KPT+
អំពីមនុស្សនិយមរិះគន់អ្នកដទៃក្នុងន័យជាន់ពន្លិច
មនុស្សនិយមរិះគន់អ្នកដទៃក្នុងន័យជាន់ពន្លិច មិនបានឆ្លុះបញ្ចាំងពីអត្តចរិតរបស់អ្នកដែលខ្លួនបានរិះគន់នោះឡើយ តែវាកំពុងឆ្លុះបញ្ចាំងពីខ្លួនឯងទៅវិញទេ។ ដោយសារតែការរិះគន់បែបជាន់ពន្លិច ជាការនិយាយអាក្រក់ស្រាប់ហើយ។ រីឯការនិយាយអាក្រក់កើតមកពីការគិតអាក្រក់ ហើយការគិតអាក្រក់កើតពីនិស្ស័យអាក្រក់។

នៅពេលមនុស្សណាម្នាក់ចូលចិត្តរិះគន់អ្នកដទៃ មានន័យថា ពួកគេកំពុងបង្កើតសត្រូវជាមួយអ្នកដទៃស្រេចទៅហើយ ព្រោះបានធ្វើឱ្យគេខឹង គុំគួននឹងខ្លួន។ មនុស្សនិយាយពីចំណុចអាក្រក់របស់អ្នកដទៃ គឺបានចាក់ដំបៅដែលគេកំពុងឈឺ។ ពួកគេធ្វើឲ្យអ្នកផ្សេងខឹង ហើយគេក៏ស្វែងរកចំណុចមិនល្អមករិះគន់ម្នាក់នោះវិញដូចគ្នា ព្រោះមនុស្សដែលកំពុងរិះគន់អ្នកដទៃក៏មានចំណុចអាក្រក់ដែរ មិនមែនមានតែគេនោះទេ។

ការរិះគន់គឺជាការបង្កើតភាពស្មុគស្មាញដល់ខួរក្បាលខ្លួនឯង ដោយបានយកចំណុចអាក្រក់មកដាក់ក្នុងខួរក្បាលច្រើនពេក ធ្វើឲ្យចិត្តសៅហ្មងតឹងតែង អាប់អួរមិនស្រស់ថ្លាឡើយ។ កាលណារិះគន់ នោះមានន័យថា ពួកគេកំពុងបង្កើតសត្រូវឲ្យខ្លួនឯងគ្រប់ទីកន្លែង។
%20(1).jpg)
ជាទូទៅអ្នកដែលបានតែខាងរិះគន់អ្នកដទៃ គឺជាមនុស្សដែលបានតែខាងនិយាយ មិនពូកែធ្វើ គ្មានសមត្ថភាព គ្មានគំនិត និងគ្មានបញ្ញា។ ដោយសារតែមនុស្សល្អ និងមានសមត្ថភាពពិតប្រាកដគេមិនងាយរិះគន់អ្នកដទៃទេ។ បើអ្នកដទៃធ្វើខុស គេនឹងកែលំអដោយប្រើពាក្យសម្ដីលើកទឹកចិត្តជាជាងដាក់បន្ទុកស្ដីបន្ទោស។

អ្នកពូកែរិះគន់ជាមនុស្សខ្វះញាតិ ខ្វះមិត្តភក្តិ និងខ្សត់អ្នករាប់អាន។ រីឯមនុស្សដែលប្រើពាក្យសម្ដីពិរោះពិសាក្នុងន័យកែលំអតែងតែសម្បូរទៅដោយញាតិ មិត្តភ័ក្ដិ ស្រឡាញ់រាប់អាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ HBR
ចុចអាន៖ ដំណោះស្រាយសមស្របជាមួយមនុស្សពូកែរិះគន់ទំាងអវិជ្ជមាននិងវិជ្ជមាន
ចុចអាន៖ អ្នកនិពន្ធឆ្លើយតបរឿងដែលថា អ្នកស្រុកខ្មែរចូលចិត្តរិះគន់ (មានវីដេអូ)
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


