KPT+
ទម្លាប់មនុស្សជោគជ័យ ដែលតែងធ្វើខុសពីមនុស្សធម្មតាផ្សេងទៀត
មនុស្សជាច្រើនជឿថា ជីវិតជោគជ័យគឺគ្រាន់តែជាសំណាង ហើយទុកអ្វីៗទាំងអស់ឲ្យជោគវាសនារបស់ខ្លួនជាអ្នកសម្រេចថា តើពួកគេនឹងទទួលបានជោគជ័យឬអត់។
តែអ្វីដែលមនុស្សជោគជ័យមានទម្លាប់ជាក់លាក់ គឺបំបែកខ្លួនចេញពីមនុស្សសាមញ្ញ។ នេះជាហេតុផល ៥ យ៉ាងដែលមនុស្សជោគជ័យធ្វើខុសគ្នា នឹងមនុស្សធម្មតា ៖
១. បង្វែរចំណង់ចំណូលចិត្តទៅជាអាជីពពេញម៉ោង

បើធ្វើអ្វីដែលមិនស្រឡាញ់ អ្នកនឹងឆាប់ធុញទ្រាន់ ហើយក៏មិនផ្ដល់អតិបរមារបស់អ្នកនៅកន្លែងធ្វើការដែរ។ អ្នកនឹងមិនសូវផ្ដោតអារម្មណ៍ ហើយអូសបន្លាយពេលកាន់តែច្រើនមានអារម្មណ៍នឿយហត់រកលេសច្រើន។
មនុស្សជោគជ័យ ធ្វើអ្វីដែលខ្លួនស្រលាញ់។ ពួកគេផ្ដល់អាទិភាពដល់ផលប្រយោជន៍របស់ពួកគេលើទ្រព្យសម្បត្តិឬការគោរព។ មិនថាកាលៈទេសៈមិនល្អយ៉ាងណាទេ ពួកគេបានធ្វើការជាប់លាប់ និងលះបង់ពេលវេលារបស់ពួកគេ ចូលក្នុងការងារ។ ពួកគេស្វែងរកមធ្យោបាយដើម្បីបង្កើនប្រាក់ចំណូល និងផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់ពួកគេ ទៅជាអាជីពពេញម៉ោង។
២.កំណត់អាទិភាព

មនុស្សរាប់លាននាក់បរាជ័យជារៀងរាល់ឆ្នាំ មិនមែនដោយសារតែពួកគេមិនមានសេចក្ដីប្រាថ្នាទេ ប៉ុន្តែដោយសារតែពួកគេមិនបានកំណត់អាទិភាព។ ពួកគេព្យាយាមធ្វើអ្វីៗជាច្រើនក្នុងពេលតែមួយ ជាជាងផ្ដោតលើកិច្ចការសំខាន់មួយ។
មនុស្សជោគជ័យគិតថាកាត់ផ្ដាច់ការរំខានទាំងអស់ ហើយជ្រើសរើសយកការងារដែលពិបាកបំផុតជាមុនសិន។ ពួកគេធ្វើការនៅក្រៅតំបន់សុខស្រួលដើម្បីបំពេញភារកិច្ចលំបាកៗ ។
៣. បន្តពង្រឹងមូលនិធិ

វិជ្ជាជីវៈនីមួយៗមានជំនាញសំខាន់ៗមួយចំនួនដែលបង្កើតជាគ្រឹះ។ ប្រសិនបើជំនាញមិនត្រូវបានប្រើជាប្រចាំទេ វានឹងប៉ះពាល់ដល់អាជីពជំនួញរបស់អ្នកទាំងមូល។ មនុស្សជោគជ័យមានភាពវៃឆ្លាតគ្រប់គ្រាន់ ក្នុងការស្វែងរកជំនាញសំខាន់ៗ នៃវិជ្ជាជីវៈរបស់ខ្លួន ហើយចំណាយពេលវេលានិងថវិកាច្រើនបំផុត ក្នុងការអភិវឌ្ឍតំបន់ទាំងនោះ។
៤. កំណត់គោលដៅ
ការកំណត់គោលដៅគឺជាផែនទីបង្ហាញផ្លូវឆ្ពោះទៅរកភាពជោគជ័យ ហើយវាជាលក្ខណៈធម្មតាដែលមនុស្សជោគជ័យទាំងអស់ដើរតាម។ អ្នកនឹងមានចក្ខុវិស័យច្បាស់លាស់អំពីអ្វីដែលត្រូវធ្វើនៅថ្ងៃនេះ ថ្ងៃស្អែក និងខែក្រោយ ប្រសិនបើអ្នកដឹងច្បាស់អំពីគោលដៅរបស់អ្នករួចហើយ។
៥. ដោះស្រាយជាមួយគ្រាមិនច្បាស់លាស់

កន្លែងដែលមនុស្សខ្លាចគឺការប្រថុយ។ មនុស្សជោគជ័យមិនត្រឹមតែប្រថុយប្រថានប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍ ដើម្បីប្រថុយខ្លួន ចូលទៅក្នុងការប្រយុទ្ធនោះ។ ជីវិតជោគជ័យ មិនត្រូវបានកំណត់តាមរយៈសំណាងដ៏ធំធេងនោះទេ ប៉ុន្តែតាមរយៈភាពក្លាហានក្នុងការប្រថុយគ្រោះថ្នាក់។
ខណៈពេលដែលមនុស្សសាមញ្ញចៀសផុតពីហានិភ័យ ដោយសារការភ័យខ្លាចនៃការបរាជ័យ មនុស្សជោគជ័យបន្តជម្នះនូវពេលវេលាមិនច្បាស់លាស់មួយ ដើម្បីទទួលបានជោគជ័យនិងវិជ្ជាជីវៈប្រសើរជាងនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិនិត្យឡើងវិញ អ្នកប្រហែលជាបុគ្គលជោគជ័យ គ្រាន់តែមិនដឹងខ្លួន
ចុចអាន៖ហេតុអ្វីបុគ្គលជោគជ័យនិយមលើកទឹកចិត្តបុគ្គលិកខ្លួនជាងការងារផ្សេងៗ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


