សុខភាព
កិច្ចប្រជុំជាមួយប្រតិភូមជ្ឈមណ្ឌលអន្តរជាតិដំណោះស្រាយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ
សាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការប្រឹក្សាយោបល់លើគម្រោង “កំណត់ទំហំ និងផែនទី នៃកត្តាជំរុញ និងកត្តាប្រឈមដល់ការអនុវត្តគោលការណ៍ណែនាំជាតិស្តីពី ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងប្រព័ន្ធសុខាភិបាលនៅកម្ពុជា” បានជួបពិភាក្សាការងារជាមួយប្រតិភូ មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដំណោះស្រាយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ International Center for Antimicrobial Resistant Solution (ICARS)។

សាស្រ្តាចារ្យ រដ្ឋលេខាធិការ និងជាប្រធានកិច្ចប្រជុំនេះបានសង្ខេបអំពីវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគនៅកម្ពុជា ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាលសម្រេចបាននូវ៖ ១. គោលការណ៍ណែនាំជាតិស្តីពី ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងមូលដ្ឋានសុខាភិបាល ឆ្នាំ២០១៩ និង ២. គោលនយោបាយជាតិស្តីពី ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគក្នុងមូលដ្ឋានសុខាភិបាល ឆ្នាំ២០២៣ និងគោលការណ៍ណែនាំស្តីពី ការតាមដានបរិមាណឱសថប្រឆាំងមេរោគក្នុងមូលដ្ឋានសុខាភិបាល ឆ្នាំ២០២៣។

ប្រតិភូមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដំណោះស្រាយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (ICARS) បានជម្រាបជូនក្រសួងសុខាភិបាលអំពីគោលបំណង៖
– គម្រោងគាំទ្រដោយ ICARS ជាគម្រោងស្រាវជ្រាវតាមបែបអនុវត្ត គឺមានប្រទេសចំនួន២១ ចូលរួម ដែលក្នុងនោះមានកម្ពុជាផងដែរ ក្រោមគម្រោងមេ “សុខភាពតែមួយ” ដែលគ្របដណ្តប់ទៅលើសុខភាពមនុស្ស និងសត្វ និងធ្វើការស្រាវជ្រាវមានទិន្នន័យវិទ្យាសាស្រ្ត ដើម្បីកាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្របឱ្យបានត្រឹម ឬក្រោម ២០%

– ដោយមានការគាំទ្រពីក្រសួងសុខាភិបាល គម្រោងស្រាវជ្រាវរបស់ ICARS នេះ បានឆ្លងពីរដំណាក់កាលរួចមកហើយ។ បច្ចុប្បន្នចូលដល់ដំណាក់កាលទី៣ គឺត្រូវរៀបចំគម្រោងលម្អិតបន្ថែមទៀត និងចុះអនុសារណ: នៃការយោគយល់រវាងក្រសួងសុខាភិបាល និង ICARS ដើម្បី ”អនុវត្ត”បន្តរយ:ពេល ៣ ឆ្នាំទៀត
– គម្រោងនឹងគាំទ្រដល់ការរៀបចំ ”និយាមនីតិវិធីប្រតិបត្តិ” ស្តីពី ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ សម្រាប់អនុវត្តថ្នាក់ជាតិនៅតាមមន្ទីរពេទ្យប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដោយ មានការអញ្ជើញចូលរួមពី លោក ហេង សុទ្ធី អនុរដ្ឋលេខាធិការ អ្នកស្រីសាស្រ្តាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល សាស្រ្តាចារ្យ កឹម សាវួន អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ អ្នកស្រីវេជ្ជបណ្ឌិត ក្រង ស៊ីដន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សាស្រ្តាចារ្យ អ៊ា ប៉ នាយករងវិទ្យាស្ថានជាតិសុខភាពសាធារណៈ អ្នកស្រីវេជ្ជបណ្ឌិត Kristina Osbjer តំណាង ICARS តំណាងអង្គការ KHANA សរុប ចំនួន ១២នាក់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


