KPT+
ធ្លាប់ញ៉ាំស្ករគ្រាប់នៅតាមផ្លូវ បែកគំនិតបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ពេលនេះក្លាយជា CEO ត្រឹមវ័យ ១៧ឆ្នាំ
ផ្ដើមចេញពីការញ៉ាំស្ករគ្រាប់នៅតាមផ្លូវ កុមារី Alina Morse បែកគំនិតបង្កើតអាជីវកម្មលក់ស្ករគ្រាប់ដើម រហូតរកបានប្រាក់ចំណេញរាប់លានក្នុងមួយឆ្នាំៗ ខណៈបច្ចុប្បន្ននាងក្លាយជា CEO ក្រុមហ៊ុនផ្ទាល់ខ្លួន និងមានសាខាលក់រាយជាង ២៥,០០០កន្លែង នៅទូទាំងពិភពលោក។

Alina Morse ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជននៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនលើលោក ដោយសារប្រវត្តិចាប់ផ្ដើមជំនួញរបស់នាង ដែលនាងចាប់បើកក្រុមហ៊ុនស្ករគ្រាប់ផ្ទាល់ខ្លួនតាំងពីអាយុ ៧ឆ្នាំ។

កាលពីឆ្នាំ២០១២ ក្នុងអំឡុងពេលធ្វើដំណើរជាមួយឪពុកទៅកាន់ធនាគារក្នុងស្រុកមួយ Alina ត្រូវបានបុគ្គលិកជូនស្កគ្រាប់មួយដើម (lollipop)ឱ្យញ៉ាំ ប៉ុន្តែកាលណោះឪពុករបស់នាងឃាត់មិនឱ្យញ៉ាំ ហេតុផលព្រោះការញ៉ាំស្ករគ្រាប់អាចធ្វើឱ្យធ្មេញពុក។ បន្ទាប់ពីត្រឡប់មកផ្ទះវិញ ក្មេងស្រីវ័យត្រឹមតែ ៧ឆ្នាំ ស្រាប់តែសួរឪពុកថា “ហេតុអ្វីបានជាមនុស្សខ្លាច មិនហ៊ានញ៉ាំស្ករគ្រាប់ដើម? ចុះបើយើងបង្កើតស្ករគ្រាប់ដែលមានសុខភាពល្អវិញ តើយ៉ាងណាដែរ?” ហើយតាំងពីពេលនោះមក នាងចិញ្ចឹមចិត្តផលិតស្ករគ្រាប់ឱ្យខានតែបាន។

លុះដល់អាយុ ៩ឆ្នាំ ក្មេងស្រីតូចនេះ បានផលិតស្ករគ្រាប់ដោយខ្លួនឯង រួចយកវាទៅលក់នៅផ្សារទំនើបមួយ។ ការលក់ស្ករគ្រាប់លើកដំបូងរបស់ Alina បានប្រព្រឹត្តទៅដោយរលូន មានមនុស្សជាច្រើនចូលចិត្តស្ករគ្រាប់របស់នាង ជាពិសេសការច្នៃប្រឌិតរបស់កុមារីរូបនេះ។ ការលក់ស្ករគ្រាប់ដើម ចេះតែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ រហូតអាចបើកហាងផ្ទាល់ខ្លួន ហើយមិនបានប៉ុន្មានឆ្នាំហាងស្ករគ្រាប់ដើមរបស់ Alina ចាប់ផ្ដើមរីកដុះដាលពាសពេញអាមេរិក និងបន្តទៅដល់បណ្ដាប្រទេសជាច្រើនទៀតលើលោក។

មកទល់នឹងឆ្នាំ២០២២ Alina ដំណើរការជំនួញរបស់នាងបាន ១០ឆ្នាំហើយ។ យោងតាមការរាយការណ៍ពីក្រុមហ៊ុន Forces អាជីវកម្មរបស់ Alina ពេលនេះមានហាងលក់រាយជាង ២៥,០០០កន្លែងនៅជុំវិញពិភពលោក ជាមួយនឹងប្រាក់ចំណូលចំនួន ៦លានដុល្លារក្នុងមួយឆ្នាំ។
បច្ចុប្បន្នក្រុមហ៊ុនរបស់ Alina ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយនាងក៏ក្លាយជា CEO វ័យក្មេង ត្រឹមតែតែអាយុ ១៧ឆ្នាំប៉ុណ្ណោះ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ អតីត “ក្មេងស្រីស្អាតជាងគេលើលោក” ក្លាយជាសេដ្ឋីនីក្នុងវ័យ ១៧ឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


