សុខភាព
ហាមពាក់ម៉ាសឱ្យក្មេងអាយុក្រោម២ឆ្នាំដាច់ខាត ព្រោះបង្កគ្រោះថ្នាក់ខ្លាំងជាងឆ្លងកូវីដទៅទៀត
ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ-១៩ ក្រសួងសុខាភិបាលបានណែនាំឱ្យគ្រប់គ្នា ពាក់ម៉ាសនៅតាមទីសាធារណៈ និងរាល់ពេលជួបជាមួយអ្នកផ្សេងក្រៅពីសមាជិកគ្រួសារ។ ពាក់ម៉ាសជាវិធានការសុវត្ថិភាពមួយបន្ថែមពីលើការរក្សាគម្លាតនិងការលាងដៃជាប្រចាំ។

ការពាក់ម៉ាសនៅតាមទីសាធារណៈមានសារៈសំខាន់ណាស់ ព្រោះការសិក្សាបានបង្ហាញថា ចំនួនមនុស្សដែលវិជ្ជមានកូវីដ-១៩ មានឱកាសឆ្លងខ្ពស់ពីការជួបផ្ទាល់ដោយគ្មានម៉ាសការពារហ្នឹងឯង។

ទន្ទឹមនឹងនេះ ទារកក្រោម២ឆ្នាំ មិនត្រូវបានលើកទឹកចិត្តឱ្យពាក់ម៉ាសឡើយ។ ហេតុអ្វីបានជាទារកនិងក្មេងតូចដែលទើបចេះដើរតេះតះមិនអនុញ្ញាតឱ្យពាក់ម៉ាស? ហើយតើកូនៗរបស់អ្នក អាចមានសុវត្ថិភាពនៅទីសាធារណៈដោយគ្មានម៉ាសដោយរបៀបណា?

យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC របស់សហរដ្ឋអាមេរិកបានរាយការណ៍ថា ទារកដែលទើបតែកើត ដល់ ២ ឆ្នាំ មិនគួរពាក់ម៉ាសឱ្យទេ ព្រោះក្មេងតូចមានប្រព័ន្ធដង្ហើមខ្សោយ មិនខ្លាំងដូចមនុស្សចាស់ ។ អ្នកជំនាញបន្ថែមថា ក្មេងតូចដកដង្ហើមតាមច្រមុះតែមួយ មិនទាន់ចេះដកដង្ហើមតាមមាត់ដូចមនុស្សធំ ដែលអាចធ្វើឱ្យពួកគេងាយថប់ដង្ហើមបំផុត ។

ដោយឡែក វេជ្ជបណ្ឌិត Julia Sammons, M.D ប្រធានផ្នែកវេជ្ជសាស្ត្រនៃនាយកដ្ឋានបង្ការនិងកំចាត់មេរោគនៃមន្ទីរពេទ្យកុមារ Philadelphia និយាយថា នៅពេលដែលប្រព័ន្ធដង្ហើមខ្សោយនឹងធ្វើឱ្យខួរក្បាលខ្វះអុកស៊ីសែន ខួរក្បាលនឹងស្រូបយកនៅកាបូនឌីអុកស៊ីតដែលបញ្ចេញទៅក្រៅមិនរួចចូលមកវិញ នឹងបណ្ដាលឱ្យមានគ្រោះថា្នក់ដល់ប្រព័ន្ធប្រសាទរបស់ក្មេង ។ វេជ្ជបណ្ឌិតដដែលទូន្មានថា រឿងសំខាន់មួយទៀត មិនគួរយកទារកទើបនឹងកើតចេញពីផ្ទះនោះទេ លើកលែងតែមានការចាំបាច់ត្រូវយកទៅចាក់ថ្នាំបង្ការផ្សេងៗ ឬទៅជួបគ្រូពេទ្យពេលមានជំងឺប៉ុណ្ណោះ។

ប្រសិនមានករណីបន្ទាន់ ត្រូវយកក្មេងចេញក្រៅផ្ទះ គ្រូពេទ្យណែនាំឱ្យពាក់របាំងមុខ ជាជាងពាក់ម៉ាសឱ្យពួកគេ ឱបក្មេងជាប់នឹងទ្រូង ឬបើដាក់ក្នុងរទេះរុញត្រូវតែរក្សាគម្លាត ២ ម៉ែត្រពីអ្នកដទៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ whattoexpect
ចុចអាន៖ ប៉ុន្មានសំណួរអំពីកូវីដ-១៩ ស្ត្រីមានផ្ទៃពោះចង់ដឹងបំផុត
ចុចអាន៖ អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


