ពិតអត់ ពាក់គ្រឿងអលង្ការជាប់ទាំងងូតទឹក ទាំងគេង បង្កបញ្ហាដល់ស្បែក?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ពិតអត់ ពាក់គ្រឿងអលង្ការជាប់ទាំងងូតទឹក ទាំងគេង បង្កបញ្ហាដល់ស្បែក?

បានផុស

នៅ

គ្នា​យើង​មួយ​ចំនួន អាច​ជា​ទម្លាប់​ទៅ​ហើយ ទាក់​ទង​នឹង​ការ​ពាក់​គ្រឿង​​អលង្ការ ដូច​ជា​ចិញ្ចៀន ក្រវិល ខ្សែ​ក ពាក់​ជាប់​ មិន​ដោះ​ចេញ ហើយ​ពាក់​ទាំង​នៅ​ពេល​ងូត​ទឹក និង​ពេល​គេង​។ ដូច​នេះ ក៏​មាន​សំនួរ​ជា​ច្រើន​ដូច​គ្នា​ថា តើ​​ការ​ពាក់​គ្រឿង​អលង្ការ​ជាប់​បែប​នេះ នឹង​បង្ក​បញ្ហា​ដល់​ស្បែក​​ឬ​អត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Can You Wear Your Diamond Ring In The Shower? - Ultimate Jewelry Guide

ទាក់​ទង​បញ្ហា​នេះ លោក​ស្រី​​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Marina Peredo អ្នក​ជំនាញ​​​​សិក្សា​ពី​ជំងឺស្បែក នៃ​មន្ទីរ​ពេទ្យ Mount Sinai ក្រុង​ញ៉ូវ​យក សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា ជា​ការ​ពិតការ​ពាក់​គ្រឿង​អលង្ការ​ជាប់​បែប​នោះ ពុំ​មាន​កើត​ជា​​បញ្ហា​ខ្លាំង​​គួរ​ឱ្យ​ព្រួយ​បារម្ភ​​នោះ​ទេ ដរាប​ណាយើង​បាន​សម្អាត​របស់ទាំងនោះ​បាន​ស្អាត និង​ទៀង​ទាត់។ ប៉ុ​ន្តែ​លោក​ស្រី​បន្ថែម​ថា ​អ្វី​ដែល​​ត្រូវ​យក​ចិត្ត​​​ទុក​ដាក់​បន្តិច​នោះ​គឺ គ្រឿង​អលង្ការ​មួយ​ចំនួន​ផលិត​ឡើង​ពុំ​មាន​គុណភាព​ល្អ នឹង​បង្ក​ជាបញ្ហា​តិច​តួច​មួយ​​ចំនួន​ដូចជាបង្ក​ឱ្យ​រោល​ ឬរលាក​ស្បែក​។

Can You Wear Rings to Bed?(Quick Short Tips) - A Fashion Blog

លោក​ស្រី​វេជ្ជបណ្ឌិត​​ឲ្យ​ដឹងទៀត​ថា ​គ្រឿង​អលង្ការធ្វើពីលោហៈ​​ដូច​ជា មាស ប្រាក់ ប្លាទីន ដែល​មាន​លាយ​​បន្ថែម​​​​ជាតិ​នីកែល ​អាច​បង្ក​ឱ្យ​​រោល​ស្បែក​បាន ហើយ​ពិសេស​​ធ្វើ​ឱ្យ​ស្បែក​ស្រអាប់​ខ្មៅ​ ស្រប​ពេល​ដែល​ពពួក​គ្រឿង​អលង្ការ​គុណ​ភាព​ល្អ​សុទ្ធ នឹង​​មិន​បង្ក​បញ្ហា​ទាំង​នេះ​ទេ។

ទោះ​ជា​យ៉ាង​ណា អ្នក​​ឯកទេស​ផ្នែក​ជំងឺស្បែកខាង​លើ បាន​បញ្ជាក់​ជា​សង្ខេប​ខ្លី​ថា ការ​ពាក់​គ្រឿង​អលង្ការ​ជាប់ នឹង​មិន​បង្ក​បញ្ហា​​ធ្ងន់​ធ្ងរ​ដល់​ស្បែក​នោះ​ទេ ទោះ​ពេល​ងូត​ទឹក ពេល​គេង​ ឬ​សកម្មភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​​លោក​ស្រី​ណែ​នាំ​ឱ្យ​ ដោះ​ទុក​គ្រឿង​អលង្ការ​នៅ​ពេល​ខ្លះ ក៏ជា​ជម្រើស​ប្រសើរមួយ​ ហើយ​ការ​ចេះ​ជ្រើស​រើស​គ្រឿង​អលង្ការ​​​ដែល​មាន​គុណ​ភាព​ល្អ​ គឺជា​ជម្រើស​កាន់តែ​ប្រសើរ​ផង​ដែរ​៕ ​​​

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មិនដោះឡេនភ្នែកនៅពេលងូតទឹក ប្រឈមគ្រោះថ្នាក់នៃការមើលមិនឃើញ

ចុចអាន៖ ទម្លាប់​អាក្រក់​ទាំង​នេះ​ អាច​បំផ្លាញ​ស្បែកមុខ​ដោយ​មិន​ដឹង​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

តំណាង UN នៅ​កម្ពុជា ចង់​ឲ្យ​មាន​ច្បាប់​ទទួលស្គាល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា

ព័ត៌មានជាតិ៥៥ នាទី មុន

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា Ronaldo នឹងមកកម្ពុជា ជាមិនខាន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពានរង្វាន់​ផ្នែក​បរិស្ថាន​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM)

ព័ត៌មានជាតិ២ ម៉ោង មុន

បងស្រី​បង្កើត​សម្ដេច​ក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុង​​ជន្មាយុ​៧៤​ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services