សុខភាព
អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ រកឃើញឱសថជួយឲ្យមនុស្សរស់បានយូរ និងមានសុខភាពល្អ
អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សអាយុចាប់ពី ៥០ ឆ្នាំឡើងទៅដែលលេបថ្នាំមហារីកមួយប្រភេទ អាចជួយបង្កើនអាយុបាន ១០ ភាគរយឯណោះ ។

ការរកឃើញនេះបានកើតឡើង បន្ទាប់ពីអ្នកស្រាវជ្រាវឆ្លងកាត់ការពិសោធន៍ទៅលើសត្វកណ្ដុរ ។ អ្នកស្រាវជ្រាវបានផ្ដល់ថ្នាំ Alpelisib ដល់សត្វកណ្ដុរ ដែលជាថ្នាំកំណត់គោលដៅអង់ស៊ីម PI 3-kinase ហើយទទួលលទ្ធផលគួរឲ្យភ្ញាក់ផ្អើល ។ សត្វកណ្ដុរដែលទទួលថ្នាំនោះហើយបានបង្ហាញសញ្ញាសុខភាពល្អក្នុងវ័យចាស់ ស្រួលខ្លួន ហើយមានកម្លាំងប្រសើរជាងមុនផងដែរ ។
លោកវេជ្ជបណ្ឌិត Chris Hedges មកពីសាកលវិទ្យាល័យ Auckland ក្នុងប្រទេសនូវែលសេឡង់ បាននិយាយថា “យើងសប្បាយចិត្តដែលថ្នាំនេះមិនត្រឹមតែបង្កើនអាយុរបស់សត្វកណ្ដុរប៉ុណ្ណោះទេ ថែមទាំងជួយឲ្យមានសុខភាពល្អទៀតផង ហើយយើងក៏កំពុងសិក្សាស្វែងយល់ពីរបៀបដែលវាធ្វើការផងដែរ” ។

សូម្បីសាស្រ្តាចារ្យ Peter Shepherd ក៏និយាយដែរថា “យើងបានព្យាយាមបង្កើតថ្នាំកំណត់គោលដៅ PI 3-kinase អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយសារព័ស្តុតាងបង្ហាញថា មានប្រយោជន៍ក្នុងការព្យាបាលជំងឺមហារីក ។ ដូច្នេះ វាជាការប្រសើរណាស់ដែលថ្នាំនេះអាចប្រើក្នុងផ្នែកផ្សេងៗទៀត ជាពិសេសបង្ហាញយន្តការថ្មីដែលរួមចំណែកដល់ជំងឺទាក់ទងនឹងអាយុ ។ មិនតែប៉ុណ្ណោះ វាក៏បង្ហាញពីតម្លៃនៃការវិនិយោគរយៈពេលវែងក្នុងការស្រាវជ្រាវលើវិស័យបែបនេះផងដែរ” ៕

ប្រែសម្រួល៖ វារី
ប្រភព៖ dailystar
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


