សុខភាព
អាហារ ៨ ប្រភេទ នារីជប៉ុនតែងជឿថា ល្អសម្រាប់សុខភាព និងសម្រស់
អាថ៌កំបាំងសម្រស់មួយទៀត ដែលនារីជប៉ុនយកចិត្តទុកដាក់ គឺជាអាហារខ្មៅ ហើយគេជឿថាល្អសម្រាប់សុខភាព និងសម្រស់ បើទទួលទានជាប្រចាំ នឹងពន្យឺតភាពចាស់ ស្បែកស្រស់ស្អាត សក់រលោង ហើយរក្សារាងមិនឲ្យធាត់ថែមទៀតផង។
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញឲ្យលោកអ្នកបានស្គាល់ពីអាហារខ្មៅ និងតម្លៃអាហារូបត្ថម្ភដែលស្ត្រីជនជាតិជប៉ុនទទួលទានក្នុងជីវិតប្រចាំថ្ងៃ។
១ ផ្សិត សម្បូរទៅដោយវីតាមីន D ដែលជួយពង្រឹងឆ្អឹង និងធ្មេញ។ វាក៏មានផ្ទុកជាតិដែក ដែលជួយការពារភាពស្លេកស្លាំងចំពោះស្ត្រីនិងជាតិសរសៃអាហារ បំបាត់ការទល់លាមក និងជួយកម្ចាត់កាកសំណល់ចេញពីរាងកាយ។

២ ល្ងខ្មៅ សម្បូរទៅដោយសារធាតុ Sesamin ដែលជាសារធាតុជំរុញការរំលាយអាហារថាមពលក្នុងរាងកាយ។ ជួយពន្យាភាពចាស់ និងជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមផងដែរ។ លើសពីនេះទៅទៀត បើទទួលទានជាប្រចាំ វានឹងធ្វើឲ្យសុខភាពសក់ និងស្បែកកាន់តែប្រសើរឡើង។ វិធីញ៉ាំល្ងខ្មៅឲ្យរាងកាយទទួលបានល្ងល្អ គឺល្ងខ្មៅបុកហើយញ៉ាំប្រហែល ១-២ ស្លាបព្រាក្នុងមួយថ្ងៃ។
៣ សណ្តែកខ្មៅ សម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ ដែលជួយពង្រឹងសាច់ដុំ Isoflavones មានរចនាសម្ព័ន្ធស្រដៀងគ្នាទៅនឹងអរម៉ូនភេទស្រី ហើយដើរតួក្នុងការការពារភាពមិនប្រក្រតីនៅក្នុងរាងកាយពីកង្វះ estrogen រួមទាំងជួយការពារជំងឺពុកឆ្អឹងចំពោះស្ត្រីក្នុងវ័យអស់រដូវ saponins ដែលធ្វើឲ្យឈាមរត់បានយ៉ាងប្រសើរឡើង ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម និងជួយពង្រឹងរាងកាយ។ សណ្តែកខ្មៅក៏សម្បូរទៅដោយជាតិសរសៃអាហារ ដែលជួយការពារ និងបំបាត់ការទល់លាមក។
៤ សារ៉ាយសមុទ្រ Kombu សម្បូរទៅដោយជាតិសរសៃនៃអាហាររលាយដូចជាអាស៊ីត Alginic និង Fucoidan ដែលជួយការពារការស្រូបជាតិស្ករ និងខ្លាញ់ចូលទៅក្នុងខ្លួន។ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម Glutamic acid (អាស៊ីដ Glutamic) ដែលជារសជាតិនៃ umami ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត។ ជួយកាត់បន្ថយបរិមាណអាហារបរិភោគ ជួយសម្រកទម្ងន់ និងគ្រប់គ្រងបានល្អ វាក៏មានផ្ទុកនូវអ៊ីយ៉ូត និងវីតាមីន B2 ដែលជួយឲ្យស្បែករបស់អ្នកស្រស់ស្អាត។ Kombu ក៏សម្បូរទៅដោយសារធាតុរ៉ែ ដែលជួយការពារសក់ស្កូវផងដែរ។

៥ ភេសជ្ជៈកាកាវ សម្បូរទៅដោយសារធាតុ polyphenols ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម។ ជួយពន្យាភាពចាស់ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រើស្ករ beet ឬទឹកឃ្មុំជាសារធាតុផ្អែមជំនួសស្ករ នោះវានឹងជួយបង្កើនសម្រស់របស់វាផងដែរ។
៦ កាហ្វេ ប្រសិនបើអ្នកផឹកកាហ្វេ ១ ឬ ២ ពែងក្នុងមួយថ្ងៃក្នុងបរិមាណត្រឹមត្រូវ ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេនឹងជួយឲ្យរាងកាយរបស់អ្នកដុតបំផ្លាញជាតិខ្លាញ់។ ប៉ុន្តែត្រូវប្រយ័ត្នកុំផឹកកាហ្វេច្រើនពេក ព្រោះវាអាចធ្វើឲ្យឈឺពោះ និងញ័របេះដូង ។
៧ ទឹកខ្មេះខ្មៅ សម្បូរទៅដោយអាស៊ីតអាមីណូពីធម្មជាតិពីដំណើរការ fermentation ដែលមានឥទ្ធិពលក្នុងការកាត់បន្ថយភាពតានតឹង និងជួយបន្ធូរអារម្មណ៍ ជួយការពារ និងបំបាត់ការទល់លាមក វាក៏ជួយគ្រប់គ្រងសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលផងដែរ។
៨ ប៊្លូបឺរី ជាផ្លែឈើដែលសម្បូរទៅដោយសារធាតុ anthocyanins ដែលល្អសម្រាប់សុខភាពភ្នែក ជួយប្រឆាំងអុកស៊ីតកម្ម ជួយពន្យាភាពចាស់ និងការពារជំងឺដែលបណ្តាលមកពីការរស់នៅប្រចាំថ្ងៃ។

ត្រូវចងចាំថា ជាមនុស្សស្រីកុំឈប់ស្អាតពីសម្រស់ខាងក្នុង និងសុខភាពល្អ គឺជាកត្តាសំខាន់ដែលនឹងធ្វើឲ្យយើងស្រស់ស្អាតទាំងផ្លូវកាយ និងផ្លូវចិត្តបានយូរអង្វែង។ សូមថែរក្សាសុខភាពសម្រស់ យើងចាប់ពីថ្ងៃនេះតទៅ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារ ៥ ប្រភេទ ដុកទ័រហាមផ្ដាច់ កុំហូបពេលពោះទទេឲ្យសោះ
ចុចអាន៖អាហារ ៧ មុខ ធ្វើឲ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងចេញពីខាងក្នុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


