សុខភាព
វៀតណាម រកឃើញវីរុសអូមីក្រុងក្លាយពូជ ដែលឆ្លងខ្លាំង និងអាចគេចផុតប្រព័ន្ធភាពស៊ាំ
វីរុសអូមីក្រុងក្លាយពូជ ឈ្មោះ XBB ដែលគេជឿថា ឆ្លងខ្លាំង និងមានសមត្ថភាពគេចផុតពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ត្រូវបានរកឃើញនៅក្នុងទីក្រុង ហូជីមិញ។

មន្ទីរពេទ្យជំងឺត្រូពិកទីក្រុងហូជីមិញ កាលពីថ្ងៃពុធទី០៤ខែមករា បានបញ្ជាក់ពីវត្តមានរបស់វីរុសក្លាយពូជនេះ នៅពេលធ្វើតេស្តរកកូវីដ ក្នុងចំណោមអ្នកជំងឺចំនួន៥២៦នាក់។ នេះជាលើកទីមួយហើយ ដែលប្រទេសវៀតណាម បានកត់ត្រាជាផ្លូវការនូវវត្តមានរបស់វីរុសក្លាយពូជប្រភេទនេះ។
XBB ត្រូវបានរកឃើញជាលើកដំបូងនៅខែសីហា ឆ្នាំ២០២២ ហើយក្នុងរយៈពេល៤ខែកន្លងមកនេះ វាបានរីករាលដាលដល់ប្រទេស និងដែនដីប្រហែល៧០។

WHO និយាយថា ដូចជាវីរុសអូមីក្រុងក្លាយពូជ XBB.1.5 ដែរ, XBB បានរួមចំណែក ៤៤% នៃករណីកូវីដទាំងអស់ក្នុងសហរដ្ឋអាមេរិក ហើយកំពុងបង្កឲ្យមានរលកឆ្លងថ្មីនៅតំបន់អាស៊ីមួយចំនួន រួមទាំងប្រទេសឥណ្ឌា និងសិង្ហបុរីផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានសុខាភិបាលទីក្រុងហូជីមិញនិយាយថា ស្ថានភាពកូវីដនាពេលបច្ចុប្បន្ននេះ នៅតែស្ថិតក្រោមការគ្រប់គ្រង ដោយសារតែវ៉ាក់សាំង អាចការពារករណីឈឺធ្ងន់ និងការស្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ WHO ព្រមានថា XBB.1.5 ជាវីរុសកូវីដបំប្លែងខ្លួនក្លាយពូជ ឆ្លងខ្លាំងបំផុត មិនធ្លាប់ជួបសោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


