KPT+
ដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពកុំភ្លេចត្រៀមប៉ុន្មានចំណុចនេះ
គ្រប់គ្នាសុទ្ធតែចង់លំហែ ចង់ទទួលបានភាពសប្បាយ បូករួមនឹងសុវត្ថិភាពផងដែរ ហេតុនេះ ការប្រុងប្រយ័ត្ន ជារឿងចាំបាច់ដែលអ្នកទេសចរត្រូវត្រៀមខ្លួនទុកជាមុន ដើម្បីបញ្ចៀសហានិភ័យនានា។
ខាងក្រោមនេះជាតិចនិកត្រៀមសម្រាប់ការធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពដែលគ្រប់គ្នាគួរដឹង!
ទិសដៅធ្វើដំណើរ

ទៅលេងទីណាក៏ដោយ ត្រូវស្រាវជ្រាវទិសដៅកម្សាន្តនីមួយៗថា ត្រូវទៅណាខ្លះ ចម្ងាយប៉ុណ្ណា និងស្ទង់ពីការថ្លៃចំណាយពីមួយកន្លែងទៅមួយកន្លែង។ ដឹងព័ត៌មានទាំងនេះមុនខ្លះៗ អាចចៀសវាងវង្វេងដំណើរ និងចំណាយលើសគម្រោង។ល។
ប្រយ័ត្នកាបូបស្ពាយ
យួរឬស្ពាយកាបូបមកខាងមុខ ឬយកដៃប៉ះជារឿយៗ ព្រោះពួកចោររមែងស្គាល់អ្នកទេសចរច្បាស់ ដូច្នេះពួកគេនឹងឆ្លៀតឱកាសតាមដែលអាចធ្វើបាន។
ត្រៀមកាបូបមិនជ្រាបទឹក
អ្នកមិនដឹងទេថាពេលណានឹងភ្លៀងនៅពេលដើរលេងនោះទេ ហើយអ្នកប្រហែលជាជាប់ឯកសារនិងលុយមួយចំនួននៅតាមខ្លួន។ ដូច្នេះ សូមព្យាយាមប្រើកាបូបការពារទឹកសម្រាប់ទុកដាក់របស់របរ បើសិនមានទឹកភ្លៀងមិនបានរំពឹងទុក។
ចៀសវាងយកសម្ភារថ្លៃៗតាមខ្លួន

របស់របរថ្លៃៗ គួរតែទុកនៅក្នុងបន្ទប់សណ្ឋាគារ ឬកន្លែងសម្រាកដែលសុវត្ថិភាព។ ការដែលប្រមូលសម្ភារមានតម្លៃតាមខ្លួនអាចប្រថុយនឹងការប្លន់ ឆក់ លួចបន្លំ ឬភ្លេចនៅកន្លែងណាមួយ។
ថតចម្លងឯកសារសំខាន់ៗ
នៅពេលស្នាក់នៅកន្លែងនានា ឬចូលកម្សាន្តទីណាមួយ គេរមែងតម្រូវឲ្យមានឯកសារមួយចំនួន ឬអត្តសញ្ញាណប័ណ្ណ។ល។ ដូច្នេះសូមប្រាកដថា អ្នកបានថតចម្លងវាទុកប្រើជំនួសច្បាប់ដើម។
ប្រយ័ត្នបង្កាន់ដៃ ATM
យើងប្រហែលជាមិនបានកត់សម្គាល់អំពីបញ្ហានេះទេ ប៉ុន្តែពេលខ្លះវិក្កយបត្រ ATM ផ្ដល់ព័ត៌មានជាច្រើនដូចជា ទីតាំងរបស់យើង ប្រតិបត្តិការគណនីថ្មីៗ សមតុល្យសាច់ប្រាក់ដែលនៅសល់ ក៏ដូចជាលេខពាក់ព័ន្ធនឹងកាតរបស់យើងជាដើម។ ដូច្នេះត្រូវប្រយ័ត្ន កុំបោះចោលផ្ដេសផ្ដាស ឬអាចទុកវាជាមួយយើងរហូតដល់ពេលត្រឡប់ទៅផ្ទះវិញ។
ការទុកដាក់សោ
សោបន្ទប់ ឬសោផ្ទះ គួរតែផ្ញើនៅនឹងម្ចាស់កន្លែង ជាជាងយកតាមខ្លួនពេលចេញទៅក្រៅ។ ធ្វើបែបនេះដើម្បីចៀសវាងការជ្រុះបាត់ ឬការលួចបន្លំយកទៅប្រើខណៈអ្នកមិននៅ។
ការភ្ជាប់អ៊ិនធើណេត
ប្រសិនបើចង់ប្រើអ៊ិនធើណេត សូមប្រាកដថា ប្រើគេហទំព័រនិងភ្ជាប់ Wifi ដែលមានសុវត្ថិភាព។ យើងប្រហែលមិនសូវចាប់អារម្មណ៍ពីរឿងនេះ ប៉ុន្តែក្រុម Hacker ពូកែៗ អាចលួចយកទិន្នន័យរបស់យើងទៅប្រើបាន បើធ្វេសប្រហែស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖បច្ចេកទេសដែលផ្តល់តម្លៃដល់អ្នកដទៃតាំងពីក្នុងជំនួបដំបូង
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


