KPT+
កុំធ្វើបីយ៉ាងនេះលើហ្វេសប៊ុក ប្រសិនមិនចង់មានវិប្បដិសារីទៅថ្ងៃក្រោយ
វាពុំមែនជាការសម្ដែងទេ បើគ្រាន់តែយើងរៀនគោរពខ្លួនឯង ហើយប្រុងប្រយ័ត្នពាក្យសម្តី ពិនិត្យមើលសិនមុនចេញប្រតិកម្ម ក៏ដូចជាសកម្មភាពផ្សេងៗទៀតនៅលើបណ្តាញសង្គម ដោយមិនចូលរួមជាមួយសកម្មភាពទាំងនេះ ព្រោះវានឹងនាំមកនូវវិប្បដិសារី។
១ បង្ហាញចរិតរិះគន់

ការបញ្ចេញមតិជាសេរីភាព ប៉ុន្តែការរិះគន់ញឹកញយ បើកភ្នែកមកកាលណាទើសមុខក្រោយ ក៏បង្ហាញពីចរិតអ្នកសរសេរខ្លួនឯងតែប៉ុណ្ណោះ។ ចំណែកការបញ្ឆិតបញ្ឆៀង ឆ្លៀតប្រមាថកាតទានដែលឈានទៅបាត់បង់ផលប្រយោជន៍របស់អ្នកណាម្នាក់ នឹងអាចប្រឈមទុក្ខទោសដល់បទព្រហ្មទណ្ឌបាន ក្នុងក្រមបច្ចុប្បន្ននៃកម្ពុជា។
២ ចូលរួមមតិអវិជ្ជមាន

កុំឆ្ងល់ថាហេតុអ្វីធ្វើការប្រហែលគ្នាសោះគេមានទីផ្សារធំជាងយើង? ចរិតលក្ខណៈយើង! លើបណ្តាញសង្គមគឺច្បាស់ដូចថ្ងៃព្រោះគ្រប់គ្នាដែលជ្រើសរើសបុគ្គលិកគេចូលទៅពិនិត្យលើបណ្តាញនានា នឹងដឹងភ្លាមថាយើងជាមនុស្សប្រភេទណា។ ការបញ្ចេញយោបល់អវិជ្ជមាន អុជអាល ពីក្រោមសំណេរដែលគេកំពុងឈ្លោះឬឌឺដងគ្នា មានមុខមិនបាត់ពេលឃើញគេទាស់គ្នាចូលតែស្ករ ឬមានមុខមិនបាត់ដ្រាម៉ារាល់ថ្ងៃ ប៉ះពាល់បុគ្គលផ្សេងដែលពុំមែនជាកាតព្វកិច្ចយើង សុទ្ធតែបង្ហាញពីភាពទំនេរគ្មានការធ្វើ និងបញ្ហាផ្លូវចិត្តដែលនិយោជកភាគច្រើនគេខ្លាចរអាបំផុតនឹងទទួលយកមកនាំតែដំបៅទ្រូង។
៣ ចង់បានចំណាប់អារម្មណ៍ហួសហេតុ

ការស្រលាញ់ ការគោរព និងឲ្យតម្លៃ របស់ទំាងនេះយើងមិនអាចបានដោយការទាមទារទេ ។ កាន់តែចង់ល្បីកាន់តែអត់ កាន់តែទាមទារគេកាន់តែសើច កាន់តែតោងកាន់តែធ្ងន់ ។ មធ្យោបាយល្អចង់បានការគោរព គឺគោរពអ្នកដទៃមុន។ ចង់បានការស្រលាញ់កុំបង្កើតការស្អប់ក៏គ្រប់គ្រាន់។ ចង់បានការឲ្យតម្លៃត្រូវមានតម្លៃប្រាកដមែន។ កុំសរសេរប្រៀបធៀប ច្រណែនឬស្យា ឬវាយប្រហារ ក្រៅពីមិនបានផលអ្វីថែមទំាងនាំមកនូវទុក្ខទោសយ៉ាងងាយ៕
ប្រែសម្រួល៖តុងឡុង
ចុចអាន៖ហេតុអ្វីបានជាគេនិយមប្រើគណនីហ្វេសប៊ុកក្លែងក្លាយ?មើលយ៉ាងណាដឹងបាន?
ចុចអាន៖ហេតុអ្វីមិនគួរបង្ហោះរឿងផ្ទាល់ខ្លួនលើហ្វេសប៊ុកច្រើន?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


