សុខភាព
រឿង ៤យ៉ាង គួរធ្វើពេលជួបបញ្ហាអាឡ័កស៊ី
អាឡ័កស៊ីច្រើនធ្វើឲ្យយើងធ្លាក់ខ្លួនឈឺ និងអាចបង្កឲ្យយើងជួបបញ្ហាភ្លាមៗ ដោយមិនមានសញ្ញា ព្រមានជាមុនច្រើននោះដែរ។ កត្តាជាច្រើនអាចបង្កឲ្យមនុស្សយើងជួបបញ្ហាអាឡ័កស៊ីបាន ដូចជាអាឡ័កស៊ីនឹងលម្អងផ្កា អាហារមួយចំនួន និងថ្នាំពេទ្យជាដើម។
ប្រតិកម្មអាឡ័កស៊ី កើតឡើនៅពេលកោសិកាក្នុងប្រព័ន្ធភាពស៊ាំយល់ថាសារធាតុមកពីក្រៅខ្លួន ឬសារធាតុបង្កអាឡ័កស៊ីមានគ្រោះថ្នាក់ចំពោះរាងកាយ។ ការណ៍នេះ ពេលខ្លះអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំធ្វើការខ្លាំងជ្រុលក៏មាន។ ជាលទ្ធផលនឹងធ្វើឲ្យមានការផលិតសារធាតុគីមីបង្កឲ្យមានរោគសញ្ញាអាឡ័កស៊ីមួយឈ្មោះថា ហ៊ីស្តាមីនដែលធ្វើឲ្យមានការរលាក កណ្ដាស់ និងក្អក កើតឡើងបាន។
ប្រតិកម្មអាឡ័កស៊ីកម្រិតស្រាលយើងអាចគ្រប់គ្រងដោយវិធីព្យាបាលនៅផ្ទះ ឬប្រើថ្នាំមិនត្រូវការវេជ្ជបញ្ជាមួយចំនួន តែចំពោះបញ្ហាអាលែកហ្ស៊ីរ៉ាំរ៉ៃ ត្រូវទទួលការព្យាបាលពីគ្រូពេទ្យជំនាញ។
ខាងក្រោមនេះជាវិធីមួយចំនួន ដើម្បីជួយគ្នាយើងអាចគ្រប់គ្រងបញ្ហាអាឡ័កស៊ី៖
១. កាត់បន្ថយកត្តាបង្កអាឡ័កស៊ី
ចំពោះគ្នាយើងមានបញ្ហាអាឡ័កស៊ីតាមរដូវកាល ដូចជារដូវផ្ការីក ដែលផ្កាផលិតលម្អងច្រើន យើងត្រូវបិទបង្អួចកុំឲ្យលម្អងទាំងនោះហុយចូលក្នុងផ្ទះ និងមិនត្រូវហាលសម្លៀកបំពាក់ខាងក្រៅផ្ទះនោះដែរ ក្រែងលម្អផ្កាទាំងនោះតោងជាប់។
ដូចគ្នាដែរ អ្នកមានបញ្ហាអាឡ័កស៊ី គួរប្រយ័ត្នកន្លែងដែលមានធូលី ផ្សិត ដូចជានៅកន្លែងទុកដាក់អីវ៉ាន់ បន្ទប់ទឹក ឬកន្លែងបោកគក់ ដែលអាចមានមេរោគផ្សិតនៅទីនោះ។ យើងត្រូវសម្ងួតកន្លែងទាំងនោះឲ្យបានស្អាត និងលៃយ៉ាងណាឲ្យមានខ្យល់ចេញចូលបានត្រឹមត្រូវផងដែរ ពិសេសកន្លែងគេងរបស់យើងតែម្ដង។
បើយើងបានទៅកន្លែងទាំងនោះ ហើយគិតថាអាចមានបញ្ហាធ្វើឲ្យយើងកើតមានប្រតិកម្មអាឡ័កស៊ី យើងគួរតែលាងសម្អាតច្រមុះជាមួយទឹកអំបិល ដែលវាអាចជួយសម្អាតលម្អងផ្កា និងផ្សិតទាំងនោះបាន។

២. ប្រើថ្នាំ
យើងអាចប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានថ្នាំដែលអាចជួយយើងពេលមានបញ្ហាប្រតិកម្មអាឡ័កស៊ីកើតឡើង។ ថ្នាំទាំងនោះមានពពួកបាញ់ច្រមុះ ឬថ្នាំបន្តក់ភ្នែក ដែលថ្នាំមានវេជ្ជបញ្ជាទាំងនេះ នឹងអាចជួយកាត់បន្ថយការហើមក្នុងច្រមុះ សម្អាតសារធាតុរំខានផ្សេងៗនៅក្នុងភ្នែក និងជួយកាត់បន្ថយអាការៈរមាស់ ជាដើម។ ការសិក្សាមួយចំនួន បញ្ជាក់ដែរថា សេរ៉ូមប្រៃក៏អាចជួយបន្ថយអាការៈតឹងច្រមុះ បង្កដោយបញ្ហាប្រតិកម្មអាឡ័កស៊ីនេះបានដែរ។
៣. អាឡ័កស៊ីស្បែក
បញ្ហាអាឡ័កស៊ីស្បែក ធ្វើឲ្យស្បែកឡើងរមាស់ និងរលាក ដែលអាចកើតចេញពីការប៉ះពាល់ធាតុបង្កអាឡ័កស៊ីមានក្នុងទឹកមាត់សត្វ រុក្ខជាតិពុល សារធាតុគីមី ឬលោហៈធាតុជាក់លាក់ណាមួយ។
ក្នុងស្ថានភាពបែបនេះ យើងអាចប្រើទឹកកកស្អុំពី១០ទៅ១៥នាទី ដើម្បីចៀសវាងការរលាក និងប្រើផលិតផលផ្ដល់សំណើមដល់ស្បែក ដើម្បីបញ្ឈប់បញ្ហារមាស់។ អ្វីដែលសំខាន់ យើងត្រូវសម្គាល់ថាសារធាតុមួយណាធ្វើឲ្យយើងមានប្រតិកម្មអាឡ័កស៊ី និងត្រូវចៀសឆ្ងាយពីសារធាតុទាំងនោះ។
៤. ទៅជួបគ្រូពេទ្យ
ប្រតិកម្មអាឡ័កស៊ីមួយចំនួនអាចធ្វើឲ្យយើងជួបបញ្ហាធ្ងន់ធ្ងរបាន។ ប្រតិកម្មទាំងនេះអាចកើតមានតែប៉ន្មាននាទីបន្ទាប់ពីយើងប៉ះពាល់សារធាតុបង្កអាឡ័កស៊ីទាំងនោះ ហើយបើយើងទុកមិនទទួលការព្យាបាលទាន់ពេល អាចនាំឲ្យអ្នកជំងឺបាត់បង់ស្មារតី ពិបាកដកដង្ហើម និងអាចឈានដល់គាំងបេះដូងក៏មាន។
តាមអ្វីដែលបានលើកឡើងនេះ បើយើងជួបបញ្ហាប្រតិកម្មអាឡ័កស៊ីបែបនេះត្រូវទៅរកគ្រូពេទ្យឲ្យបានឆាប់។
ប្រតិកម្មអាឡ័កស៊ី អាចថាជារឿងមិនសូវគ្រោះថ្នាក់ តែវាក៏ផ្ដល់ការរំខានខ្លាំងដែរ។ ដូចនេះ យើងត្រូវមានវិធានការទប់ស្កាត់ ឬទទួលការព្យាបាលឲ្យបានត្រឹមត្រូវមុនបញ្ហានេះបង្កទៅជាបញ្ហាធ្ងន់ធ្ងរ៕
អត្ថបទផ្ដល់ដោយ៖Hello Krupet
ចុចអាន៖អ្វីទៅជាការព្យាបាលឈឺជង្គង់ តាមបែបវិទ្យាសាស្ត្រដោយចលនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


