KPT+
ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗ តាមបែបធម្មជាតិ
ក្រែមលាបមាត់គឺជាមិត្តដ៏ជិតស្និទ្ធរបស់ស្រ្តី ព្រោះផ្តល់ភាពទាក់ទាញដល់បបូរមាត់ និងជួយលើកសម្រស់ផ្ទៃមុខ។ យើងអាចធ្វើក្រែមលាបមាត់ងាយៗតាមបែបធម្មជាតិបាន ចៀសវាងទិញប៉ះក្រែមលាបមាត់ដែលមានផ្ទុកសារធាតុគីមី និងសារធាតុសំណដែលបង្កគ្រោះថ្នាក់ដល់សុខភាពយើង។ តោះមកដឹងពីរបៀបធ្វើក្រែមលាបមាត់ងាយៗ និងអត្ថប្រយោជន៍របស់វត្ថុធាតុដើមនីមួយៗ។

១. វត្ថុធាតុដើម
ក. ក្រមួនឃ្មុំ ២ ស្លាបព្រាបាយ
ក្រមួនឃ្មុំគឺជាសារធាតុការពារធម្មជាតិដែលអាចការពារបបូរមាត់យើងពីការបំផ្លាញពីបរិស្ថានដូចជាស្ងួត ឬប្រេះបបូរមាត់ និងជួយរក្សាសំណើមឱ្យបបូរមាត់។ ម្យ៉ាងទៀត ក្រមួនឃ្មុំក៏មានផ្ទុកវីតាមីន A ដែលជួយឱ្យបបូរមាត់មានសំណើម។ ជាងនេះទៅទៀត ក្រមួនឃ្មុំជួយឱ្យវត្ថុធាតុដើមធ្វើក្រែមលាបបបូរមាត់ទាំងអស់កកផ្តុំចូលគ្នា។
ខ. ប្រេងដូង ២ ស្លាបព្រាបាយ
ប្រេងដូងមានផ្ទុកវីតាមីន E ដែលមានសមត្ថភាពក្នុងការរក្សាសំណើមខ្ពស់ និងជួយទប់ស្កាត់ការប្រេះបបូរមាត់។ លើសពីនេះទៅទៀត ប្រេងដូងក៏ជួយឱ្យវត្ថុធាតុដើមធ្វើក្រែមលាបបបូរមាត់ទាំងអស់កកផ្តុំចូលគ្នាដូចក្រមួនឃ្មុំដែរ។ យើងអាចជ្រើសរើសប្រេងដូង ឬក្រមួនឃ្មុំ ឬប្រើទាំងប្រេងដូង និងក្រមួនឃ្មុំក៏បាន។
គ. ទឹកឃ្មុំ ឬប្រេងគ្រាប់អាល់មុន ឬប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ
ទឹកឃ្មុំ ឬប្រេងគ្រាប់អាល់មុន ឬប្រេងអូលីវជួយឱ្យបបូរមាត់មានសភាពទន់ល្មើយ ខណៈទឹកឃ្មុំធ្វើឱ្យក្រែមលាបមាត់មានរសជាតិផ្អែមជាងគ្រាប់អាល់មុន ឬប្រេងអូលីវ។
ឃ. ប្រេងក្រអូប ៣ ទៅ ៥ ដំណក់
ប្រេងក្រអូបចម្រាញ់ពីជីរអង្កាមជាជម្រើសល្អបំផុត តែយើងក៏អាចប្រើប្រេងក្រអូបចម្រាញ់ពីក្លិនផ្សេងៗទៅតាមចំណង់ចំណូលចិត្តដូចជា ផ្កាឡាវេនឌឺ ឈើអែម ឬក្រូចឆ្មារដើម្បីឱ្យក្រែមលាបបបូរមាត់យើងមានក្លិនក្រអូប។
ង. ទឹកថាយថាវក្រហម ១ ស្លាបព្រាបាយ
យើងអាចប្រើទឹកថាយថាវក្រហមដើម្បីបន្ថែមពណ៌ផ្កាឈូកឱ្យក្រែមលាបបបូរមាត់ និងធ្វើឱ្យបបូរមាត់យើងមានពណ៌ផ្កាឈូក។
ច. វីតាមីន E ៣ គ្រាប់
យើងក៏អាចបន្ថែមវីតាមីន E ដើម្បីឱ្យក្រែមលាបបបូរមាត់កាន់តែមានជាតិសំណើម និងធ្វើឱ្យបបូរមាត់ទន់រលោង ព្រោះវីតាមីន E ជាសារធាតុចិញ្ចឹមស្បែក និងជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារស្បែកពីការបំផ្លាញរបស់បរិស្ថាន។ ពិសេសជាងនេះទៅទៀត វីតាមីន E ក៏ជួយឱ្យក្រែមលាបបបូរមាត់ដែលធ្វើហើយទុកបានយូរ មិនងាយខូច។
២. វិធីធ្វើ
ក្រៅពីវត្ថុធាតុដើម យើងត្រូវការឆ្នាំង ទឹក (កន្លះឆ្នាំង) កែវ បំពងក្រែមលាបបបូរមាត់ទទេរ ឬក្រឡតូចទុកដាក់ក្រែមលាបបបូរមាត់ដែលធ្វើហើយ។
- មុនដំបូងយើងត្រូវដាំទឹកឱ្យក្តៅដោយប្រើភ្លើងល្មម
- បន្ទាប់មកដាក់ក្រមួនឃ្មុំចូលកែវ ហើយដាក់កែវចូលឆ្នាំង រួចកូរ
- ពេលក្រមួនឃ្មុំរាងរលាយ យើងអាចដាក់វត្ថុធាតុដើមផ្សេងទៀតចូលកែវដើម្បីកូរឱ្យរលាយចូលគ្នាឱ្យសព្វ លើកលែងតែប្រេងក្រអូបដែលត្រូវដាក់ក្រោយគេ
- រួចចាប់លើកកែវចេញពីឆ្នាំង (ប្រយ័ត្នរលាកដៃព្រោះកែវក្តៅ)
- បន្ទាប់មកចាក់វត្ថុធាតុដើមទៅក្នុងបំពងក្រែមលាបបបូរមាត់ទទេរ ឬក្រឡតូច ហើយគ្របឱ្យជិត
- ជាចុងក្រោយយកក្រែមលាបបបូរមាត់ទៅកា្លសេក្នុងទូទឹកកកមួយយប់ដើម្បីឱ្យក្រែមលាបបបូរមាត់ឡើងរឹង

បន្ទាប់ពីក្រែមលាបមាត់ឡើងរឹង យើងអាចលាបលើបបូរមាត់ជំនួសក្រែមធម្មតាបាន។ យើងក៏អាចសាកប្រើប្រេងក្រអូបដែលមានក្លិនខុសៗនៅពេលធ្វើក្រែមលាបបូរមាត់លើកក្រោយទៀតដើម្បីប្តូរក្លិន និងបង្កើនភាពច្នៃប្រឌិត៕
ចុចអាន៖ស្រីៗគ្នាយើងគួរដឹង! ទាំងនេះជាប្រភេទគីសដៃស្បូនកើតមានញឹកញាប់
ចុចអាន៖សញ្ញាមួយចំនួនបញ្ជាក់ថា ស្រីៗជ្រើសរើសអាវទ្រនាប់មិនត្រឹមត្រូវ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន