KPT+
បញ្ហា ៥ យ៉ាងចំពោះកុមារ បណ្ដាលមកពីឪពុកម្ដាយឈ្លោះគ្នាជាប្រចាំ
ឪពុកម្ដាយជាគ្រូបង្រៀនទីមួយរបស់កូនៗ។ ជាគម្រូ ជាអ្នកថែទាំ ក៏ជាមនុស្សដំបូងដែលកំណត់ចិត្តគំនិតនិងចរិតឬកពាររបស់កុមារទាំងពេលពួកគេនៅក្មេងឬធំឡើងក្ដី។

ឪពុកម្ដាយមានឥទ្ធិពលជាងនរណាៗទាំងអស់។ ក្រៅពីការអប់រំតាមពាក្យសម្ដី ទង្វើប្រចាំថ្ងៃក៏ជះផលវិជ្ជមានឬអវិជ្ជមានចំពោះកុមារផងដែរ។
ចុះប្រសិនបើកុមាររស់នៅជាមួយឪពុកម្ដាយដែលតែងឈ្លោះប្រកែកគ្នាសឹងតែរាល់ថ្ងៃ តើជីវិតពួកគេនឹងទៅយ៉ាងណា? នេះជាផលប៉ះពាល់ទាំង ៥ លើក្មេងដែលមានឪពុកម្ដាយឈ្លោះតែគ្នា គ្មានពេលលោះ!
១. បាក់ទឹកចិត្ត

ឪពុកម្ដាយដែលតែងឈ្លោះប្រកែកគ្នាញឹកញាប់ នឹងបង្កបញ្ហាផ្លូវចិត្តដល់កូនៗ តិចឬច្រើនកុមារមុខតែរងជំងឺបាក់ទឹកចិត្ត។ ជាទូទៅក្មេងៗនឹងកើតការថប់បារម្ភ ហើយក៏ស្រ្តេសមិនចាញ់មនុស្សពេញវ័យឡើយ។
២. ខ្វះភាពកក់ក្តៅ

កុមារដែលរស់នៅក្នុងផ្ទះមានតែជម្លោះរាល់ថ្ងៃ ធ្វើឱ្យពួកគេបាត់បង់នូវភាពកក្តៅ ដោយសារឪពុកម្តាយមិនខ្វល់ផ្តល់ឱ្យ។ ពួកគេនឹងតូចចិត្តព្រោះខ្វះសំណើច ស្មាញញឹម និងភាពសប្បាយរីករាយក្នុងគ្រួសារ។
៣. ភ័យខ្លាចជានិច្ច

មានឪពុកម្តាយដែលរមែងប្រើសម្ដីខ្លាំងៗ អសុរោះ ប្រទេចផ្ដាសា បណ្ដាលឱ្យកុមាររស់នៅក្នុងភាពភ័យខ្លាចរយៈពេលយូរ។ ក្រៅពីនោះពួកគេខ្វាយខ្វល់ចិត្តច្រើន ហើយក៏គ្មានទំនុកចិត្តលើខ្លួនឯង ឬទៅលើនរណាម្នាក់ឡើយ។
៤. ប្តូរចរិត

ពាក្យជេរប្រទេច បូករួមទាំងហិង្សា ជាគម្រូអាក្រក់អាចធ្វើឱ្យកូនកែប្រែចរិតទៅជាមនុស្សម្នាក់ផ្សេងទៀត នៅពេលដែលគេធំឡើង។ ជាពិសេសទំនោរទៅរកផ្លូវអាក្រក់តែម្តង។
៥. បញ្ញាស្មារតីអន់ថយ

ការឈ្លោះប្រកែកគ្នា ជាទោសកំហុសដ៏ធ្ងន់ធ្ងររបស់ឪពុកម្តាយ ជាពិសេសបើសកម្មភាពទាំងនេះតែងតែកើតឡើងសឹងមិនលោះពេល វាអាចរំខាន់ដល់បញ្ញាស្មារតីរបស់កុមារបណ្ដាលឱ្យពួកគេរៀនខ្សោយ ឬមិនចង់រៀនទាល់តែសោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ កុមាររាប់លាននាក់ស្ថិតក្រោមការរាំងខ្ទប់និងកំពុងរងសម្ពាធផ្លូវចិត្ត ឪពុកម្ដាយអាចជួយអ្វីបាន?
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


