៧ យ៉ាងដែលបុរសចង់បានជាងរឿងលើគ្រែ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

៧ យ៉ាងដែលបុរសចង់បានជាងរឿងលើគ្រែ

បានផុស

នៅ

បុរសមិនមែនត្រឹមតែចាប់អារម្មណ៍លើរាងកាយរបស់ស្ត្រីទេ ប៉ុន្តែពួកគេភាគច្រើនចង់បានរបស់ដូចគ្នាដែលស្ត្រីចង់បានដែរ គ្រាន់តែតាមរបៀបផ្សេងប៉ុណ្ណោះ។ នេះជាមូលហេតុសំខាន់ដែលនារីៗត្រូវយល់ដឹងថា បុរសមានតម្រូវការអ្វីផ្សេងលើសពីការរួមភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឲ្យមានទំនាក់ទំនងប្រកបដោយសេចក្តីស្រឡាញ់ពេញលេញ មនុស្សស្រីត្រូវដឹងថា តើរបស់អ្វីដែលបុរសចង់បាន និងត្រូវការពិតប្រាកដពីដៃគូ?

១. យល់ពីគ្នា

ការយល់ពីគ្នាជាអ្វីដែលបុរសត្រូវការ។ បុរសត្រូវការមនុស្សស្រីម្នាក់ដែលអាចអង្គុយស្ដាប់ពីបញ្ហារបស់គេដោយស្ងៀមស្ងាត់ និងមិនសួរដេញដោលឲ្យគេកាន់តែស្មុគស្មាញ។ វាជាការសំខាន់ បើសិនមនុស្សស្រីណាអាចយល់ថា គេមានបញ្ហាអី? គេចង់មានគ្នាឬចង់នៅម្នាក់ឯង? ​បើសិនគេចង់មានពេលផ្ទាល់ខ្លួន នោះចូរទុកពេលពេលឲ្យគេមានវេលាម្នាក់ឯងខ្លះ ហើយនេះប្រុសៗពិតជាចង់បានពីមនុស្សស្រីដែលខ្លួនស្រឡាញ់។

២. ទទួលយក

មនុស្សស្រីយើងត្រូវដឹងថា មនុស្សប្រុសមិនចង់ឮការទទូចសុំឲ្យគេផ្លាស់ប្តូរបែបនេះ ឬបែបនោះទេ។ បើគេពិតជាស្រឡាញ់នារីណា នោះគេនឹងប្ដូរទម្លាប់មិនល្អដោយខ្លួនឯង។ នារីៗកុំទៅវិនិច្ឆ័យគេ! កុំទៅតាមចាប់កំហុសគេ! កុំទៅថ្កោលទោសគេ! ព្រោះថាគេក៏ដូចអ្នកដែរ គឺត្រូវការមនុស្សម្នាក់ដែលទទួលយកគេដែលជាគេ! នេះហើយជាការកាត់បន្ថយបញ្ហាក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរ។

៣. ភាពស្មោះត្រង់

បុរសក៏ដូចស្រ្តីគឺចូលចិត្តភាពស្មោះត្រង់។ គេមិនចូលចិត្តការកុហក ឬលេងសើចទេនៅពេលគេព្រមប្រាកដជាមួយនារីណាម្នាក់ហើយនោះ។ ការលាក់បាំង ជារឿងដែលគេស្អប់បំផុត។ មនុស្សស្រីអាចខូចចិត្តបើសិនបុរសកុហក តែសម្រាប់បុរសនឹងមិនអាចទទួលបានទេ បើនាងក្បត់គេ។ តើមានន័យអី បើគេអាចគេងជាមួយនាង រីឯប្រុសដទៃក៏បានដែរនោះ?

៤. នារីរឹងមាំ

បុរសគ្រប់រូបចង់បានស្ត្រីរឹងមាំ និងឯករាជ្យគ្រប់គ្រាន់។  នាងជាស្ត្រីម្នាក់ដែលអាចថែខ្លួនឯងបាន បើសិនគ្មានគេនៅក្បែរ។  គេចង់បានស្ត្រីម្នាក់ដែលមានគោលដៅច្បាស់លាស់ ហើយគេក៏នឹងគាំទ្រនាងផងដែរ។ គេក៏ត្រូវការស្រ្តីដែលមានឯករាជ្យភាពលើហិរញ្ញវត្ថុដោយមិនចាំបាច់សុំការអនុញ្ញាតពីគេ ពេលចង់បានអ្វីមួយ។ នារីច្រិមច្រុម ប្រុសៗពិបាកយកចិត្ត ហើយក៏មិនចង់ក្បែរ។

៥. សេរីភាព

បុរសត្រូវការសេរីភាពក្នុងការសេពគប់មិត្តភក្ដិ និងការដើរហើរជាដើម។ គេមិនចូលចិត្តជាប់ឃុំជាមួយនារីគ្រប់ពេលទេ។ បើសិនគេត្រូវការជួបជុំមិត្តភក្ដិ នាងគួរផ្ដល់ពេលឲ្យគេ។ សូមកុំព្យាយាមដាក់គេក្នុងគុករបស់អ្នក ព្រោះគេជាមនុស្សធម្មតាទូទៅដែលត្រូវការសេរីភាពផ្ទាល់ខ្លួន គេមិនមែនអ្នកទោសរបស់អ្នកទេ។ ​សេរីភាពសំខាន់សម្រាប់បុរសខ្លាំងបំផុត។

៦. ស្នាមញញឹម

ស្នាមញញឹមវាគឺថ្នាំទិព្វធ្វើឲ្យអារម្មណ៍ស្រស់ថ្លា។ នៅពេលនារីញញឹមមិនត្រឹមតែឆក់ទាញបេះដូងបុរសទេ តែវាក៏ជាអ្វីដែលបុរសត្រូវការបំផុតពីនាង។ ពេលមនុស្សស្រីយំ បុរសពិតជាពិបាកចិត្តដោយមិនដឹងថាគេមានកំហុសឬយ៉ាងណា។ ប៉ុន្តែពេលមនុស្សស្រីញញឹម ទោះគេហត់នឿយ មួរម៉ៅ មានកំហឹង គេនឹងមានអារម្មណ៍ធូរស្រាលបានមួយផ្នែកធំ។

៧. ការថ្នាក់ថ្នម

នារីៗប្រហែលគិតថា បុរសមិនត្រូវការការថ្នាក់ថ្នមដូចខ្លួនឡើយ។ តាមពិតបុរសក៏ត្រូវការថ្នាក់ថ្នម ការអោបថើបតិចៗ បែបផ្អែមៗដូចនារីដែរ គ្រាន់តែគេមិននិយាយប៉ុណ្ណោះ។ កាយវិការទន់ភ្លន់របស់នារី ជាអាវុធសម្លាប់ចិត្តបុរសឲ្យលង់ស្រឡាញ់កាន់តែខ្លាំង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ពេល​ជីវិត​ជួប​ទុក្ខ​លំបាកធ្លាក់ដល់ចំណុចសូន្យ ​​សូម​ចងចាំ​រឿង​ទាំង ៦នេះ

ចុចអាន៖ ចំណុចធំៗ​លើរាងកាយបុរស ដែលមនុស្ស​ស្រីចូលចិត្តខ្លាំង…កន្លែងណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ត្រី​តុក​កែ​ជិត​២.០០០​ក្បាល ងាប់​អណ្តែត​តាម​ទឹកសមុទ្រ​ដៃ​កោះ​ប៉ោ

កូវីដ-១៩១ ម៉ោង មុន

រដ្ឋបាលខេត្ត​រតនគិរី បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ចំនួន​៥​នាក់ ករណី​ជាសះស្បើយ​ចំនួន​២០​នាក់​និង​ស្លាប់​ម្នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​សុខាភិបាល​ ណែ​នាំ​ស្តី​ពី​យុទ្ធនាការ​អប់​រំ​ផ្សព្វផ្សាយ​រួម​គ្នា​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូវីដ-១៩!!

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​សា​កែវ ប្រទេស​ថៃ ត្រៀម​រៀបចំ​ស្បៀង​មួយចំនួន ដើម្បី​ចែកជូន​ពលករ​ខ្មែរ​នៅតាម​បណ្ដោយ​ព្រំដែន

កូវីដ-១៩៣ ម៉ោង មុន

រក​ឃើញ​វិជ្ជមាន​៥​នាក់​ក្នុងចំណោម​សំណាក​ជាង​៤០​នាក់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​បំប្លែង​ថ្មី​ដែល​តា ម្នាក់​នៅ​ពេទ្យ​រុស្សី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services