សុខភាព
ជំងឺឆ្លងខ្លាំងមួយប្រភេទទៀត ផ្ទុះឡើងនៅទីក្រុង Wuhan (មានវីដេអូ)
ទីកន្លែងដែលផ្ទុះជំងឺកូវីដ១៩ដំបូងបង្អស់ ពេលនេះបានផ្ទុះឡើងនូវជំងឺមួយទៀតហើយ។

ករណីជំងឺអាសន្នរោគ ត្រូវបានបញ្ជាក់កាលពីថ្ងៃចន្ទទី១១ខែកក្កដា នៅទីក្រុង Wuhan ប្រទេសចិន ខណៈវិធានការដើម្បីទប់ស្កាត់ការរីករាលដាល ត្រូវបានអនុវត្តនាពេលនេះ។
យោងតាមការជូនដំណឹងពីមន្ទីរសុខាភិបាលស្រុក ដែលត្រូវបានចេញផ្សាយនៅលើគណនី WeChat របស់ Dacheng Wuchang, សាកលវិទ្យាល័យ Wuhan បានរាយការណ៍ករណី ក្អួត និងរាគ រួមជាមួយគ្រុនក្តៅស្រាល កាលពីល្ងាចថ្ងៃសៅរ៍។ ការធ្វើតេស្តសរីរវិទ្យា ដោយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្ត និងក្រុង បានបញ្ជាក់ថា នោះគឺជាជំងឺអាសន្នរោគ។

នាយកដ្ឋានបាននិយាយថា “បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព ស្ថានភាពអ្នកជំងឺត្រូវបានគ្រប់គ្រង ហើយរោគសញ្ញាបានបាត់ទៅវិញ”។
នាយកដ្ឋានបានសង្កត់ធ្ងន់ថា រាល់វិធានការដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ ត្រូវបានអនុវត្តភ្លាមៗ រួមទាំងការតាមដានទំនាក់ទំនង ការប្រមូលសំណាក និងការបិទកន្លែងមួយចំនួនដើម្បីបាញ់ថ្នាំសម្លាប់មេរោគផងដែរ។

មកទល់ពេលនេះ មិនមានករណីថ្មីត្រូវបានរកឃើញនោះទេ។
គួរបញ្ជាក់ថា ជំងឺអាសន្នរោគត្រូវបានចាត់ថ្នាក់ជាជំងឺឆ្លងប្រភេទ A នៅក្នុងប្រទេសចិន រួមជាមួយនឹងជំងឺប៉េស្ត។

ករណីដែលត្រូវបានរកឃើញនៅសាកលវិទ្យាល័យ Wuhan គឺជាការឆ្លងទីពីរដែលត្រូវបានបញ្ជាក់ក្នុងឆ្នាំនេះ បន្ទាប់ពីករណីមួយត្រូវបានរកឃើញកាលពីខែមីនា។
អ្នកជំងឺចំនួន៥នាក់បានធ្វើតេស្តវិជ្ជមាន ជំងឺអាសន្នរោគក្នុងឆ្នាំ ២០២១ ប៉ុន្តែមិនមានអ្នកស្លាប់ទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ្នកវិទ្យាសាស្រ្តនៅ Wuhan ប្រាប់ថា មេរោគបំប្លែងខ្លួនថ្មីៗ នឹងលេចចេញមកទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


