Connect with us

KPT+

ហេតុផល ៥ យ៉ាង គួរឈប់បន្ទោសខ្លួនឯងថា ជាបន្ទុកគ្រួសារទៀត

បានផុស

នៅ

តើអ្នកធ្លាប់ហៅខ្លួនឯងថាជាបន្ទុកគ្រួសារដែរទេ? នៅពេលដែលមានអារម្មណ៍ថា យើងមិនមានសមិទ្ធផលដែលមានមោទនភាព ឬនៅតែពឹងផ្អែកលើឪពុកម្តាយទាំងស្រុង។

បើ​អ្នក​គិត​ថា​ខ្លួន​ឯង​ជា​បន្ទុក​លើ​គ្រួសារ​ នោះ​វា​នឹង​ធ្វើឲ្យ​មាន​អារម្មណ៍​អន់ វា​នឹង​រារាំង​សុបិន​ដែល​អ្នក​ចង់​សម្រេច​នៅ​ពេល​អនាគត។ នេះជាហេតុផល ៥យ៉ាង ដែលអ្នកគួរឈប់ហៅខ្លួនឯងថាជាបន្ទុកគ្រួសារ។

១ ជះ​ឥទ្ធិពល​លើទំនាក់ទំនងជាមួយអ្នកដ៏ទៃ ការ​ហៅ​ខ្លួន​ឯង​ជា​បន្ទុក​គ្រួសារ​ឥត​ឈប់ឈរ​ ក៏​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​សង្គម​ដែរ។ ជាឧទាហរណ៍ អ្នកមានអារម្មណ៍ថាអន់ជាង ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញ ឬ​ពិបាក​ក្នុង​ទំនាក់ទំនង​ស្នេហា​ ព្រោះ​គេ​មាន​អារម្មណ៍​ថា​មិន​សក្ដិសម​សម្រាប់​ដៃគូ។ ដូច្នេះ​ហើយ យើង​ត្រូវ​តែ​ផ្លាស់ប្ដូរ​ទស្សនៈ លើ​បញ្ហា​នេះ។ ទីមួយ​គឺ​ត្រូវ​ចាប់ផ្ដើម​រៀន​ស្រឡាញ់​ខ្លួនឯង។ ដោយសារ​តែ​ស្រលាញ់​ខ្លួន​ឯង យើង​ក៏​នឹង​រៀន​ទទួល​យក​ចំណុច​ខ្វះខាត​របស់​ខ្លួន ហើយ​មិន​យក​ខ្លួន​យើង​ទៅ​ប្រៀបធៀប​នឹង​អ្នក​ដទៃ។ ដូច្នេះ​នៅ​ពេល​ក្រោយ យើង​ក៏​នឹង​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ទំនាក់ទំនង និង​រៀន​អ្វី​ថ្មីៗ​ពី​អ្នកដទៃ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ឪពុកម្តាយល្អ ចង់ឲ្យកូនរបស់ពួកគេសប្បាយចិត្ត អ្នក​ត្រូវ​ចាំ​ថា គ្មាន​មនុស្ស​ណា​ជា​បន្ទុក​ដល់​អ្នក​ដទៃ​ឡើយ ទុក​ឲ្យ​គ្រួសារ​ជាអ្នករ៉ាប់រងខ្លះវិញ។ លុះត្រាតែអ្នកធ្វើអ្វីមួយដែលបង្កគ្រោះថ្នាក់ដល់គ្រួសារ។ តាមពិតឪពុកម្តាយ តែ​ចង់​ឃើញ​អ្នក​សប្បាយចិត្តជានិច្ច។ ពាក្យថាអ្នកជាបន្ទុកគ្រួសាររ ​គ្រាន់តែជាការយល់ឃើញរបស់យើង​​ប៉ុណ្ណោះ។ ដូច្នេះ ដើម្បី​ទប់​គំនិត​នោះ ចូរ​ព្យាយាម​ធ្វើ​អ្វី​ដែល​វិជ្ជមាន ឬ​ចាប់​ផ្ដើម​ចូល​រួម​ចំណែក​ដល់​គ្រួសារ។ យ៉ាងណាមិញ ការរួមចំណែកមិនមែន​តែងតែ​ជា​លុយនោះទេ អ្នក​ក៏​អាច​ជួយ​​សម្អាត​ផ្ទះ ធ្វើ​ម្ហូប​ជាដើម។ លើសពីនេះ អ្នកក៏អាចប្រើពេលវេលាដើម្បីអភិវឌ្ឍខ្លួនអ្នក ជាមួយ​នឹងសកម្មភាពវិជ្ជមានផងដែរ។

៣ ចងចាំថា មនុស្សគ្រប់រូបមានពេលវេលាផ្ទាល់ខ្លួន ប្រសិនបើ​យើង​តែងតែឃើញស្តង់ដាររបស់អ្នកដទៃ ​ជាស្តង់ដារនៃ​ការរស់នៅរបស់យើង ក៏ងាយធ្វើឲ្យយើងមានទំនោរនោះដូចគ្នា។ ជាឧទាហរណ៍ អ្នក​ប្រៀបធៀប​ខ្លួន​ឯង ​ជាមួយ​នឹង​អ្នក​ដទៃ​ដែល​ដំណើរ​ជីវិត​របស់​ពួកគេ​រលូន​ជាង។ វានឹងធ្វើឲ្យ​អ្នកមានអារម្មណ៍ថាអន់ជាង។ ជាការពិតណាស់ មនុស្សគ្រប់គ្នាតែងតែចង់ឲ្យ​ដំណើរជីវិត​ដំណើរការទៅដោយរលូន ។ ឧទាហរណ៍ រៀន​ចប់​ទាន់​ពេល​វេលា​ ទើប​បាន​ការងារ​ល្អ​ ទើប​រៀប​ការ​ជាដើម។ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត មនុស្ស​គ្រប់​រូប​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​ ដែល​មិន​ដូច​អ្នក​ដទៃ។ យ៉ាងណាមិញ ជីវិតមិនមែនជាការប្រណាំងទេ។ ទោះបីជាអ្នកអាចមាន​អារម្មណ៍ថា ជីវិតរបស់អ្នកដើរយឺតជាងក៏ដោយ វាមិនមានន័យថាអ្នកគ្មាន​ប្រយោជន៍នោះទេ។ ប្រសិនបើអ្នកអាចឆ្លងកាត់ឧបសគ្គ ទាំងអស់នោះ វានឹងធ្វើឲ្យ​អ្នកមាន​ស្មារតី​រឹងមាំ ​ក្នុងការប្រឈមមុខនឹងបញ្ហាទាំងអស់។

៤ ការពារ​អ្នក​ពី​ការ​ប្រថុយប្រថាន គ្មានអ្វីនៅក្នុងជីវិតដែលរស់នៅដោយគ្មានហានិភ័យនោះទេ។ អ្វីមួយដែលឆ្ងាញ់ ដូចការញ៉ាំ​តែម្នាក់ឯង ​ត្រូវ​តែមានហានិភ័យរបស់វា។ ដូច្នេះ​ហើយ​ ត្រូវ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រថុយ​ប្រថាន​ ទើប​អាច​រីកចម្រើន។ ប្រសិនបើយើងហៅខ្លួនឯងថាជាបន្ទុកគ្រួសាររួចហើយ នោះយើងនឹងពិបាក​ទទួលយកហានិភ័យ។ ដោយសារតែវាមិនអីទេ យើងនឹងងាយនឹងទុទិដ្ឋិនិយម ឬសង្ស័យជម្រើសផ្ទាល់ខ្លួន​របស់យើង ទាំង​ខ្លាច​ថា ​លទ្ធផល​នឹង​បរាជ័យ ហើយ​ធ្វើ​ឲ្យ​គ្រួសារ​ខក​ចិត្ត​ទៀត។ ជាពិសេស គំនិត​បែប​នោះ​ នឹង​ធ្វើ​ឲ្យ​អ្នក​ជាប់​គាំង ហើយ​ទប់​អ្នក​មិន​ឲ្យ​ព្យាយាម ផ្លាស់ប្ដូរ​ទស្សនៈ​នោះ ដោយ​គិត​ថា​ រាល់​បញ្ហា​ប្រឈម​គឺ​ជា​ដំណើរ​មួយ​ក្នុង​ការ​សម្រេច​ក្តី​សុបិន​របស់​អ្នក។

៥ កាត់បន្ថយគុណភាពនៃសុខភាព ហេតុផលចុងក្រោយគឺថា វាអាចកាត់បន្ថយគុណភាពនៃសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ សុខភាព​ផ្លូវកាយ និងផ្លូវចិត្តមានសារៈសំខាន់ខ្លាំង​ណាស់ ក្នុងការកត់សម្គាល់ ព្រោះ​វាប៉ះពាល់ដល់គុណភាព​នៃជីវិតរបស់យើងទាំងមូល។ នៅពេលដែលអ្នកតែងតែ​គិតចង់ផ្គាប់ចិត្ត​អ្នកដ៏ទៃ វានឹងធ្វើឲ្យ​អ្នកធ្លាក់ទឹកចិត្ត។ ពីអារម្មណ៍ធ្លាក់ទឹកចិត្តនេះ អ្នកនឹងមាន​អារម្មណ៍​តានតឹង​យូរ។ នៅទីបញ្ចប់ វានឹងរារាំងអ្នកពីការធ្វើសកម្មភាពដែលមានប្រយោជន៍ជាងនេះ។ ជា​ថ្មី​ម្តង​ទៀត យើង​ពិត​ជា​មិន​អាច​កំណត់​ចិត្ត​របស់​យើង​ថា​មិន​អី​រហូត​ទេ។

ទោះស្ថិតក្នុងកាលៈទេសៈណា​ក៏ដោយ ចូរព្យាយាមឲ្យ​តម្លៃចំពោះរឿងតូចតាច​នៅ​ក្នុង​ជីវិត​របស់អ្នក។ ដោយគិតបែបនេះយូៗ អ្នកនឹងឈប់រកលេសហៅខ្លួនឯងថាជាបន្ទុកគ្រួសារ ដែលនឹងធ្វើឲ្យមានអារម្មណ៍អន់ជាងអ្នកណាទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ យ៉ាង អ្នកមិនគួរធ្វើការសម្រេចចិត្តរហ័សពេក នាំឲ្យខូចការធំ

ចុចអាន៖ហេតុផល ៥ កុំវាយបកវិញ នៅពេលមានមនុស្សផ្តល់យោបល់ដល់យើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម