សុខភាព
គន្លឹះទាំង ៤ ជួយការពារពីហានិភ័យជំងឺមហារីកជាច្រើនប្រភេទ
មហារីកជាជំងឺដ៏គ្រោះថ្នាក់មួយ ទោះបីជាវាពិបាកក្នុងការព្យាបាលក៏ដោយ ប៉ុន្តែមានវិធីមួយចំនួនដើម្បីការពារកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកជាច្រើនប្រភេទទូទៅ ដោយធ្វើឲ្យអ្នកជៀសវាងពីជំងឺដ៏កាចសាហាវមួយនេះ ។
ខាងក្រោមនេះគឺជាគន្លឹះទាំង ៤ ជួយការពារមហារីកទាន់ពេល ៖
១. ជៀសវាងការជក់បារី និងការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក

តាមការសិក្សាបង្ហាញថា កត្តាសំខាន់ពីរដែលនាំឱ្យកើតជំងឺមហារីក គឺការទទួលទានគ្រឿងស្រវឹង ច្រើនហួសហេតុ និងការជក់បារី។ ការប្រើប្រាស់ថ្នាំជក់ បារី បណ្តាលឱ្យខូចរាងកាយរយៈពេលវែង ព្រមទាំងនាំឱ្យកើតមហារីកសួត មាត់ បំពង់ក ប្លោកនោម មាត់ស្បូន និងតម្រងនោម។ ទោះបីជាអ្នកមិនជក់បារីក៏ដោយ ការរស់នៅក្នុងបរិយាកាសពោរពេញដោយផ្សែងបារី ក៏បង្កើនហានិភ័យនៃជំងឺ មហារីកផងដែរ។
២. បង្កើតរបបអាហារដែលមានសុខភាពល្អ

អ្នកជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) ចែករំលែកថា ការជៀសវាងអាហារដែលមានកាឡូរីខ្ពស់ ស្ករ ខ្លាញ់សត្វ និងសាច់កែច្នៃ នឹងជួយអ្នកការពារមហារីកមួយចំនួនយ៉ាងមានប្រសិទ្ធភាព។ របបអាហារបួស ឬទទួលទានត្រីច្រើនជាងសាច់គោនិងជ្រូក ក៏ជួយអ្នកកាត់បន្ថយហានិភ័យ នៃជំងឺមហារីកសុដន់ផងដែរ ជាពិសេសចំពោះស្ត្រី។
៣. ការពារស្បែករបស់អ្នក

មហារីកស្បែកជាជំងឺមហារីកទូទៅដែលកើតមានច្រើនបំផុតមួយក្នុងពិភពលោក យោងតាមគ្លីនិកជាច្រើនបានណែនាំឲ្យត្រូវបិទបាំងស្បែករបស់អ្នកយ៉ាងប្រុងប្រយ័ត្ន នៅពេលដែលត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់។ ក្រៅពីនេះអ្នកក៏ត្រូវនៅឱ្យឆ្ងាយពីក្រោមពន្លឺថ្ងៃ និងពន្លឺព្រះអាទិត្យ លើសពីនេះ អ្នកក៏ត្រូវប្រើឡេការពារកម្តៅថ្ងៃដែលមាន SPF 30 ឬខ្ពស់ជាងនេះ សូម្បីតែថ្ងៃដែលមានពពកច្រើន ។
៤. លំហាត់ប្រាណទៀងទាត់

ការមានលំហាត់ប្រាណទៀងទាត់នឹងជួយអ្នករក្សាទម្ងន់ដ៏ល្អរបស់អ្នក ព្រមទាំងមានថាមពលកាន់តែច្រើនជារៀងរាល់ថ្ងៃ។ ក្រៅពីនេះ ទម្លាប់នេះក៏កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ក្រពេញ ប្រូស្តាត សួត ពោះវៀនធំ និងមហារីកតម្រងនោមបានយ៉ាងច្រើន ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖វិធីសាស្ត្រងាយៗ ទាំង ៨ ការពារតម្រងនោមយ៉ាងមានប្រសិទ្ធភាព
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


