KPT+
អ្នកចូលចិត្តញ៉ឹង ឬផ្ទាត់ស្លឹកត្រចៀកកូន ប្រយ័ត្នស្ដាយក្រោយ!
មានម៉ាក់ប៉ាមួយចំនួនចូលចិត្តដាក់ទណ្ឌកម្មកូន ដោយការញ៉ឹង មួល ផ្ទាត់ស្លឹកត្រចៀកកូន ដោយមិនដឹងថាទង្វើបែបនោះគ្រោះថ្នាក់ចំពោះកូនខ្លាំងណាស់។

វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ការលេងមួល ញ៉ឹង ផ្ទាត់ ច្បូតស្លឹកត្រចៀក នាំឲ្យខ្ទាំ ដាច់សរសៃឈាមក្នុងស្លឹកត្រចៀក រហូតហូរកកទៅជាដុំឈាម ដែលទាមទារត្រូវធ្វើការវះកាត់។ ប៉ុន្តែបើយើងប្រើប្រាស់អំពើហិង្សាវិញ រឹតតែគ្រោះថ្នាក់ដល់មានបញ្ហា រហូតប៉ះពាល់ការស្ដាប់របស់កូនទៀត ព្រោះបើមានការប៉ះទង្គិចខ្លាំង ឬជ្រុលខ្លាំងរហូតមានចេញឈាមផ្នែកខាងក្នុងក្រដាស់ត្រចៀក។
លោកបន្ថែមទៀតថា ការវ៉ៃកូនចំត្រចៀក អាចបណ្ដាលឲ្យដាច់រហែកក្រដាសត្រចៀក និងនាំឲ្យថ្លង់ក៏មាន ប៉ុន្តែបើយើងគ្រាន់តែលេងមួល ញ៉ឹង ច្បូតស្លឹកត្រចៀក មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ តែក៏មិនគួរលេងដែរ ព្រោះវានាំឲ្យឈឺចាប់ និងហានិភ័យដទៃទៀតនៅពេលក្រោយ។
វេជ្ជបណ្ឌិតជំនាញជំងឺទូទៅ និងកុមាររូបនោះបញ្ជាក់ថា បើទោះជាយ៉ាងណាក៏មិនគួរលេង ឬដាក់ទណ្ឌកម្មចំពោះកូនខ្លាំងៗពេកដែរ ដោយបង្វែរជាការផ្អាកចំណីក្រៅដូចជាការ៉េម របស់លេង ឬមិនឲ្យមើលទូរទស្សន៍វិញល្អជាង ការធ្វើបាបផ្នែកណាមួយនៃរាងកាយ។

លោកក៏បន្ថែមទៀតថា បើកូនមានបញ្ហាត្រចៀកណាមួយ ឆាប់នាំកូនទៅពិនិត្យជាមួយគ្រូពេទ្យឯកទេស ព្រោះបើទុកយូរអាចមានបញ្ហាក្នុងការស្ដាប់៕
ចុចអាន៖ហេតុអ្វីបានជាកូនៗ ជិតស្និទ្ធជាមួយជីដូនជីតាជាងឪពុកម្ដាយ?
ចុចអាន៖ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង
ចុចអាន៖កូនៗទទួលបានអត្ថប្រយោជន៍ ៨ យ៉ាង ពេលឪពុកម្ដាយបង្រៀនឱ្យចេះដាក់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


