Connect with us

KPT+

មូលហេតុ ៧ យ៉ាង នៃ “ការគេងមិនលក់” និងវិធីព្យាបាលយ៉ាងមានប្រសិទ្ធភាព

បានផុស

នៅ

មនុស្សអាចមានបញ្ហា ក្នុងការគេង ហើយត្រូវចំណាយពេលយូរដើម្បីឲ្យគេងលក់ ហើយខ្លះអាចភ្ញាក់ញឹកញាប់ នៅពាក់កណ្ដាលយប់ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​យ៉ាងណា ការ​គេង​មិន​លក់ ​មិន​មែន​ជា​ជំងឺ​នោះ​ទេ វាគ្រាន់តែ​ជា​បញ្ហា​គេង​មិន​លក់​ ហើយ​យើង​ក៏​អាច​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​ បាន​ដូចគ្នា។

មូលហេតុ​នៃ​ការ​គេង​មិន​លក់​ អាចបណ្តាលមកពីកត្តាជាច្រើនដូចជា៖

បណ្ដាលមកពីភាពតានតឹងពីការងារ ឬបញ្ហាគ្រួសារ។

ជំងឺរាងកាយដូចជា ឈឺក្បាល ឈឺខ្នង ឈឺសន្លាក់ ជំងឺផ្លូវចិត្ត ដូចជាជំងឺធ្លាក់ទឹកចិត្ត។

ការប្រើថ្នាំមួយចំនួនដូចជា ថ្នាំ​បញ្ចុះ​សំពាធឈាម ថ្នាំ​ស្តេរ៉ូអ៊ីត ថ្នាំ​ផ្ដាសាយ តឹងច្រមុះ ជាដើម។

ប្រើសារធាតុរំញោចដូចជា ជាតិ​កាហ្វេ​អ៊ីន ជាតិ​នីកូទីន អាល់កុល។

លក្ខខណ្ឌ​បរិស្ថាន​មិន​សមស្រប ដូចជា​សំឡេង​ខ្លាំង ពន្លឺ​រំខាន សីតុណ្ហភាព​ក្ដៅ​ពេក ឬ​ត្រជាក់​ពេក។

ការផ្លាស់ប្តូរកាលវិភាគគេងដូចជា ពី​ការ​ធ្វើ​ដំណើរ ផ្លាស់ប្ដូរ​ការងារ​ ថ្ងៃ-​យប់។

កង្វះអ័រម៉ូនដូចជា Melatonin អ័រម៉ូន​លូតលាស់ អ័រម៉ូន​ភេទ កង្វះ​សារធាតុ​ចិញ្ចឹម វីតាមីន និង​សារធាតុ​រ៉ែ ដូចជា​ស័ង្កសី វីតាមីន B5 និង tryptophan ជាដើម។

កាលបើបានដឹងពីមូលហេតុច្បាស់លាស់ហើយ អ្នកអាចដោះស្រាយ​វា​បានដូចខាងក្រោម ៖

-ផ្លាស់ប្ដូរ​អាកប្បកិរិយា​ផ្ទាល់ខ្លួន​របស់​អ្នក។

-ចូលគេងហើយភ្ញាក់ទាន់ពេល កុំគេងពេលថ្ងៃ ជៀសវាងតែ កាហ្វេ ជាតិនីកូទីន អាល់កុល ហាត់ប្រាណ​ជាប្រចាំ។

-ចៀសវាង​ការ​ធ្វើ​លំហាត់​ប្រាណ ៣-៤ ម៉ោង​មុន​ពេល​ចូលគេង កុំ​ញ៉ាំ​អាហារមានជាតិហឹរឬមុតៗពេក ​មុន​ពេល​ចូលគេង។ អាច​សម្រាក​មុន​ពេល​ចូល​គេង ​ដោយ​ការអាន​សៀវភៅ ឬ​ស្ដាប់​តន្ត្រីជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គិតច្រើនពិបាកគេង ​សាកល្បងសម្រួលខួរក្បាល តាមវិធីងាយៗប៉ុន្មាននេះ

ចុចអាន៖របៀបផ្ដោតអារម្មណ៍ឲ្យបានល្អ ដោយប្រើបច្ចេកទេសទាំង ៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម