KPT+
Delta កំពុងវាយលុកក្នុងសហគមន៍កាន់តែច្រើន ពុកម៉ែគួរប្រញាប់បញ្ជូនកូនទៅចាក់វ៉ាក់សាំងឲ្យទាន់សភាពការណ៍
ជាការពិត ពុកម៉ែណាមិនស្រលាញ់និងមិនព្រួយពីសុវត្ថិភាពកូនខ្លួនឯង ខណៈវីរុសបំប្លែងខ្លួន Delta កំពុងរាតត្បាតក្នុងសហគមន៍ ក្នុងនោះគេឃើញថា គ្រួសារខ្លះនៅពិចារណា ខ្លាចវ៉ាក់សាំងពុំមានសុវត្ថិភាពនិងមានផលរំខានដល់កូនៗ។

ឆ្លើយតបទៅនឹងចម្ងល់ពីប្រសិទ្ធភាពវ៉ាក់សាំងនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់របស់សាធារណរដ្ឋចិន ដែលកម្ពុជាកំពុងប្រើប្រាស់ចាក់ជូនកុមារអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ គឺមានប្រសិទ្ធភាពសឹងតែ១០០ភាគរយ ចំពោះក្រុមកុមារគោលដៅ។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះថា ចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់ដែលជ្រើសរើសចាក់ជូនកុមារពី ១២ ដល់ក្រោម ១៨ ឆ្នាំនេះ គឺមានក្រុមអ្នកបច្ចេកទេសធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ ទន្ទឹមពេលនោះ យើងសង្កេតឃើញថា នៅតាមបណ្ដាប្រទេសមួយចំនួនក៏មានការចាក់វ៉ាក់សាំងកុមារនេះដែរ ។

ក្រសួងសុខភិបាលបានទទួលព័ត៌មានជាហូរហែ ទន្ទឹមពេលការសិក្សាក៏បង្ហាញច្បាស់ ថាអត់មានអីដែលបង្ហាញថាវ៉ាក់សាំងស៊ីណូវ៉ាក់មានផលរំខាន ឬប៉ះពាល់អីធ្ងន់ធ្ងរទៅដល់សុខភាពកុមារអាយុពី ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំ ផ្ទុយទៅវិញវ៉ាក់សាំងបានផ្ដល់ប្រសិទ្ធភាពខ្ពស់សម្រាប់ក្រុមអាយុនេះ ដោយសារវ៉ាក់សាំងបានឆ្លើយតបបានរហូតដល់ ៩៨ ភាគរយឯណោះ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះថ្លែងបន្តថា ដោយសារវ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់សម្រាប់កុមារអាយុពី ១២ ឆ្នាំទៅក្រោម ១៨ ឆ្នាំនេះ ក៏ជាវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកទទួលស្គាល់នូវប្រសិទ្ធភាព និងគុណភាពរួចហើយ ដោយបានដាក់បញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការថែមទៀត។
ដូច្នេះឪពុកម្ដាយគ្រប់រូបឈប់ភ័យព្រួយ និងបារម្ភពីសុត្ថិភាពរបស់កូនៗ ទៅនឹងវ៉ាក់សាំង។ ជាទូទៅកុមារមានផលប៉ះពាល់ពីវ៉ាក់សាំង ស្រដៀងមនុស្សធំ ហើយនឹងបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។

កុមារជាទំពាំងស្នងរបស់ប្រទេសជាតិ ហើយរាល់វ៉ាក់សាំងដែលចាក់ជូនកុមារ គឺសុទ្ធតែជាផ្លូវត្រួសត្រាយជីវិតក្មេងៗអាចវិលត្រឡប់មករកភាពប្រក្រតីតាមបែបគន្លងថ្មី ។ ជាពិសេសបញ្ឈប់ ការឆ្លងរាតត្បាតនៃជំងឺកូវីដ និងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ដែលកំពុងរាតត្បាតក្នុងសហគមន៏កាន់តែច្រើនឡើងៗ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹង អ្វីគួរ និងមិនគួរធ្វើ មុន-ក្រោយពេលកូនចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖វ៉ាក់សាំងកូវីដមានសុវត្ថិភាពខ្លាំងចំពោះកុមារ និងជាផ្លូវត្រួសត្រាយទៅរកសភាពដូចដើមវិញ
ចុចអាន៖ខណៈក្មេងៗជិតទទួលវ៉ាក់សាំងកូវីដ ឪពុកម្ដាយត្រូវណែនាំកូនឲ្យអនុវត្តវិធានការទាំងនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


