KPT+
មូលហេតុ បណ្តាលឲ្យផ្ទុះសង្គ្រាមលោកលើកទី១ និងទី២
មានមនុស្សមិនតិចទេ កំពុងភ័យខ្លាចថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន អាចនឹងបង្កឲ្យមានសង្គ្រាមលោកលើកទី៣ ព្រោះប្រទេសធំៗមួយចំនួនបានបញ្ជូនអាវុធ មីស៊ីល ក៏ដូចជាយន្តហោះចម្បាំងផងដែរ ទៅឲ្យទីក្រុង កៀវ ដើម្បីតតាំងជាមួយក្រុង មូស្គូ។

លើសពីនេះ ប្រទេសជាច្រើនបានដាក់ទណ្ឌកម្មរុស្ស៊ី និងដាក់ការគាបសង្កត់យ៉ាងខ្លាំងលើលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន។
ថ្ងៃនេះ កម្ពុជាថ្មី នឹងបង្ហាញអំពីរឿងរ៉ាវ ជុំវិញសង្គ្រាមលោកលើកទី១និង ទី២៖
សង្គ្រាមលោកលើកទី១ (ថ្ងៃទី២៨ខែកក្កដា ឆ្នាំ១៩១៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨)
មូលហេតុដែលបណ្តាលឲ្យផ្ទុះសង្គ្រាមលោកលើកទី១ គឺថា នៅចុងសតវត្សន៍ទី១៩ ប្រទេសនៅអឺរ៉ុបបានប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងទាំងលើផ្នែកការទូត និងព្រំដែន។ នៅឆ្នាំ១៩១៤ ព្រះអង្គម្ចាស់ Franz Ferdinand នៃអតីតប្រទេសអូស្ដ្រូហុងគ្រី ត្រូវបានខ្មាន់កាំភ្លើងជនជាតិស៊ែបសម្លាប់។
ភ្លាមៗក្រោយហេតុការណ៍នោះ ប្រទេសអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្តរបស់អូស្ត្រូហង់គ្រី បានប្រកាសសង្គ្រាមជាមួយ ស៊ែប នៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ១៩១៤ ខណៈរុស្ស៊ី និងបារាំងក៏ត្រូវបានអូសទាញចូលក្នុងសង្គ្រាមផងដែរ ដោយសារពួកគេជាសម្ព័ន្ធមិត្តរបស់ស៊ែប។

បន្ទាប់ពីអាល្លឺម៉ង់វាយចូលដល់បារាំង, អង់គ្លេសដែលជាមិត្តបារាំង ក៏ចាប់ផ្ដើមលូកដៃចូលក្នុងសង្គ្រាមប្រឆាំងអាល្លឺម៉ង់វិញ។ ប៉ុន្មានឆ្នាំកន្លងផុត ប្រទេសធំៗនៅអឹរ៉ុបបានជាប់នៅក្នុងសង្គ្រាម ហើយជប៉ុន ដែលជាអតីតមហាអំណាចយោធាមួយនៅអាស៊ី រួមទាំងអាមេរិក ក៏ស្ថិតក្នុងសង្គ្រាមផងដែរ ដោយនៅខាងបារាំងនិងអង់គ្លេស។ លុះក្រោយមកពួកគេក៏បានទទួលជ័យជម្នះ ហើយសង្គ្រាមក៏បញ្ចប់នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ១៩១៨ ប៉ុន្តែមនុស្សប្រមាណ៩លាននាក់ ត្រូវបានសម្លាប់។
សង្គ្រាមលោកលើកទី២ (ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥)
មានរឿងរ៉ាវទាក់ទងគ្នា! ដោយសារតែចាញ់សង្គ្រាមលោកលើកទី១ នៅពេលដែល Adolf Hitler ដឹកនាំអាល្លឺម៉ង់ គាត់បានបង្កើតសង្គ្រាមជាថ្មីដើម្បីសងសឹកវិញ ដោយចាប់ផ្ដើមពីការឈ្លានពានប្រទេសតូចៗនៅជិតខាងដូចជា ប៉ូឡូញជាដើម។

បារាំងនិងអង់គ្លេស ត្រូវបង្ខំចិត្តលូកដៃសាជាថ្មីដើម្បីការពារប្រទេសតូចៗដែលរងការឈ្លានពាន ហើយថែមទាំងបានអូសទាញអាមេរិក និងរុស្ស៊ីឲ្យចូលរួមផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសធំៗចំនួនពីរគឺ អ៊ីតាលី និងជប៉ុន បានដាក់ការគាំទ្រលើអាល្លឺម៉ង់។
សង្គ្រាមដែលចាប់ផ្ដើមនៅថ្ងៃទី១ខែកញ្ញាឆ្នាំ១៩៣៩ និងបញ្ចប់នៅថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥មួយនេះ បានក្លាយជាសង្គ្រាមបង្ហូរឈាមគ្នាធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ដ្រ ដោយផ្តាច់ជីវិតទាហាននិងជនស៊ីវិលជាង៥០លាននាក់។

មានកត្តាចំនួន២ដែលត្រូវបានគេជឿថា នាំឲ្យសង្គ្រាមលោកលើកទី២ឈានដល់ទីបញ្ចប់៖
១. ការបរាជ័យរបស់អាល្លឺម៉ង់នៅរុស្ស៊ី ដោយសារកត្តាភូមិសាស្ដ្រមិនអំណោយផល នាំឲ្យបាក់ទ័ព។
២. ការទម្លាក់គ្រាប់បែកបរមាណូពីរគ្រាប់ របស់អាមេរិកលើជប៉ុន នៅឆ្នាំ ១៩៤៥។
តើនឹងមានសង្គ្រាមលោកលើកទី៣ដែរឬទេ?
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Wiki
ចុចអាន៖ អង់គ្លេស ព្រមានកងទ័ព មិនឲ្យទៅប្រយុទ្ធនៅ អ៊ុយក្រែន ដាច់ខាត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ