KPT+
ទម្លាយការពិតអំពី Aum Pachayapa តារាស្រីថៃឈ្នះពានរង្វាន់ច្រើនជាងគេ
តារាសម្ដែងស្រី លំដាប់កំពូលរបស់ថៃ Aum Pachayapa មិនត្រឹមតែមានទេពកោសល្យក្នុងការសម្តែងឥតខ្ចោះនោះទេ តែបើនិយាយពីសម្រស់វិញ នាងជារាជិនីសម្រស់នៅក្នុងពិភពសិល្បៈរបស់ប្រទេស។

Aum មិនត្រឹមតែមានងារជាតារាសម្តែងស្រីឆ្នើមឡើយ តែក៏ជាតារាស្រីជួរមុខដែលទទួលបានការអញ្ជើញចូលរួមនៅក្នុងកម្មវិធីផ្សេងៗជាច្រើនទៀតដែរ មិនថាធ្វើជាពិធីការិនី ឬធ្វើជាអ្នកតំណាងឱ្យក្រុមហ៊ុនផលិតផលផ្សេងៗ។ល។ ក្រៅពីមានកេរ្តិ៍ឈ្មោះល្បីល្បាញជាង២ទស្សវត្សរ៍ នាងក៏ជាតារាស្រីលំដាប់អភិជន និងជាសប្បុរជនដែលបានជួយសង្គមជាច្រើនរាប់តាំងពីការបរិច្ចាគថវិកា និងសម្ភារនានា។
ខាងក្រោមជារឿងរ៉ាវវិថីជីវិតមួយចំនួនរបស់ Aum Patcharapa តាំងពីប្រឡូកក្នុងវិស័យសិល្បៈ រហូតដល់បច្ចុប្បន្ន!

កំណើត៖ Aum Patcharapa មានឈ្មោះដើមកំណើតថា Patcharapa Chaichua កើតនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ១៩៧៨ នៅរាជធានីបាងកក ប្រទេសថៃ ។ នាងជាកូនទោលនៅក្នុងគ្រួសារ ដែលមានឪពុកឈ្មោះ Worrawut Chaichua និងម្ដាយឈ្មោះ Supaporn Chaichua។
ការសិក្សា៖ Aum បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Rangsit ដោយទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកសិល្បៈនិងទំនាក់ទំនង។

អាជីពសិល្បៈ៖ Aum ប្រឡូកក្នុងវិស័យសិល្បៈដំបូងបំផុតក្នុងឆ្នាំ ១៩៩៧ បន្ទាប់ពីទទួលបានជយលាភីក្នុងការប្រកួត សម្រស់និងទេពកោសល្យ មួយដែលមានឈ្មោះថា HACKS។ ក្រៅពីអាជីពសម្ដែង នាងជាតារាបង្ហាញម៉ូដ ពិធីការិនី និងអ្នកតំណាងឱ្យផលិតផលរបស់ក្រុមហ៊ុនធំៗ ដែលនេះបានធ្វើឱ្យនាងជាប់ឈ្មោះជាតារាស្រីថៃស៊ីថ្លៃលំដាប់ទី១ ក្នុងប្រទេស។
ការសម្ដែង៖ ខ្សែភាពយន្តភាគដែល Aum សម្ដែងនិងទទួលបានគាំទ្រ ក៏ដូចជាមានគេចាប់អារម្មណ៍គឺរឿង “So Sanae Ha” ក្នុងឆ្នាំ ២០០៣ ដោយនាងបានសម្ដែងជាតួអ្នកដឹកនាំរឿង។
ម្ចាស់ជំនួញ៖ តារាស្រីវ័យ ៤២ឆ្នាំរូបនេះ មិនត្រឹមជាសិល្បការិនីប៉ុណ្ណោះទេ នាងក៏ជាម្ចាស់ជំនួញមួយចំនួនផងដែរ។ Aum បានចូលហ៊ុនគ្នាជាមួយមិត្តភក្ដិពីរបីនាក់ បើកហាងម្ហូបមួយឈ្មោះ D-Wa និង ហាងលក់គ្រឿងបន្លាស់មួយទៀតដែលមានឈ្មោះថា Buon Fi-ne។
តារារូបនេះក៏បានបង្កើតម៉ាកទឹកអប់មួយដោយខ្លួនឯងកាលពីខែសីហា ឆ្នាំ ២០០៩ ដែលឱ្យឈ្មោះថា SEXY ME ។ SEXY ME By Patchrapa គឺជាទឹកអប់ល្បីល្បាញរបស់ថៃដំបូងបង្អស់ដែលផលិតនៅប្រទេសបារាំង នាំចូលផ្ដាច់មុខដោយ Aum។

គូស្នេហ៍៖ នាងជាតារាស្រីដែលធ្លាប់ឆ្លងកាត់ជីវិតស្នេហាខកបំណងចំនួន ៦ដង។ ទោះយ៉ាងសព្វថ្ងៃ ជីវិតនារីដ៏ស្រស់ស្អាត និងមានសមត្ថភាពដូច Aum ពេលនេះអាចរកបានបុរសល្អម្នាក់ហើយមកស្អំបេះដូង ដែលមិត្តប្រុសរបស់នាងជាបុរសអភិជនឈ្មោះ Hiso Pok។
ពានរង្វាន់៖

-ឆ្នាំ ១៩៩៧ ទទួលបានពានរង្វាន់ HACKS ចំណាត់ថ្នាក់លេខ ១
-ឆ្នាំ ២០០៣ ឈ្នះពានរង្វាន់ FHM តារាស្រីដែលមានភាពសិចស៊ីប្រចាំឆ្នាំ
-ឆ្នាំ ២០០៣ Aum ទទួលបានពានរង្វាន់ជាតារាសម្ដែងឆ្នើម និងទទួលបានការគាំទ្រពីប្រជាជនក្នុងប្រទេស
-ឆ្នាំ ២០០៤ ឈ្នះពានរង្វាន់ តារាសម្ដែងឆ្នើមប្រចាំឆ្នាំ
-ឆ្នាំ ២០០៤ ឈ្នះពានរង្វាន់ FHM តារាស្រីដែលមានភាពសិចស៊ីប្រចាំឆ្នាំ
-ឆ្នាំ ២០០៤ ឈ្នះពានរង្វាន់ Tape Tong ជាពលរដ្ឋល្អ
-ឆ្នាំ ២០០៤ ឈ្នះពានរង្វាន់ Durex Poll Award នារីឆ្នើមប្រចាំឆ្នាំ
-ឆ្នាំ ២០០៤ ឈ្នះពានរង្វាន់ Asian TV Award តារាសម្ដែងស្រីឆ្នើមប្រចាំឆ្នាំ
-ឆ្នាំ ២០០៤ ឈ្នះពានរង្វាន់ Gossip និយាយច្រើនអំពីមនុស្សប្រចាំឆ្នាំ
-ឆ្នាំ ២០០៥ ឈ្នះពានរង្វាន់ FHM នារីឆ្នើមប្រចាំឆ្នាំ
-ឆ្នាំ ២០០៥ ឈ្នះពានរង្វាន់ Gossip Award និយាយច្រើនអំពីមនុស្សប្រចាំឆ្នាំ
-ឆ្នាំ ២០០៥ នាងបានទទួលរង្វាន់តារាសម្ដែងឆ្នើម នៅក្នុងរឿង “Pleung Payu”
-ឆ្នាំ ២០០៦ ឈ្នះពានរង្វាន់ TOP Award ជាតារាសម្ដែងឆ្នើម ឬតារាស្រីនាំមុខគេ
-ឆ្នាំ ២០០៦ ឈ្នះពានរង្វាន់ FHM Award តារាស្រីដែលមានសិចស៊ីគ្រប់ពេល ៣ ឆ្នាំជាប់គ្នា (២០០៤, ២០០៥, ២០០៦)
-ឆ្នាំ ២០០៩ ឈ្នះពានរង្វាន់ Stars Entertainment Awards តារាស្រីដែលមានប្រជាប្រិយបំផុតសម្រាប់អ្នកកាសែត
-ឆ្នាំ ២០១១ ឈ្នះពានរង្វាន់ FHM នារីសិចស៊ីបំផុតប្រចាំប្រទេសថៃប្រចាំឆ្នាំ
– ២០១១ ពានរង្វាន់ FHM នារីដែលមានភាពសិចស៊ីបំផុតនៅក្នុងពិភពលោកប្រចាំឆ្នាំ។

បច្ចុប្បន្ន ប្រសិនបើក្រុមហ៊ុនចង់អញ្ជើញ Aum Pachayapa ចូលរួមក្នុងកម្មវិធីរបស់ខ្លួន ពួកគេត្រូវចំណាយយ៉ាងតិច ១៦ម៉ឺនបាត (៥ពាន់ដុល្លារ)។ ចំណែកឯក្រុមហ៊ុនដែលចង់ទាក់ទងនាងក្នុងការប្រម៉ូត ឬ តំណាងឱ្យក្រុមហ៊ុនរបស់ខ្លួនដើម្បីផ្សព្វផ្សាយផលិតផល ពួកគេត្រូវចំណាយ ៩លាន ៩សែនបាត (ជិត ៣សែនដុល្លារ) ខណៈទ្រព្យសម្បត្តិរបស់នាងកាន់កាប់នាពេលនេះមានប្រមាណ ១២លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយរឿងផ្ទាល់ខ្លួន ១១យ៉ាងរបស់ Yaya Ursayya ហ្វេនធម្មតា មិនធ្លាប់ដឹង
ចុចអាន៖ កំពូលតារាថៃ ជាប់ជាស្រីស្អាតលើសគេ និងជាសេដ្ឋីនីមានទ្រព្យសម្បត្តិវាល់លានដុល្លារ ក្នុងវ័យក្មេងខ្ចី
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


