Connect with us

KPT+

អារម្មណ៍ប្រែប្រួល អាចបង្កការរំខានដល់សរីរាង្គ ក្នុងរាងកាយ

បានផុស

នៅ

តាមក្បួនឱសថបុរាណចិន (TCM) អារម្មណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងសុខភាពរាងកាយ។ តើអារម្មណ៍របស់យើងអាចប៉ះពាល់ដល់សរីរាង្គខាងក្នុងយ៉ាងម៉េចខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ការរំភើបខ្លាំង ឬរន្ធត់

អារម្មណ៍​បែប​នេះ ធ្វើឱ្យប៉ះពាល់ដល់បេះដូង​ ព្រោះធ្វើឱ្យបេះដូងលោតលឿនខុសប្រក្រតី ឬខុសចង្វាក់។ ពេលណាយើងកាន់តែរំភើបខ្លាំង ឬរន្ធត់ យើងអាច​​ញ័រ​ទ្រូង ញ័រ​បេះដូង គេង​មិន​លក់ យល់សប្តិច្រើន ឬក្តៅខ្លួន។

២. សោកសៅ ឬថប់បារម្ភ

ការក្រៀមក្រំ ឬកើតទុក្ខប៉ះពាល់ដល់សួត និងធ្វើឱ្យយើង​ថប់ដង្ហើម តឹងទ្រូង ចាញ់អាកាសធាតុ មាន​បញ្ហាស្បែក គេងភ្ញាក់នៅចន្លោះម៉ោង ៣-៥ ភ្លឺជាដើម។ ពេលសួតរងផលប៉ះពាល់រយៈពេលយូរ អាច​ប៉ះពាល់ដល់ពោះវៀន​ធំ និងអាចបណ្តាលឱ្យមានបញ្ហាទល់លាមក ចុកពោះ ហើមពោះ និង​រាក ជាដើម​។

៣. ការខឹង

ការខឹង ​ឬមួម៉ៅប៉ះពាល់ដល់ថង់ទឹកប្រមាត់ និងថ្លើម។ ជាលទ្ធផលវាបណ្តាល​​ឱ្យយើងវិលមុខ ឈឺក្បាល ខ្សោយ រមាស់ មានបញ្ហាស្បែក ប្រែប្រួលសម្ពាធឈាម ឬគេងភ្ញាក់នៅ​ចន្លោះម៉ោង ១-៣ ភ្លឺជាដើម។

៤. ការព្រួយបារម្ភ ឬគិតច្រើន

ប៉ះពាល់ដល់មុខងារសរីរាង្គអណ្តើក និងក្រពះដែលបណ្តាលឱ្យយើងអស់កម្លាំង មិនឈ្លាន មានបញ្ហាក្នុង​រំលាយ​អាហារ ​​ហើមពោះ រាក និងប៉ះពាល់ដល់ការមករដូវជាដើម។

៥. ភាពភ័យខ្លាច

អារម្មណ៍​ភ័យ​ខ្លាច​ប៉ះពាល់ដល់តម្រងនោម និងប្លោកនោម ព្រមទាំងអាចបណ្តាលឱ្យយើង​លេច​នោម។ ជាលទ្ធផល​យើង​អាចឈឺខ្នង ខ្សោយក្រពេញលើតម្រងនោម ឆ្លងមេរោគក្នុងផ្លូវទឹកនោម នោមញឹក គេងមិន​លក់ បែកញើសពេលយប់ ហឹង​ត្រចៀក ជ្រុះសក់ ឬស្កូវមុនអាយុ។

ដើម្បីកុំឲ្យអារម្មណ៍របស់យើងប៉ះពាល់ដល់សរីរាង្គក្នុងរាងកាយ យើងត្រូវចេះគ្រប់គ្រងអារម្មណ៍ និង​បន្ធូរអារម្មណ៍។ ការតាំងសមាធិ យូហ្កា ការស្តាប់តន្រ្តី ការសម្រាកលំហែរ ការហាត់ប្រាណ​ជាដើម​អាច​ជួយឱ្យយើងមានអារម្មណ៍ល្អបាន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖អាហារ ៦ មុខគិតឲ្យបានហ្មត់ចត់ មុនពេលបញ្ជាទិញ ព្រោះអាចប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៨ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម