជាំងពោះវៀនពិបាករំលាយ ពិបាកធ្វើចលនា នាំឲ្យអាហារស្ទះយូរក្នុងពោះ និងបណ្ដាលទៅជាហើមពោះ រលាកពោះវៀន។ ការរលាករ៉ាំរ៉ៃនេះយូរទៅទើបបង្កទៅជាមហារីក ហើយពេលនៅក្មេងមិនទាន់មើលដឹងឡើយ ភាគច្រើនពិនិត្យឃើញនៅពេលវ័យកាន់តែចាស់។

វេជ្ជបណ្ឌិតរូបនោះក៏បានបន្ថែមទៀតដែរថា នៅពេលពោះវៀនដំណើរការមិនល្អ យូរៗទៅអាចបង្កជាជំងឺរលាកពោះវៀន ហើយរលាកពោះវៀនរ៉ាំរ៉ៃអាចបង្កទៅជាជំងឺមហារីកក៏មាន។ ប៉ុន្តែលោកបានបញ្ជាក់ថា មហារីក មិនមែនមកពីសារធាតុ Wax នោះឡើយ ព្រោះសារធាតុផ្សេងៗទៀតក្នុងមីមានឥទ្ធិពលជាង មានដូចជាជាតិគីមី បូរ៉ាក់ ធ្វើឲ្យមីស្វិត ហើយផលិតផលនេះជាប្រភេទអាហារក្រៀម ដូចនេះគេតែងប្រើសារធាតុគីមីដើម្បីរក្សាទុកបានយូរ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ ហើយសារធាតុរក្សាទុកបានយូរនោះដែលនាំឲ្យកើតជំងឺមហារីកពេលយើងញ៉ាំកាន់តែច្រើនទៅៗ។
មីគ្មានជីវជាតិ ឬវីតាមីន និងជាតិសាច់អ្វីជំនួយដល់សុខភាពទាល់តែសោះ ព្រោះវាមានតែអំបិល និងម្សៅស៊ុប ហើយក្រៅពីនោះ គឺសារធាតុពណ៌ និងសារធាតុរក្សាទុកបានយូរប៉ុណ្ណោះឯង។

មួយវិញទៀតមីកំប៉ុងដែលយើងអាចឆុងទឹកក្ដៅបានភ្លាមៗ មិនចាំបាច់ហែកដាក់ចាន សំបកវេចខ្ចប់មិនមែនធ្វើពីក្រដាសឡើយ គឺធ្វើពីស្នោ ឬប្លាស្ទិកទើបមិនជ្រាបទឹក ហើយជ័រ ឬប្លាស្ទិកនេះឯងពេលត្រូវកម្ដៅវាចេញជាតិពុល៕
ចុចអាន៖ហេតុអ្វីបានជា “មីកញ្ចប់” មិនសមស្របសម្រាប់មនុស្សដែលចង់ស្រកទម្ងន់ ?
ចុចអាន៖មីកញ្ចប់ ញ៉ាំឆៅច្រើនពេក អាចបង្កហានិភ័យសុខភាពខ្លាំង តែយើងអាចញ៉ាំបានតាមវិធីនេះ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ