KPT+
មិនធម្មតា! ប្រលោមលោក “បេះដូងមេគង្គ” ទាក់ចិត្តដល់តួឯកប្រុស ស្រទន់មន្តស្នេហ៍ ស្លុងអារម្មណ៍តាមសាច់រឿង
បើនិយាយពីការនិទានដ៏រស់រវើកនិងជក់ចិត្ត យើងច្បាស់ជានឹកភ្នកដល់ប្រលោមលោកដែលយើងរមែងអានជារឿយៗ ហើយបើរំឭកដល់ប្រលោមលោកមនោសញ្ចេតនា ប្រាកដណាស់មិត្តអ្នកអានជាច្រើនមិន អាចរំលងបានឡើយ នូវភាគនិទានដ៏លន្លង់លន្លោច ” ស្រទន់មន្តស្នេហ៍” របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលបានខាបយកដួងចិត្តមិត្តអ្នកអានជាច្រើន ឲ្យស្រមើស្រមៃដល់តួអង្គ ដេត ភូមិន្ទ សុភាពបុរសដ៏ស្រស់សង្ហា។

តារាសម្ដែងអាជីពលោកប៊ឺរី ដែលធ្លាប់ចូលរួមក្នុងការប្រែក្លាយប្រលោមលោក ” ស្រទន់មន្តស្នេហ៍” ក្លាយជាខ្សែភាពយន្តខ្មែរដ៏ល្អប្រណីត បានប្រកាសជាហ្វេនគាំទ្រប្រលោមលោកឆ្នាំ២០២១ រឿង ” បេះដូងមេគង្គ” លើហ្វេសប៊ុកផ្ទាល់ខ្លួនលោកកាលពីប៉ុន្មានថ្ងៃមុន។

ក្រោយពេលវេបសាយអានប្រលោមលោករបស់អ្នកនិពន្ធ ម៉ីសន សុធារី បានដាក់ឲ្យដំណើរការជាផ្លូវការរឿង “បេះដូងមេគង្គ” ដែលជាប្រលោមលោកចំណងជើងថ្មីប្រចាំឆ្នាំ២០២១ តារាសម្ដែងរាងខ្ពស់ស្រឡះ កែវភ្នែកស្រទន់រូបនេះក៏បានលើកឡើងថា៖ “បើនិយាយពីសៀវភៅ ត្រូវតែអានស្លុង បានហៅថារឿងល្អមើល បើនិយាយពីសេណារីយោត្រូវតែធ្វើចេញពីសាច់រឿងដែលមានចរិតតួអង្គក្នុងហ្នឹងច្បាស់ទើបសម្ដែង អស់ពីបេះដូងបាន”។
កម្លោះសង្ហាបឺរីក៏បានបន្ថែមទៀតថា ” បេះដូងមេគង្គ” គ្រាន់តែចំណងជើងមុតបាត់ទៅហើយ។ ចុះបើសិនតួប្រុសជា Berry សម្តែងវិញគិតម៉េចដែរ? រំខានជួយរកតួស្រីឲ្យផងបានអត់?

ក្រោយការបង្ហោះសារបែបនេះ បានធ្វើឲ្យមិត្តអ្នកអានជាច្រើនរំភើបជាខ្លាំង ទោះបី “បេះដូងមេគង្គ” ទើបតែចេញផ្សាយបាន៥ភាគប៉ុណ្ណេះ។

តារាសម្ដែងសម្ដីស្រទន់រូបនេះបានប្រាប់ដល់ប្រិយមិត្តដែលចូលចិត្តប្រលោមលោកទាំងអស់ កុំភ្លេចចូលអានស្នាដៃថ្មីបំផុតរបស់អ្នកនិពន្ធរបស់យើង តាមរយៈវេបសាយថ្មីរបស់គាត់ផ្ទាល់។

តាមដំណឹងដែល MST ទទួលបានគឺដោយសារមានគាំទ្រយ៉ាងខ្លាំងចំពោះប្រលោមលោកថ្មីសន្លាងមួយនេះ ” បេះដូងមេគង្គ ” មានគេចែចូវផលិតជាភាពយន្តដុំ និងគ្រោងបោះពុម្ពជាសៀវភៅខ្នាត Limited Editions ក្របរឹងសម្រាប់តាំងលំអរជាអនុស្សាវរីយ៍ និងចែកចាយបន្តផ្តាច់មុខដោយប្រធានក្រុម MST កញ្ញា ស៊ុយស្រីនិច។
ព័ត៌មានលំអិតនឹងជូនបន្ថែមនៅពេលក្រោយ!
កុំភ្លេចចូលអានរឿងប្រលោមលោកល្អៗជាច្រើនទៀត នៅលើវេបសាយរបស់អ្នកនិពន្ធ ម៉ីសន សុធារី ឬតាមរយៈផេក Meysan Sotheary Digital ឬតាមតេលេក្រាម https://t.me/Meysanchannel ផ្ទាល់បានណា!
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទីបំផុតហ្វេនៗអាចអានប្រលោមលោកស្នេហាកក់ក្តៅបំផុតមួយហ្វ្រីហើយ!
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


