KPT+
របស់ទាំង៤នេះ ហាមសាកល្បងនៅលើផ្ទៃមុខដាច់ខាត
ពិតណាស់ ស្រីៗយើងតែងតែចង់បានសម្រស់ស្រស់ស្អាត និងទាក់ទាញ។ នៅពេលខ្លះ យើងក៏ហ៊ានសាកល្បងតិចនិកថែរក្សាសម្រស់មួយចំនួនដែលយើងមើលឃើញនៅតាមបណ្ដាញសង្គម។ យ៉ាងណាមិញ ស្បែករបស់យើងម្នាក់ៗមិនដូចគ្នាទេ ហើយការសាកល្បងវិធីសាស្ត្រថ្មីៗក៏អាចធ្វើឲ្យស្បែករបស់យើងមានបញ្ហាកាន់តែធ្ងន់ធ្ងរផងដែរ។ ហេតុនេះហើយ ស្រីៗយើងគប្បីមានការប្រុងប្រយ័ត្នឲ្យបានដិតដល់នៅពេលលាបអ្វីមួយនៅលើផ្ទៃមុខ ជាពិសេសរបស់ទាំង៤យ៉ាងនេះ។
១. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារសំបូរទៅដោយវីតាមីនC ដែលល្អសម្រាប់រាងកាយ។ ប៉ុន្តែការលាបក្រូចឆ្មារនៅលើផ្ទៃមុខ មិនមែនជារឿងត្រឹមត្រូវឡើយ។ គ្នាយើងជឿថាក្រូចឆ្មារអាចជួយឲ្យស្បែករបស់យើងសម៉ត់រលោង និងភ្លឺថ្លា ប៉ុន្តែផ្ទុយទៅវិញ កម្រិតខ្ពស់នៃអាស៊ីដCitric អាចបំផ្លាញស្បែក និងធ្វើឲ្យស្បែករលាក ព្រមទាំងបង្កជាការកើតមុនថែមទៀតផង។
២. ថ្នាំដុសធ្មេញ

ជាមួយគ្នានេះដែរ ថ្នាំដុសធ្មេញត្រូវបានជឿថាអាចកម្ចាត់រាល់បញ្ហាមុនក្បាលខ្មៅ និងមុនផ្សេងទៀត។ ប៉ុន្តែការប្រើប្រាស់ថ្នាំដុសធ្មេញនៅលើផ្ទៃមុខអាចបណ្ដាលឲ្យរលាក និងឆ្លងមេរោគ។ លើសពីនេះ វាមានសារធាតុផ្សំខ្លាំងៗ ដែលអាចបន្សល់ស្នាមក្រហមនៅលើផ្ទៃមុខដូចគ្នា។ គ្នាយើងជាច្រើនបានណែនាំឲ្យប្រើប្រាស់ថ្នាំដុសធ្មេញនៅលើមុន ដើម្បីឲ្យមុនឆាប់ក្រៀម។ ប៉ុន្តែការលាបថ្នាំដុសធ្មេញនៅលើផ្ទៃមុខ អាចបង្កើនការផលិតMelanin និងបង្កើតជាស្នាមខ្មៅនៅកន្លែងដែលយើងលាប ហើយជាតិជីរអង្កាម ដែលមាននៅក្នុងថ្នាំដុសធ្មេញក៏អាចធ្វើឲ្យស្បែកក្រហាយ និងបណ្ដាលឲ្យកើតមុនទៅវិញ។
៣. ប្រេងដូង

ទន្ទឹមនឹងនេះដែរ យើងប្រហែលជាធ្លាប់បានឮថា ប្រេងដូងដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹម និងថែបំប៉នស្បែកឲ្យស្រស់ស្អាត ប៉ុន្តែវាមិនដូច្នេះឡើយ។ ប្រេងដូងផ្ទុកអាស៊ីដLauric ដែលអាចប្រឆាំងនឹងបញ្ហាមុនបាន តែវាក៏មានផ្ទុកខ្លាញ់ឆ្អែត៩០% ដែលអាចធ្វើឲ្យកកស្ទះរន្ធញើស។ ដូចនេះហើយ យើងអាចប្រើប្រាស់វាបាននៅលើរាងកាយ ពីព្រោះវាអាចជួយដោះស្រាយបញ្ហាស្បែកស្ងួត ឬត្រអកប៉ុន្តែជៀសវាងប្រើប្រាស់ប្រេងដូចនៅលើផ្ទៃមុខដាច់ខាត។
៤. បករោមមុខ

ស្បែកមុខរបស់យើងមានសភាពទន់ខ្សោយ បើប្រៀបធៀបទៅនឹងផ្នែកទាំងអស់នៅលើរាងកាយ។ ជាទូទៅ ការបករោមនៅលើរាងកាយគឺជាជម្រើសល្អ និងមានសុវត្ថិភាពក៏ពិតមែន ប៉ុន្តែយើងមិនគួរបករោមនៅលើផ្ទៃមុខឡើយ។ ការបករោមមុខអាចបណ្ដាលឲ្យរោមដុះកប់ទៅក្នុងសាច់ ដែលធ្វើឲ្យស្បែកងាយរងប្រតិកម្មនឹងពន្លឺព្រះអាទិត្យ កន្ទួលរមាស់ និងបង្កជាស្លាកស្នាមនៅលើស្បែក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គន្លឹះ ៦ យ៉ាងធ្វើឲ្យមុខក្មេងជាងវ័យ មិនងាយចាស់មុនអាយុ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


