KPT+
កំហុសឆ្គងទាំង ៦ ពីប្រវត្តិសាស្ត្រ ធ្វើឲ្យអន្តរាយដល់ពិភពលោក និងខាតបង់លុយកាក់វាល់លាន
អ្នកណាក៏មានកំហុស សាងពីអតីតកាលមកដែរ ប៉ុន្តែបើកំហុសនោះធំធេងពេក រហូតអន្តរាយដល់ពិភពលោក នោះវានឹងឈានដល់ការខាតបង់ប្រាក់កាសរាប់លាន ដើម្បីស្ថាបនាឡើងវិញមិនខានឡើយ ។
១ ការលិចកប៉ាល់ Titanic
ការលិចកប៉ាល់ Titanic គឺជាកំហុសឆ្គងដ៏ធំ និងមហន្តរាយបំផុត នៅក្នុងប្រវត្តិសាស្ត្រ។ Liner White Star ត្រូវបានសាងសង់ឡើងដោយស្ថាបត្យករ Thomas Andrews និង Alexander Montgomery Carlisle ពីឆ្នាំ ១៩០៩ ដល់ ១៩១២ ។ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ១៩១២ ៤ថ្ងៃបន្ទាប់ពីចាកចេញពីកំពង់ផែ សម្រាប់ការបើកសម្ពោធដំបូង កប៉ាល់ដ៏ធំនេះត្រូវបានបំផ្លាញនៅមហាសមុទ្រអាត្លង់ទិចខាងជើង ក្រោយបុកជាមួយផ្ទាំងទឹកកក។ រឿងនេះបានបណ្ដាលឲ្យមនុស្សប្រហែល ១៥០០ នាក់ស្លាប់។ ការខាតបង់ផ្នែកហិរញ្ញវត្ថុត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៧.៥ លានដុល្លារ ឬប្រហែល ១៧៥ លានដុល្លារនាពេលបច្ចុប្បន្ន។
២ ប្រធានក្រុមដឹកប្រេងកាតបានស្រវឹង ហើយបង្កមហន្តរាយ ecological នៅ Alaska
នៅឆ្នាំ ១៩៨៩ នាវាដឹកប្រេង Exxon-Valdez សរុបចំនួន ១៨០,០០០ តោន បានបង្កឲ្យមានការធ្លាយប្រេងដ៏អាក្រក់បំផុតមិនធ្លាប់មាន ទាក់ទងនឹងការខូចខាតបរិស្ថាន។ នាវានេះ បានជួបឧបទ្ទវហេតុ បណ្ដាលឲ្យខូចខាតរថក្រោះចំនួន ១១ ក្នុងចំណោមរថក្រោះចំនួន ១៣ គ្រឿងនៅលើនាវា ហើយបានធ្វើឲ្យប្រេងឆៅ ៤ម៉ឺនតោន ឆាបឆេះនៅឆ្នេរសមុទ្រ។ នេះក៏បណ្ដាលឲ្យឆ្នេរសមុទ្រ ៨០០ គីឡូម៉ែត្រ ត្រូវបានបំពុលដោយប្រេងក្រោមដី ៧ពាន់គីឡូម៉ែត្រការ៉េ និងសត្វស្លាប ៣សែនក្បាលបានស្លាប់។ ក្រុមប្រេង ExxonMobil បានចំណាយប្រាក់ជាង ៣,៤ ពាន់លានដុល្លារ ដើម្បីសម្អាតឆ្នេរសមុទ្រ និងបាតសមុទ្រ រួមទាំងទូទាត់សំណងដល់អ្នកនេសាទជាង ៣ ម៉ឺននាក់ និងបញ្ចប់នីតិវិធីច្បាប់។ ការស៊ើបអង្កេតបានបង្ហាញថា ប្រធានក្រុមដឹកប្រេងបានស្ថិតនៅក្រោមឥទ្ធិពលនៃជាតិអាល់កុល នៅពេលកំពុងបើកនាវា។
៣ អ្នកប្រមាញ់ម្នាក់បាត់បង់ការគ្រប់គ្រងខ្លួនឯង ហើយបានបង្កឲ្យមានភ្លើងឆេះព្រៃដ៏ធំបំផុតមួយ នៅរដ្ឋកាលីហ្វ័រញ៉ា
នៅឆ្នាំ ២០០៣ អ្នកប្រមាញ់ម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា អាយុ ៣៤ ឆ្នាំ បានវង្វេងនៅក្នុងព្រៃនៅ San Diego County ហើយបានដុតភ្លើងដើម្បីសុំជំនួយ។ គាត់បានបាត់បង់ការគ្រប់គ្រងខ្លួនឯង ខណៈនោះ ភ្លើងក៏ចាប់ផ្ដើមឆេះដ៏សន្ធោសន្ធៅខ្លាំងបំផុត នៅក្នុងប្រវត្តិសាស្ត្រកាលីហ្វ័រញ៉ា។ “ ភ្លើង Cedar” បណ្ដាលឲ្យខាតបង់ប្រាក់ចំនួន ១.២ ពាន់លានដុល្លារបំផ្លាញផ្ទៃដីជាង ១១០,៥០០ ហិកតា បំផ្លាញអគារចំនួន ២,៨២០ និងបណ្តាលឲ្យមនុស្ស ១៥ នាក់ស្លាប់ រួមទាំងអ្នកពន្លត់អគ្គីភ័យ។ បុរសរូបនេះត្រូវបានតុលាការសហព័ន្ធចោទប្រកាន់ និងផ្តន្ទាទោសឲ្យបម្រើសេវាកម្មសហគមន៍រយៈពេល ៩៦០ ម៉ោង ព្រមទាំងពិន័យជាប្រាក់ចំនួន ៩ពាន់ដុល្លារ ក្នុងការសងប្រាក់វិញ។
៤ ទឹកប្រាក់ ២២៥ លានដុល្លារ ត្រូវបានចេញដោយសារតែកំហុសក្នុងការវាយអក្សរ
កំហុសក្នុងការវាយអក្សរ បានធ្វើឲ្យក្រុមហ៊ុនជប៉ុន Mizuho Securities ចំណាយអស់ ២២៥ លានដុល្លារ។ ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០០៥ យីហោនេះបានចេញបញ្ជាមួយ ដោយនិយាយពីការទិញភាគហ៊ុនចំនួន ៦១០,០០០ ភាគហ៊ុនក្នុងមួយយ៉េន នៃមួយហ៊ុន។ តាមពិតពួកគេមានបំណងផ្តល់ជូនភាគហ៊ុន តែមួយរបស់ J-Com ក្នុងតម្លៃ ៦១០,០០០ យ៉េន (ប្រហែល ៥,០០០ ផោន) នៅផ្សារហ៊ុនតូក្យូ។
៥ កោះ Three Mile មហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុត នៅសហរដ្ឋអាមេរិក
នៅឆ្នាំ ១៩៧៨ រោងចក្រថាមពលកោះ Three Mile ដែលមានទីតាំងនៅរដ្ឋ Pennsylvania គឺជាកន្លែងនៃគ្រោះថ្នាក់នុយក្លេអ៊ែរ ដ៏អាក្រក់បំផុតនៅសហរដ្ឋអាមេរិក។ នៅយប់ថ្ងៃទី ២៨ ខែ មីនា បន្ទាប់ពីការបរាជ័យផ្នែកមេកានិច កំហុសរបស់មនុស្សនិងការរចនាមិនត្រឹមត្រូវ ស្នូលនៃរ៉េអាក់ទ័រលេខ ២ នៃរោងចក្រថាមពលអាមេរិក បានរលាយ ហើយបញ្ចេញឧស្ម័នវិទ្យុសកម្មចូលទៅក្នុងបរិយាកាស។ យោងតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ គ្រោះមហន្តរាយនេះគឺជាចំណុចរបត់មួយ សម្រាប់វិស័យឧស្សាហកម្មនុយក្លេអ៊ែរពិភពលោក។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានបោះបង់ចោលការសាងសង់ស្ថានីយ៍ថាមពលថ្មី។
៦ អាគារខ្ពស់កប់ពពក
អាគារខ្ពស់កប់ពពក នៅទីក្រុងឡុងដ៍ ដែលមានឈ្មោះហៅក្រៅថា“ Walkie-Talkie” រចនាឡើងដោយស្ថាបត្យករ Rafael Viñoly ដំបូងឡើយ គឺគួរឲ្យកត់សំគាល់ចំពោះរូបរាងដ៏ពិសេសរបស់វា ដែលមានជញ្ជាំងកោងទាក់ទាញ។ ជាអកុសល វាត្រូវបានគេស្គាល់ថា មានភាពខុសប្លែកគ្នាច្រើន នៅពេលជញ្ជាំងបែរមុខទៅទិសខាងត្បូង ដែលគ្របដោយកញ្ចក់ ហើយវាបានចាប់ផ្តើមបញ្ជូនពន្លឺព្រះអាទិត្យចូលមកអាគារ និងធ្វើឲ្យរថយន្តឆេះ។ ការដោះស្រាយបញ្ហានេះរួមមាន ការដាក់សំណាញ់បណ្ដោះអាសន្ន និងខាតបង់លុយកាក់រាប់លានក្នុងស្តារឡើងវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោក
ចុចអាន៖កំពូលប៊ិចថ្លៃកប់ពពកសឹងមិនគួរឲ្យជឿ ១ឆ្នាំផលិតតែម្ដង ហើយតែមួយប៉ុណ្ណោះ!
ចុចអាន៖ដឹងតម្លៃពានរង្វាន់នេះហើយ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង