KPT+
អ្នកចូលចិត្តស៊ូស៊ី ដឹងអត់ថា ស៊ូស៊ីខុសគ្នាអ្វីខ្លះទេ?
ដោយសារតែរូបរាងស៊ូស៊ីមានភាពស្រដៀងគ្នា ដូច្នេះមនុស្សជាច្រើនតែងយល់ច្រឡំ ចំណែកគ្រឿងផ្សំវិញ ក៏ខុសគ្នាពីភោជនីយដ្ឋានមួយ ទៅភោជនីយដ្ឋានមួយដែរ។
១. ស៊ូស៊ី Maki

ស៊ូស៊ីប្រភេទនេះត្រូវបានផ្សំឡើងដោយបាយរុំជាមួយសារាយសមុទ្រ។
២. ស៊ូស៊ី Temaki

Temaki គឺជាស៊ូស៊ីដែលធ្វើដោយដៃ នឹងមានរូបរាងដូចបាច់ផ្កា។ ភាគច្រើនវាត្រូវបានធ្វើទទួលទានក្នុងពិធីជប់លៀងអាហារពេលល្ងាច ឬជាអាហារសម្រន់នៅពេលធ្វើដំណើរកម្សាន្ត។
៣. ស៊ូស៊ី Nigiri

ជាធម្មតា Nigiri ជាប្រភេទអាហារនៃការលាយបញ្ចូលគ្នាជាមួយបាយ ដោយកាត់ត្រីសាលម៉ុងឆៅជាបន្ទះស្ដើងៗ គ្របពីលើ និងអាចបន្ថែមចំណិតខ្ទឹមបារាំងពីរបី រួមទាំងទឹកក្រូចឆ្មារបន្តិចបន្តួចនៅខាងលើផងដែរ។
៤. ស៊ូស៊ី Uramaki

ស៊ូស៊ី Uramaki ត្រូវបានគេយកបាយមកមូលជារង្វង់ រួចលាយច្របល់ល្ងជាមួយបាយ។ ចំណែកទឹកជ្រលក់មានរសជាតិទឹកផ្លែឈើផ្សេងៗគ្នា ដែលអាចជ្រើសរើសបាន។
៥. ស៊ូស៊ី Sashimi

ស៊ូស៊ី Sashimi មិនលាយបាយដូចស៊ូស៊ីដទៃទៀតទេ។ វាជាប្រភេទស៊ូស៊ីមាន ត្រី បន្លែ លាយបញ្ចូលគ្នា។
៦.ស៊ូស៊ី Crunch Roll

Crunch Roll ត្រូវបានលាយបញ្ចូលគ្នារវាងសារាយសមុទ្រ ត្រីធូណាហឹរ និងត្រីធូរ៉ាឆៅ ។ ចំណែកក្លិនក្រអូបបន្តិច តែអាចទទួលទានបាន។
៧. ស៊ូស៊ី Tempura Roll

ស៊ូស៊ីនេះ លាយជាមួយត្រសក់ ស៊ុតនិងផ្លែបឺរ ហើយដាក់បំពងជាមួយប្រេង។ ប៉ុន្តែពេលខ្លះគេក៏អាចយកមកទទួលទានឆៅក៏បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មិនបាច់ឆ្ងល់ថាខំអត់ញ៉ាំអីហើយ នៅតែឡើងគីឡូទេ! មកពីចំណុចទាំងនេះហើយ!
ចុចអាន៖ រដូវត្រជាក់ ស្គាល់អាហារដែលជួយបង្កើនកម្រិតវីតាមីន D ដល់រាងកាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


