សុខភាព
អ្វីទៅជាឧបករណ៍រាវរកកូនកណ្តុរដំបូង ក្នុងពេលវះកាត់ជំងឺមហារីក
ជាមួយនិងភាពជឿនលឿនជាលំដាប់នៃបច្ចេកវិទ្យាព្យាបាលជំងឺមហារីក ក្នុងពេលបច្ចុប្បន្ន បានធ្វើឲ្យការព្យាបាល ឲ្យជាសះស្បើយ និងបង្កើនគុណភាពជីវិតអ្នកជំងឺ មានកម្រិតខ្ពស់។

ការប្រើឧបករណ៍ Gamma Probe សម្រាប់រាវរកកូនកណ្តុរដំបូង របស់ដុំមហារីក មានតួនាទីសំខាន់ណាស់ ក្នុងការកំណត់ដំណាក់កាលជំងឺមហារីក ផ្តល់ផែនការព្យាបាល ព្រមទាំងបង្កើនគុណភាពជីវិតអ្នកជំងឺ តាមរយៈការកាត់បន្ថយផលវិបាកក្រោយវះកាត់។

១) តើអ្វីទៅជាកូនកណ្តុរដំបូងនៃដុំមហារីក?
កូនកណ្ដុរដំបូងគេបង្អស់ដែលទទួលច្រោះទឹករងៃ ពីតំបន់ ដែលមានដុំសាច់មហារីក។

២) តើត្រូវធ្វើដូចម្ដេចទើបអាចកំណត់ថា កូនកណ្តុរដំបូងមានកោសិកាមហារីកឬទេ?
ជាបឋម គ្រូពេទ្យត្រូវចាក់ថ្នាំនៅជុំវិញដុំមហារីក និងចាំមួយរយៈដើម្បីឲ្យជាតិថ្នាំជ្រាបទៅដល់កូនកណ្តុរដំបូង។ បន្ទាប់មកទៀត ឧបករណ៍ Gamma Probe រាវរកកូនកណ្តុរដំបូង ដើម្បីជំនួយដល់គ្រូពេទ្យវះកាត់យកកូនកណ្តុរទាំងនោះចេញ និងវិភាគមើលភ្លាមៗថាតើមានកោសិកាមហារីករាលដាលទៅដល់កូនកណ្តុរទាំងនោះឬទេ?

៣) តើអ្វីជាសារៈសំខាន់នៃការរកកូនកណ្តុរដំបូងនៃដុំមហារីក?
ចំពោះជំងឺមហារីកនៅដំណាក់កាលដំបូងមួយចំនួន ជាពិសេសមហារីកសុដន់ និងមហារីកស្បែក (Melanoma) ការព្យាបាលដោយវះកាត់ គឺជាគន្លឹះក្នុងការទទួលបានការជាសះស្បើយ។ ការវះកាត់ត្រូវធ្វើឡើងដោយវះយកដុំមហារីកចេញ និងវះយកប្រព័ន្ធកូនកណ្ដុរដែលពាក់ព័ន្ធចេញទាំងអស់ ដើម្បីធានាឲ្យបានអត្រាជាសះស្បើយខ្ពស់។


ថ្វីត្បិតតែការវះយកប្រព័ន្ធកូនកណ្ដុរដែលពាក់ព័ន្ធចេញទាំងអស់នេះ មានសារៈសំខាន់មែន តែវាអាចបង្កជាផលវិបាកមួយចំនួនដល់អ្នកជំងឺដូចជា ការហើមអវយវៈដោយចាល់ទឹករងៃ (lymphedema) ការចុះថយមុខងារអវយវៈដែលហើម និងការឈឺចាប់។ ហេតុដូចនេះ គ្រូពេទ្យត្រូវកំណត់ឲ្យដឹងមុនថា តើមានការរាលដាលកោសិកាមហារីកដល់កូនកណ្តុរនៅតំបន់ដុំសាច់មហារីកឬទេ ព្រោះថាបើគ្មានការរាលដាលទេ គ្រូពេទ្យអាចរក្សាទុកកូនកណ្ដុរទាំងនោះបាន និងអាចបង្ការផលវិបាកដែលបានរៀបរាប់ខាងលើ។

«ជាមួយនិងឧបករណ៍ Gamma Probe ថ្មីនេះ ការព្យាបាលជំងឺមហារីកកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ដែលជាតម្រូវការចាំបាច់ និងជាបំណងប្រាថ្នារបស់ក្រុមគ្រូពេទ្យឯកទេសយើង»៕
អត្ថបទ៖ រស្មី

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២៣ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ