KPT+
ប្រុសៗចូលចិត្តទុកពុកចង្កា តិចអត់ដឹងថាមានគុណប្រយោជន៍ច្រើនយ៉ាង
មនុស្សភាគច្រើនយល់ថាពុកចង្កាជាកន្លែងបណ្ដុំមេរោគរស់នៅហើយព្រមទាំងគ្មានអនាម័យទៀតផងចំពោះបុរសៗ។ ប៉ុន្តែបើយោងទៅតាមការសិក្សាបែបវេជ្ជសាស្ត្រវិញពុកចង្កាជាកន្លែងដែលមានផលប្រយោជន៍ច្រើន។ ចង់ដឹងថាមានប្រយោជន៍អ្វីខ្លះសូមមកអានទាំងអស់គ្នា៖
ពុកចង្កាជួយបន្ថយការប្រឈមនឹងមហារីកស្បែក

ការសិក្សាថ្មីបំផុតនៃមហាវិទ្យាល័យអូស្ត្រាលីទីក្រុងឃ្វីនស្លេនខាងត្បូងបានបង្ហាញថា៩០ទៅ៩៥%អាចការពារអ្នកពីកាំរស្មីយូវីនៃព្រះអាទិត្យដោយអាស្រ័យលើប្រវែងនិងទីតាំងនៃពុកចង្កា។ កាលណាស្បែកប្រឈមនឹងពន្លឺថ្ងៃខ្លាំងយើងកាន់តែមានឱកាសក្នុងការកើតមហារីកស្បែក។ ប៉ុន្តែកុំបារម្ភព្រោះបើគ្នាយើងមានពុកចង្កាជួយការពារនោះអត្រានៃការកើតមហារីកស្បែកនឹងថតចុះ។ ទោះយ៉ាងណាអ្នកឯកទេសស្បែកនៅតែណែនាំបុរសៗដែលមានពុកចង្កាឲ្យនៅតែបន្តប្រើផលិតផលការពារកម្ដៅថ្ងៃដដែលដើម្បីបន្ថយគ្រោះថ្នាក់ឲ្យបានច្រើន។
ពុកចង្កាជួយអ្នកមានជំងឺហឺតនិងប្រតិកម្មស្បែក
ប្រសិនបើគ្នាយើងណាឧស្សាហ៍មានប្រតិកម្មជាមួយធូលីនិងលំអងផ្កា ឬក៏យើងមានជំងឺហឺត ពុកចង្កាគឺអាចការពារយើងដោយមិនឲ្យធាតុប្រតិកម្មទាំងនោះទៅប៉ះនឹងស្បែកយើងបាន។ ពុកចង្កាឬពុកមាត់ស្រម៉ូមអាចដើរតួជាមុខងារការពារប្រតិកម្មមិនឲ្យចូលទៅច្រមុះនិងប្រព័ន្ធដកដង្ហើមបានយ៉ាងល្អ។ អ្នកឯកទេសបានលើកឡើងថាធូលីនិងលម្អងដែលនៅជាប់នឹងពុកចង្កាអាចផ្ដល់នូវការពង្រឹងភាពស៊ាំយ៉ាងល្អដើម្បីឆ្លើយតបនឹងបញ្ហាប្រតិកម្មរបស់បុរសៗ ដែលទាំងនេះហើយផ្ដល់ឲ្យនូវការប្រឈមតិចទៅនឹងការមានប្រតិកម្ម។
ពុកចង្កាជួយកាត់បន្ថយការករោគ

ការសិក្សាជាច្រើនបានលើកឡើងថាពុកចង្កាគឺអាចជួយទប់ការបង្ករោគបានដូចប្រើថ្នាំផ្សះអញ្ចឹង។ បើប្រៀបធៀបជាមួយអ្នកកោរស្អាតៗវិញបុរសដែលមានពុកចង្កាគឺមានការប្រឈមតិចទៅនឹងការបង្ករោគ។ លទ្ធផលនៃការសិក្សាបានបង្ហាញថាអ្នកដែលកោរពុកចង្កាអស់ៗមានការប្រឈមច្រើនជាង៣ដងក្នុងការបង្ករោគដោយមេរោគ(methicillin-resistant-staph-aureus (MRSA)) នៅលើស្បែកច្រើនជាងអ្នកមានពុកចង្កា។ លើសពីនេះទៅទៀតអ្នកគ្មានពុកចង្កាគឺមាន១០%អាចមានការករោគពីមេរោគ(staphylococcus aureus)ដែលជាបាក់តេរីបង្ករោគលើស្បែកនិងប្រព័ន្ធដកដង្ហើមក៏ដូចជាការពុលអាហារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះការករោគដូចជារលាកគល់រោម របួសដោយសារការកោរពុកមាត់ជាប្រចាំគឺមិនងាយមានលើបុរសមានពុកចង្កានោះទេ។
ពុកចង្កាជួយបន្ថយភាពជ្រីវជ្រួញ

អ្នកឯកទេសស្បែកប្រាប់ថាផ្ទៃមុខដែលមានពុកចង្កាគឺមិនងាយចាស់ទេព្រោះវាមិនសូវត្រូវនឹងកម្ដៅថ្ងៃដែលជាលទ្ធផលភាពជ្រីវជ្រួញមិនសូវមានបើប្រៀបធៀបជាមួយបុរសដែលគ្មានពុកចង្កា។ ជាងនេះទៅទៀតគឺមិនងាយចាស់និងមិនងាយខូចកោសិកាស្បែកនោះទេ។ កាន់តែពិសេសនោះគឺទុកពុកចង្កាមិនចាស់នោះទេផ្ទុយទៅវិញគឺរក្សាវ័យទៅវិញទេ។
ពុកចង្កាជួយបន្ថយការកើតមុន
កោរពុកមាត់អាចធ្វើឲ្យកកស្ទះរន្ធរោមនៅលើស្បែកដែលបង្កឲ្យកើតជាមុនលើមុខបាន។ ការប្រើប្រាស់ឡាមកោរពុកមាត់និងម៉ាស៊ីនកោរគឺងាយធ្វើឲ្យស្បែកមានការរលាកដែលធ្វើឲ្យស្បែកងាយកើតមុនព្រមទាំងចោទជាបញ្ហាបាត់បង់ទំនុកចិត្តលើខ្លួនឯងដោយសាររូបសម្ផស្សទៀតផង។ តែប្រសិនបើមានពុកចង្កាវិញគឺអាចជួយពង្រឹងភាពជឿជាក់និងមានអារម្មណ៍ល្អលើខ្លួនឯងយ៉ាងមានប្រសិទ្ធភាព៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រុសៗមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗអត់ចូលចិត្តទេ
ចុចអាន៖ ការសិក្សា៖ ប្រុសៗតាំងខ្លួនរឹងមាំពេក ប្រឈមការធ្វើអត្តឃាតខ្ពស់
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


