សុខភាព
ហេតុផលអី្វខ្លះ គ្នាយើងគួរចាប់ផ្តើមហាត់ប្រាណនៅផ្ទះ?
ហាត់ប្រាណជាវិធីល្អ ជួយសុខភាពរឹងមាំ ពង្រឹងរាងកាយអាចប្រឆាំងពីវីរុសពីខាងក្រៅបាន។ ប៉ុន្តែអំឡុងពេលនេះ ដោយសារការរាតត្បារវីរុសកូវីដ ១៩ គ្នាយើងគួរសម្ងំនៅផ្ទះ បើមិនចាំបាច់ កុំចេញទៅក្រៅអ្វី។ ប៉ុន្តែទោះនៅផ្ទះ ក៏អាចហាត់ប្រាណបានដែរ ហើយមិនតានតឹង ស៊ាំញ៉ាំដូចចេញទៅក្រៅផង។ ខាងក្រោមនេះ ជាគុណប្រយោជន៍ពីការហាត់ប្រាណនៅផ្ទះ គ្នាយើងគួរដឹង។
១- ហាត់ប្រាណនៅផ្ទះ

ខណៈដែលហាត់ប្រាណនៅក្លិបមានគុណប្រយោជន៍ច្រើន គ្នាយើងមួយចំនួន នៅតែអាចរកហេតុផលជាក់លាក់សម្រាប់លើកទឹកចិត្តខ្លួនឯង ចាប់ផ្តើមហាត់ប្រាណនៅផ្ទះដូចគ្នា។ ហាត់ប្រាណនៅផ្ទះ យើងអាចជ្រើសរើសវិធីហាត់បែបងាយៗ ស័ក្ដិសមពេលវេលាយើងមាន ក៏ជាគុណប្រយោជន៍មួយដែរ។
យោងតាមការស្រាវជ្រាវរបស់គេហទំព័រសុខភាព Virtual Health Partners ការហាត់ប្រាណនៅផ្ទះ អាចជួយឲ្យយើងរស់បានយូរជាងធម្មតា ហើយមានហេតុផល និងគុណប្រយោជន៍ច្រើន ពេលខ្លះច្រើនជាងហាត់ប្រាណនៅខាងក្រៅទៅទៀត។
២- ហេតុផលគួរហាត់ប្រាណនៅផ្ទះ

– អាចគេចផុតពីវីរុសកូវីដ ១៩
– អាចស្លៀកសម្លៀកបំពាក់តាមចិត្តចង់
– មិនចាំបាច់ឧបករណ៍ហាត់ច្រើនពេក
– អាចហាត់គ្រប់ពេលតាមចិត្តយើងចង់
– អាចសន្សំប្រាក់ មិនបាច់ចំណាយលើសម្ភារហាត់ប្រាណផ្សេងៗ។
៣- ស្វែងរកវិធីហាត់ប្រាណងាយៗស័ក្ដិសមនឹងយើង

គ្នាយើងមួយចំនួនធ្លាប់លើកឡើង ពីបញ្ហាហាត់ប្រាណនៅផ្ទះ ដោយភាគច្រើន អះអាងមិនដឹងហាត់យ៉ាងម៉េច ឬមានការពិបាកជាដើម។ ប៉ុន្តែត្រូវចាំថា នេះជាសម័យបច្ចេកវិទ្យា ក្នុងនោះកម្មវិធីទូរសព្ទវៃឆ្លាតជាច្រើន សុទ្ធតែមានបង្រៀនពីវិធីហាត់ប្រាណខ្លួនឯង។ លើសពីនេះ តាមរយៈបណ្តាញសង្គម ដូចជា Facebook និង Youtube ជាដើមនោះ ជាកន្លែងប្រមូលផ្តុំព័ត៌មានច្រើន អាចឲ្យយើងងាយស្វែងរកវិធីហាត់ប្រាណបានយ៉ាងងាយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ លែងភ័យថ្នល់ជាតិ បើហាត់ប្រាណចលនាទាំង៤នេះ
ចុចអាន៖ ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណនឹងងាកទៅហាត់វិញមិនខាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


