សុខភាព
ប្រទេសនៅអាស៊ីអាគ្នេយ៍ ក៏មានកុមារច្រើននាក់ស្លាប់ដែរ ក្រោយផឹកថ្នាំសេរ៉ូផ្តាសាយ (មានវីដេអូ)
អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃពុធទី១២ខែតុលាថា ប្រទេសនេះនឹងបើកការស៊ើបអង្កេតករណីលើការរងរបួសក្រលៀនស្រួចស្រាវ ដែលបណ្តាលឲ្យកុមារជាង២០នាក់បាត់បង់ជីវិត ក្នុងរដ្ឋធានីហ្សាការតា នៅឆ្នាំនេះ។

ការស៊ើបអង្កេតធ្វើឡើង ស្របពេលអាជ្ញាធរនៅប្រទេសហ្គាំប៊ីបាននិយាយថា កុមារជិត ៧០ នាក់ក៏បានស្លាប់ផងដែរ ដោយសាររបួសក្រលៀនស្រួចស្រាវ បន្ទាប់ពីផឹកថ្នាំសេរ៉ូផ្តាសាយ។
ប្រទេសឥណ្ឌូណេស៊ី នឹងសម្របសម្រួលជាមួយក្រុមអ្នកស៊ើបអង្កេត មកពីអង្គការសុខភាពពិភពលោក (WHO) ដែលបានរកឃើញសារធាតុ diethylene glycol និង ethylene glycol ក្នុងកម្រិតមិនអាចទទួលយកបាន នៅក្នុងផលិតផលចំនួន៤ ដែលផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals Ltd មានមូលដ្ឋាននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

និយតករគ្រឿងញៀនរបស់ប្រទេសឥណ្ឌូណេស៊ី (BPOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្នាំសេរ៉ូទាំងនេះ មិនត្រូវបានចុះបញ្ជីនៅក្នុងប្រទេសទេ។
ដោយដកស្រង់ទិន្នន័យពីសមាគមគ្រូពេទ្យកុមារឥណ្ឌូណេស៊ី (IDAI), លោក Mohammad Syahril អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់រ៉យទ័រថា ការរងរបួសក្រលៀនស្រួចស្រាវចំនួន ១៣១ ករណី ត្រូវបានរកឃើញទូទាំងប្រទេសចាប់តាំងពីខែមករាមក។ លោកបន្តថា ចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កំពុងកំណត់។

ទោះបីជាយ៉ាងណាក៏ដោយ លោក Syahril បន្ថែមថា ករណីនៅប្រទេស ហ្គាំប៊ី គឺមិនពាក់ព័ន្ធនឹងករណីនៅឥណ្ឌូណេស៊ីឡើយ។
ដោយឡែក ទីភ្នាក់ងារសុខភាពទីក្រុងហ្សាការតា បាននិយាយថា មានករណីសរុបចំនួន ៣១ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងចាប់តាំងពីខែមករាមក ដែលក្នុងនោះ ៦៨% បានបាត់បង់ជីវិត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ក្រុមហ៊ុនឥណ្ឌាត្រូវផ្អាកផលិតកម្ម ក្រោយសេរ៉ូក្អក៤ប្រភេទ ជាប់ពាក់ព័ន្ធការស្លាប់កុមារច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


