KPT+
អាកប្បកិរិយាងាយសម្គាល់នៃមនុស្សដែលញៀននឹងរឿងភេទសម្ព័ន្ធ
ការញៀនរួមភេទ គឺជាអាកប្បកិរិយាដែលទាក់ទងនឹងការស្វែងរកការរួមភេទមិនរើសមុខ មិនរើសពេលវេលា និងដែលមិនចាំបាច់មានភាពជិតស្និទ្ធ ឬស្គាល់គ្នាអ្វីទំាងអស់។
គំនិតនិងភាពស្រមើស្រមៃ អាសអាភាស ទាក់ទងការរួមភេទក្លាយជារឿង ធម្មតារបស់មនុស្សដែលកំពុងញៀននេះ។

អាកប្បកិរិយាងាយសម្គាល់នៃ អ្នកដែលមានបញ្ហាបែបនេះគឺតែងតែទម្លាប់និយាយអំពីរឿងភេទដោយមិនដឹងខ្លួន និងគិតថាវាជារឿងធម្មតា។ ពួកគេមានភាពច្របូកច្របល់ខាងអារម្មណ៍ មានបញ្ហាសុខភាពចិត្តនិងរាងកាយ មានបញ្ហាអាជីពនិងច្រើនទៀត ដោយសារតែគិតពីរឿងនេះ គ្រប់ពេលវេលាគ្រប់ទីកន្លែង មិនថានៅទីធ្វើការ កំពុងប្រជុំ កំពុងបញ្ជាយានជំនិះលើផ្លូវ ឬកំពុងនៅក្នុងវត្ត។
សរុបមក ការញៀនផ្លូវភេទគឺជាលំនាំដែលជំរុញការស្រមើស្រមៃនិងបង្កើតអាកប្បកិរិយាដែលបង្កជាបញ្ហានៅក្នុងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ វាកើតមានឡើងទំាងចំពោះមនុស្សស្រីនិងប្រុសដែលនាំទៅដល់ ការបង្ខំចិត្តដោយសម្រេចកាមដោយខ្លួនឯង (ពួកគេតែងយល់ថា មនុស្សគ្រប់គ្នាធ្វើបែបនេះជារឿងធម្មតា)។

គេតែងស្វែងរក រូបថតវីដេអូ ឬសកម្មភាពជាក់ស្តែង ឧបករណ៍ផ្លូវភេទ។ ល។ ឬតាមប្រមាញ់ស្វែងរកវិធីសម្រាប់សកម្មភាពផ្លូវភេទ។ គេចូលរួមក្នុងឧស្សាហកម្មពេស្យាចារ ឬម៉ាស្សាបែបត្រេកត្រអាល ហើយមិនដែលភ័យព្រួយក្នុងការរួមភេទជាមួយមនុស្សដែលបានជួបគ្នា តាមអ៊ិនធរណេត ឬដោយផ្ទាល់មិនថា អ្នកនោះជាអ្នកណា មកពីណាអាយុប៉ុនណានាំមកនូវបញ្ហាដែរទេ?
ចុះនេះជាសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេដែរទេ?
រឿងដែលគ្រោះថ្នាក់ គឺ ៨៣% នៃពួកគេ (សន្ទស្សន៍នៅជប៉ុន) គឺរួមភេទដោយមិនបានការពារអ្វី សូម្បីតែនៅកន្លែងគ្រោះថ្នាក់។ ពួកគេស្វែងរកបទពិសោធន៍ផ្លូវភេទបន្ថែមហើយបន្ថែមទៀត ដោយមិនគិតពីផលវិបាក ដែលអាចកើតមានភ្លាមៗឬយូរអង្វែងឡើយ។
លំនាំនៃការប្រព្រឹត្តិបទល្មើសផ្លូវភេទតូចតាច ដូចជាការចាប់បង្ខំ ការស្នើសុំ និងភាពគ្មានសីលធម៌ បានកើតឡើងដោយងាយ ដើម្បីគេចផុតពីភាពតានតឹងនិងអារម្មណ៍ឈឺចាប់ ធ្លាក់ទឹកចិត្ត ការថប់បារម្ភ ដែលប៉ះទង្គិចនៅពេលមិនបានទទួលការរួមភេទ ឬហោចណាស់ សម្រេចកាមដោយខ្លួនឯង។

វាជាជំងឺផ្លូវចិត្ត ឬសុខភាពបន្តពូជ ឬ អ្វីផ្សេងទៀត?
ដូច្នេះការញៀនផ្លូវភេទមិនមែនទាក់ទងនិងការសប្បាយនោះទេ គឺអំពីសមត្ថភាពនៃការមិនអាចគ្រប់គ្រងអារម្មណ៍។
សម្រាប់អ្នកញៀនសិច សកម្មសកម្មភាពញៀនផ្លូវភេទកើតឡើង មិនថាបញ្ហាអ្វីក៏ដោយ ដោយមិនគិតពីភាពជោគជ័យនៃដៃគូ ភាពវៃឆ្លាត ភាពទាក់ទាញខាងរាងកាយ ទំនាក់ទំនងជិតស្និទ្ធឬអ្វីៗផ្សេងទៀតទំាងអស់។
ទោះបីជាយ៉ាងណាជារឿយៗអ្នកញៀននឹងការរួមភេទ មានអារម្មណ៍ខ្មាស់អៀននិងភ័យខ្លាចក្នុងការស្វែងរកការព្យាបាល។ ពេលខ្លះ វិចារណញាណ និងចំណេះដឹង បានបណ្តាលឱ្យពួកគេប្រាប់ខ្លួនឯងថា នេះជាលើកចុងក្រោយហើយ តែពួកគេត្រូវបានបង្ខំ ឱ្យវិលត្រឡប់ទៅរកស្ថានភាពផ្លូវភេទដដែល។

យូរៗទៅពេលមិនមានជំនួយពីអ្នកជំនាញត្រឹមត្រូវ អ្នកញៀនផ្លូវភេទអាចនឹងបង្វែរជីវិតទាំងមូលរបស់ពួកគេ រាល់វិនាទី ទៅធ្វើការស្រមើស្រមៃខាងផ្លូវភេទ និងនិយាយ ឬធ្វើអាកប្បកិរិយាដែលទាក់ទងចូលសកម្មភាពផ្លូវភេទ ដើម្បីសម្រាលអារម្មណ៍។
ផលវិបាកវាចំពោះកូនៗ ឬប្តីប្រពន្ធគង់តែមានចៀសមិនរួច ។ ជាញឹកញាប់អាកប្បកិរិយារបស់អ្នកញៀនផ្លូវភេទកើនឡើងដល់ចំណុចដែលពួកគេជាន់ឈ្លីក្រមសីលធម៌ ធម្មតារបស់មនុស្ស និងធ្វើឱ្យគ្រួសារកាន់តែអាម៉ាស់មុខខ្លាំងឡើង៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ ប្រុសៗច្រើនយល់ខុសលើចំណុចទាំងនេះ ពេលចាប់ផ្ដើមរឿងលើគ្រែ
ចុចអាន៖ ៣យ៉ាងធំៗ បង្ហាញថា បុរសម្នាក់កំពុងគិតដល់រឿងភេទសម្ព័ន្ធជាមួយនាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


