សុខភាព
អេស្ប៉ាញ មានអ្នកស្លាប់ម្នាក់ទៀតហើយ ដោយសារ ជំងឺអុតស្វា (មានវីដេអូ)
ប្រទេសអេស្ប៉ាញ បានបញ្ជាក់ពីការស្លាប់ទីពីររបស់ខ្លួន ដោយសារជំងឺអុតស្វា ខណៈចំនួនករណីឆ្លងទូទាំងពិភពលោក នៅតែបន្តកើនឡើង និងមានរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានប្រកាសការរាតត្បាតនៃជំងឺនេះថាជា ភាពអាសន្នសុខភាពសកល។

ក្រសួងសុខាភិបាលអេស្ប៉ាញ បានបញ្ជាក់ពីអ្នកស្លាប់កាលពីថ្ងៃអាទិត្យទី៣១ខែកក្កដា ខណៈចំនួននៃករណីឆ្លង បានកើនឡើងដល់ ៤២៩៨ករណី ធ្វើឲ្យខ្លួនក្លាយជាប្រទេសមានការឆ្លងមេរោគអុតស្វាច្រើនលំដាប់ទី២លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។
ទីក្រុងចំនួន២របស់អេស្ប៉ាញ ដែលមានករណីឆ្លងច្រើនបំផុតគឺ Madrid មាន១៦៥៦ករណី និង Catalunya មាន ១៤០៦ករណី។

យ៉ាងតិចមានអ្នកផ្ទុកជំងឺ អុតស្វា ១២០នាក់ តម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសអេស្ប៉ាញ ពោលគឺស្មើ ៣,២ភាគរយនៃករណីសរុប ខណៈអ្នកជំនាញម្នាក់បានព្រមានថា អាចមានការស្លាប់បន្ថែមទៀត។
គួរបញ្ជាក់ថា ព័ត៌មាននៃការស្លាប់នេះកើតឡើង បន្ទាប់ពីបុរសវ័យកណ្តាលម្នាក់មកពីទីក្រុង Alicante ក្នុងតំបន់ Valencia បានក្លាយជាអ្នកស្លាប់ដំបូងគេដោយសារជំងឺអុតស្វានៅអឺរ៉ុបកាលពីថ្ងៃសុក្រ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


