KPT+
នឹកស្មានមិនដល់ ទឹកអង្ករមានអត្ថប្រយោជន៍ច្រើនម្ល៉ឹងសោះ
ទឹកអង្ករពេញនិយមនៅប្រទេសជប៉ុនសម្រាប់សុខភាពសក់និងស្បែកអស់ជាង១០០០ឆ្នាំមកហើយ មកដល់សព្វថ្ងៃអត្ថប្រយោជន៍របស់វានៅតែបន្តទទួលការគាំទ្រដូចមុនដដែល។ ជាក់ស្ដែងអត្ថប្រយោជន៍ទឹកអង្ករនៅមានច្រើនទៀតសម្រាប់សម្រស់និងសុខភាពរួមមាន៖

១. ធ្វើឲ្យស្បែកស
ផលិតផលធ្វើឲ្យស្បែកសជាច្រើនអះអាងថា ផលិតចេញពីទឹកអង្ករដូចជា សាប៊ូ ថូន័រ គ្រីម សេរ៉ូមជាដើម។
២. ល្អសម្រាប់ស្បែកមុខ
ការសិក្សាក្នុងឆ្នាំ២០០៣ បង្ហាញឲ្យដឹងថា “ស្រាអង្ករ” អាចជួយស្ដារស្បែកដែលខូចដោយសារពន្លឺព្រះអាទិត្យយ៉ាងមានប្រសិទ្ធិភាព។ វាបង្កើនខូឡាជែនក្រោមស្បែក ការពារភាពជ្រីវជ្រួញ និងការពារពន្លឺអាទិត្យទៀតផង។
៣. ល្អសម្រាប់ស្បែកស្ងួត
ទឹកអង្ករជួយប្រឆាំងនឹងការរលាកស្បែកដែលបណ្តាលមកពីសូដ្យូម laurel sulfate (SLS) ជាធាតុផ្សំមាននៅក្នុងផលិតផលថែរក្សាស្បែកជាច្រើន។ ប្រភពគួរឲ្យទុកចិត្តបង្ហាញថា ការប្រើទឹកអង្ករពីរដងក្នុងមួយថ្ងៃជួយស្បែកស្ងួត និងខូចដោយសារធាតុ SLS ឲ្យប្រសើរឡើងវិញ។
៤. ជួសជុលសក់ខូច
សក់ខូចអាចមានជីវិតជីវ៉ាវិញដោយសារ inositol ជាសារជាតិគីមីមួយមាននៅក្នុងទឹកអង្ករ។ វាជួយសង្គ្រោះសក់ខូចពីក្នុងមក ជាពិសេសជួយសក់បែកចុងដូចគ្នា។

៥. សម្រួលប្រព័ន្ធរំលាយអាហារ
មានការណែនាំឲ្យទទួលទានទឹកអង្ករក្នុងករណីពុលអាហារ មានសត្វល្អិតក្នុងពោះវៀន និងរាករូស។ ក្នុងទឹកអង្ករមានសារធាតុអាសេនិច ដូច្នេះការទទួលទានច្រើនពេកនាំឲ្យកើតជំងឺមហារីក ជំងឺសរសៃឈាម ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី ២។
៦. បញ្ហាស្បែកដងខ្លួន
មនុស្សជាច្រើនអះអាងថា ការលាបទឹកអង្ករធ្វើឱ្យស្បែកទន់រលោងបំបាត់ស្នាមបណ្ដាលមកពីជំងឺត្រអកនិងជួយឱ្យវាជាសះស្បើយ។
៧. ជំនួយភ្នែក
អ្នកខ្លះទៀតលើកឡើងថា ការទទួលទានទឹកអង្ករអាចជួយដោះស្រាយបញ្ហាភ្នែកឡើងបាយចំពោះមនុស្សចាស់ ដែលអាចបណ្តាលឱ្យងងឹតភ្នែក។

ជាក់ស្ដែង ការប្រើប្រាស់ទឹកអង្ករកន្លងមកពិតជាផ្ដល់លទ្ធផលគួរជាទីគាប់ចិត្តមែន សូម្បីតែផលិតផលល្បីមួយចំនួនក៏ជ្រើសរើសវាមកធ្វើជាគ្រឿងផ្សំដែរ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ទទួលទានទឹកជ្រក់ជារៀងរាល់ថ្ងៃ ផ្ដល់អត្ថប្រយោជន៍ដល់ទៅ ៩ យ៉ាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


