Connect with us

KPT+

ជំនាញ​ទាំង ៩ដែល​ចាំបាច់​ខ្លាំង សម្រាប់​ក្លាយ​ជា​អ្នក​វិភាគ​ហិរញ្ញវត្ថុ

បានផុស

នៅ

ជំនាញ​វិភាគ​មាន​សារៈសំខាន់​ណាស់ នៅ​ពេល​អ្នក​ណា​ម្នាក់​ចង់​ក្លាយ​ជា​អ្នក​វិភាគ​ហិរញ្ញវត្ថុ តែ​ក៏​មាន​គុណ​លក្ខណៈ​ជា​ច្រើន​ទៀត ដែល​និយោជិក ម្ចាស់​ក្រុមហ៊ុន​នានា​ ស្វែងរក​នៅ​ក្នុង​ពេល​រើស​យក​អ្នក​វិភាគ​ហិរញ្ញវត្ថុ​ណា​ម្នាក់​មក​ជួយ​ពួកគេ។

ជំនាញ​ប៉ុន្មាន​ខាងក្រោម​នេះ សែន​ចាំបាច់៖

១ ជំនាញ​ស្រាវជ្រាវ

ការ​ស្រាវជ្រាវ​គឺ​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ការងារ​វិភាគ ព្រោះ​ស្រាវជ្រាវ​សិន​ទើប​វិភាគ​ចេញ។ ចង់​វិភាគ​លុយ​ក្រុមហ៊ុន​ណាមួយ លុះត្រា​តែ​មាន​ទិន្នន័យ​ត្រឹមត្រូវ ដែល​ទាមទារ​ឲ្យ​មាន​ការ​យល់​ដឹង​ច្បាស់លាស់ អំពី​សេណារីយ៉ូលំហូរលុយ បន្ទាប់មក​ចុះ​បញ្ជី​សំណួរ​ដែល​ត្រូវការ​ទាំងអស់ ហើយ​ចុងក្រោយ​ស្វែងរក​ចម្លើយ។ ដូច្នេះ​គេ​ត្រូវ​ប្រុងប្រយ័ត្ន និង​មាន​ធនធាន​គ្រប់ ធានា​ថា​ការ​ស្រាវជ្រាវ​ដំណើរការ​បាន​ល្អ។

២ ជំនាញ​វិភាគ

ជំនាញ​វិភាគ​មានន័យថា ការ​បង្ហាញ​ពី​ការ​គិតឡូជីខល លើ​ការ​ប្រមូល​ទិន្នន័យ​ពី​ការ​ស្រាវជ្រាវ ។ ទោះ​យ៉ាងណា​ក៏​ដោយ ជំនាញ​វិភាគ មិន​អាច​ត្រូវ​បាន​រៀន​ដោយ​ការ​អាន​សៀវភៅ​ទេ ប៉ុន្តែ​ត្រូវ​តែ​ទទួល​បាន​តាម​រយៈ​បទពិសោធន៍​ជាក់លាក់ និង​មូលដ្ឋាន​គ្រឹះ​រឹងមាំ។ អ្នកវិភាគ ត្រូវ​ចេះ​មូលដ្ឋាន​ទិន្នន័យ​ពូកែ ជួយ​ក្នុង​ការ​ប្រៀបធៀប​ទិន្នន័យ​និង​ធ្វើ​បទ​បង្ហាញ​ដល់​ម្ចាស់ក្រុមហ៊ុន។

៣ ចេះ​ជំនាញ​បច្ចេកទេស

សម្រាប់​អ្នក​វិភាគ​ហិរញ្ញវត្ថុ ជំនាញ​បច្ចេកទេស​កុំព្យូទ័រ កាន់​តែ​ចាំបាច់។ ក្រុមហ៊ុន​ជា​ច្រើន​កំពុង​សំឡឹង​មើល​បេក្ខជន​ណា ដែល​មាន​ចំណេះដឹង​អំពី​ភាសា​សំណួរ​យ៉ាង​រឹងមាំ​និង​គ្រប់គ្រង​ទិន្នន័យ​ជាមួយ​កម្មវិធី​កុំព្យូទ័រ​ជាច្រើន​ប្រភេទ ដូចជា Python, SAS និង R ជំនាញ​កម្មវិធី MS Excel និង MS PowerPoint គឺ​ជា​កត្តា​ចាំបាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤ ពហុកម្ម​វិធី​គណនេយ្យភាព

សព្វថ្ងៃ​ក្រុមហ៊ុន​ប្រើ MS Excel សម្រាប់​តែ​តម្លៃ​ភាគហ៊ុន​ ខណៈ​ពេល​ដែល​សម្រាប់​មូលបត្រ​ស្មុគស្មាញ​ផ្សេង​ទៀត​ដូចជា​ការ​ប្ដូរ​ឥណទាន​លំនាំដើម និង​ឧបករណ៍​ដែល​មាន​ប្រាក់​ចំណូល​ថេរ​ត្រូវ​បាន​គេ​ប្រើ​ឧបករណ៍​វិភាគ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​ចំនួន​ទិន្នន័យ​ច្រើន ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ចេះ។

៥ ជំនាញ​គណិតសាស្ត្រ

ការងារ​របស់​អ្នក​វិភាគ​ហិរញ្ញវត្ថុ ត្រូវ​បាន​ផ្ដោត​ជា​ចម្បង​ទៅ​លើ​ការ​បំបែក​ចំនួន។ ទោះ​យ៉ាង​ណា​កម្រិត​នៃ​ភាព​ស្មុគស្មាញ​ទាមទារ​ជំនាញ​លេខ​និង​ក្បួន​ច្បាស់។ ការ​ប្រើ​វិធីសាស្ត្រ​ផ្សេងៗ​ដូចជា DCF និង​ការ​ប្រៀបធៀប​ទីផ្សារ ការ​ប្ដូរ​លំនាំ​ដើម​ឥណទាន(CDS) ដែល​ពាក់ព័ន្ធ​នឹង​រូបមន្ត​និង​គណិតវិទ្យា​ស្មុគស្មាញ ត្រូវការ​ចាំបាច់។

៦ ជំនាញ​ទន់

ទី​បំផុត​អ្នកវិភាគ​នៅតែ​ត្រូវការ​ទទួល​ខុសត្រូវ ខ្ពស់​លើ​លទ្ធផល​ការងារ​ខ្លួន ដែល​ដូច​ជំនាញ​ផ្សេងៗ​ដែរ​បើ​អ្នក​គ្មាន ​Soft Skill​ នឹង​លំបាក​ជោគជ័យ​ហើយ។ គ្រប់គ្នា​មិន​អាច​ធ្វើការ​តែ​ម្នាក់​ឯង​ទេ គឺ​ត្រូវការ​ដឹកនាំ​ក្រុម​វិភាគ​វ័យក្មេង និង​បង្កើត​បរិយាកាស​មិត្តភាព វប្បធម៌​សហការ​គ្នា។ ​Soft Skill បង្កើន​ការ​គ្រប់គ្រង​និង​ទំនាក់ទំនង​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​អាច​ជំរុញ​អ្នកដទៃ​ឲ្យ​ដើរ​ក្នុង​ទិសដៅ​ត្រឹមត្រូវ។

៧ ជំនាញ​សម្រេចចិត្ត

ឧស្សាហកម្ម​ហិរញ្ញវត្ថុ​កំពុង​តែ​វិវឌ្ឍ​ឥត​ឈប់ឈរ ដែល​មានន័យថា​​អ្នកវិភាគ​ហិរញ្ញវត្ថុ​ក៏​ត្រូវ​រក្សា​ល្បឿន​ខ្លាំង និង​ទទួល​បាន​ព័ត៌មាន​គ្រប់​ពេល​វេលា​ផង​ដែរ។ អ្នក​វិភាគ​ហិរញ្ញវត្ថុ​ល្អ​ម្នាក់ គួរតែ​អាច​ធ្វើការ​សម្រេចចិត្ត​បាន​ល្អ​ដើម្បី​ឲ្យ​អតិថិជន​ស្វែងរក​បាន​នូវ​ការ​សន្និដ្ឋាន​សរុប​ត្រឹមត្រូវ​ស្វែងយល់​បាន​ពី​ភាព​ស្មុគស្មាញ​នៃ​គំរូ​អាជីវកម្ម​ឈានដល់ រក​ដំណោះស្រាយ​ពី​បញ្ហា​ពន្ធ។ ល។

៨ ជំនាញ​របាយការណ៍

ជា​កា​រ​ពិត​ការ​យកចិត្តទុកដាក់​លើ​ព័ត៌មាន​លម្អិត​មិន​ត្រឹម​តែ​ត្រូវ​បាន​កំណត់​ចំពោះ​លេខ​ប៉ុណ្ណោះ​​ទេ ​ប៉ុន្តែ​វា​ក៏​ទាក់ទង​នឹង​ទ្រង់ទ្រាយ​និង​របៀប​សរសេរ​ផង​ដែរ។ នេះ​មាន​សារៈសំខាន់​ជា​ពិសេស​សម្រាប់​អតិថិជន​វិស័យ​ធនាគារ​និង​ការ​វិនិយោគធំៗ ដែល​មាន​លក្ខណៈ​ជាក់លាក់​អំពី​ប្រភេទ​នៃ​ទម្រង់​ដែល​ពួកគេ​ចង់​បាន។

៩ គ្រប់គ្រង​ពេលវេលា

ការ​គ្រប់គ្រង​ពេលវេលាត្រូវបានកំណត់ថា ជា​សមត្ថភាព​ពិសេស​របស់​មនុស្ស​ម្នាក់ៗ​មិន​ថា​ស្ថិត​ក្នុង​ទទួល​ខុសត្រូវ​កម្រិត​ណាក្តី ចំណែក​ខាង​វិភាគហិរញ្ញវត្ថុនេះវិញទៀត មិន​អាច​យឺតយ៉ាវ​ហួស​កាល​បរិច្ឆេទ​ឡើយ។ បើរ​បាយការណ៍អ្នកល្អ តែចេញ​មកយឺត​តើ​បាន​ការ​អ្វី? ការ​ប្រើប្រាស់​ពេលវេលា​ប្រកបដោយប្រសិទ្ធភាពមានតម្លៃមិនអាចកាត់ថ្លៃ​បាន​ក្នុងចំណោម ជំនាញ​ធំៗ​លើ​លោក

ខិតខំ​ឡើងនេះ​ជាវិជ្ជាជីវៈមួយយ៉ាងមាន​តម្លៃក្នុងពិភពលោកទៅអនាគតដែលមាន​កម្រៃ​មហាសាល៕

ប្រែសម្រួល៖ឡាហ្សូលី

ចុចអាន៖អាថ៌កំបាំង​នៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cumin ប្រើក្នុងម្ហូបឥណ្ឌា

ចុចអាន៖៥ យ៉ាង​ដាច់ខាត​​ កុំ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម Facebook

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម