Connect with us

KPT+

អ្នកវិភាគមិនគិតថា ម៉ូតូ​ធំ​នឹងមានទីផ្សារឡើងវិញ​នោះទេ

បានផុស

នៅ

Harley-Davidson នៅតែ​បន្តដាំក្បាលធ្លាក់ចុះ លើការបញ្ជា​ទិញរាយ ខណៈទីផ្សារ​យាន​កង់ពីររបស់ឥណ្ឌា នៅតែបន្តធ្លាក់ចុះ តំាងពី​ចុងឆ្នាំ ២០១៨ មកដល់ ចុងឆ្នាំ​២០២០នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យីហោកំពូលៗ ទាំងអស់របស់ក្រុមហ៊ុន Suzuki ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ លើកំណត់ត្រាលក់គ្រប់ពេលក៏ធ្លាក់​ដូចគ្នា។

ជាមួយនោះ​និន្នាការ លក់ម៉ូតូនៅក្នុងប្រទេសឥណ្ឌា ​ដែលជាទីផ្សារម៉ូតូធំជាងគេបំផុត នៅលើពិភពលោក ធ្លាប់វ៉ាដាច់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៦ និងទទួលបានចំនួនកំណត់ត្រា ២២.៣ លានគ្រឿងនៅក្នុងឆ្នាំ ២០១៨ បែរជាពេលនេះ បង្ហាញការព្រមាន​ផ្នែក​ទីផ្សារ​ថា ​កាលពីឆ្នាំ ២០១៩ មានការខាតបង់ការបញ្ជា​ទិញ​ដល់ទៅ​ ២ លានគ្រឿងធៀបជាមួយ​ការ​លក់ចុងក្រោយគឺ ២០.៤ លានគ្រឿងក្នុងឆ្នាំ​ ២០១៨។

មានកត្តាជាច្រើនបង្កឱ្យមានការធ្លាក់ចុះនេះ រួមទាំងការកើនឡើងនូវបុព្វលាភធានារ៉ាប់រងក្នុងឆ្នាំ ២០១៨ និងបទដ្ឋាននៃការបំភាយឧស្ម័ន BS-VI ថ្មីចូលជាធរមាននៅខែមេសាឆ្នាំ ២០២០។

ក្រុមហ៊ុន Harley-Davidson ជាក្រុមហ៊ុន​ល្បីឈ្មោះមួយ ផលិត​តែ​ម៉ូតូ​ធំៗ ដែលមានតម្លៃថ្លៃ។

អំឡុងពេលប៉ុន្មានឆ្នាំនេះ Harley បានបិទរោងចក្រនៅ Missouri ដែលបង្ខំ​ឲ្យកម្មករជាង ៨០០​ នាក់ត្រូវ​បាត់បង់​ការងារ ហើយ​ភាគហ៊ុនដាំក្បាលធ្លាក់ចុះ។

ក្រុមហ៊ុនព្យាយាមងាកមក​​ពង្រឹង​លើការផលិតម៉ូតូប្រើប្រាស់អគ្គិសនីវិញ តែតាមការវិភាគនានា ម៉ូតូ​អគ្គិសនី​នេះ​ក៏មិនប្រាកដថា មានទីផ្សារ​ខ្ពស់ដែរ​អាស្រ័យ​លើតម្លៃ​ដ៏ថ្លៃរបស់វា។​

តម្លៃម៉ូតូនេះ ចាប់ផ្តើមពី ១៩,២៨៩ ដុល្លារដល់ ២៨,០៨៩ ដុល្លារ។ រីឯ​ម៉ូឌែល CVO ឆ្នាំ ២០១៩ ថ្លៃ​ចាប់ពី ៤០,៨៨៩ ដុល្លារឡើងនិង CVO លីមីតធីត ចាប់ពី ៤៣,៨៨៩ ដុល្លារឡើង​៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ មកស្គាល់ម៉ាកម៉ូតូល្បីរាប់សិបឆ្នាំរបស់ឥណ្ឌា

ចុចអាន៖ មូលហេតុដែល KPT ចង់ឱ្យគិតពីរដងសិនមុនសម្រេចចិត្ត​ទិញរថយន្ត Ferrari

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម