សុខភាព
មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ សារ៉ាយសមុទ្រក៏អាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពដូចគ្នា
សារ៉ាយសមុទ្រគឺជា រុក្ខជាតិដុះនៅក្នុងទឹកប្រៃដែលដើរតួសំខាន់ជាប្រភពអាហារសម្រាប់ភាវរស់ ហើយពេញនិយមជាងគេនៅអាស៊ីដូចជាប្រទេសជប៉ុន កូរ៉េ និងចិន ។ មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ សារ៉ាយសមុទ្រក៏អាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពដូចខាងក្រោមផងដែរ ៖

១. ទ្រទ្រង់មុខងារក្រពេញទីរ៉ូអ៊ីត
សារ៉ាយសមុទ្រមានផ្ទុកសារធាតុអ៊ីយ៉ូដ និងអាមីណូអាស៊ីត ហៅថា ទីរ៉ូស៊ីន ដែលជួយទ្រទ្រង់មុខងារក្រពេញទីរ៉ូអ៊ីត ។

២. សម្បូរវីតាមីន និងជាតិរ៉ែ
ជាទូទៅ សារ៉ាយសមុទ្រផ្ទុកវីតាមីន និងជាតិរ៉ែជាច្រើនដូចជា អ៊ីយ៉ូដ ជាតិដែក និងកាល់ស្យូម ។ សារ៉ាយប្រភេទខ្លះទៀតមានផ្ទុកវីតាមីន B12 កម្រិតខ្ពស់ និងជាប្រភពអាស៊ីដខ្លាញ់អូមេហ្គា-បីដ៏ចាំបាច់ ។
៣. ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មការពារជាច្រើនប្រភេទ
ក្នុងសារ៉ាយសមុទ្រសម្បូរទៅដោយ វីតាមីន A, C, E, carotenoid, និង flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មការពាររាងកាយពីការខូចខាតកោសិកា ។

៤. ទ្រទ្រង់សុខភាពគ្រឿងក្នុង
មិនតែប៉ុណ្ណោះ សារ៉ាយសមុទ្រថែមទាំងផ្ទុកជាតិកាកសរសៃ និងស្ករដែលបង្កើនបាក់តេរីល្អដើម្បីទ្រទ្រង់សុខភាពគ្រឿងក្នុងយ៉ាងល្អបំផុត ។

៥. ជួយសម្រកទម្ងន់
ការទទួលទានសារ៉ាយសមុទ្រធ្វើឲ្យអ្នកឆ្អែតបានយូរ ហើយសម្រកទម្ងន់ ព្រោះវាមានថាមពលតិច សម្បូរជាតិកាកសរសៃ និង fucoxanthin ដែលជួយសម្រួលការរំលាយអាហារបានល្អ ។
៦. កាត់បន្ថយជំងឺបេះដូង
សារ៉ាយសមុទ្រជួយកាត់បន្ថយកូឡេស្តេរ៉ុល បន្ទាបសម្ពាធឈាម និងកាត់បន្ថយហានិភ័យឈាមកក ប៉ុន្តែចំណុចនេះកំពុងរង់ចាំការសិក្សាបន្ថែមសិន ។

៧. ជួយកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទីពីរ
សារធាតុ Fucoxanthin, alginate, និងដទៃទៀតនៅក្នុងសារ៉ាយសមុទ្រអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាព ។
ទោះបីសារ៉ាយសមុទ្រត្រូវគេចាត់ទុកជាអាហារល្អសម្រាប់សុខភាពក៏ដោយ ផលប៉ះពាល់នៅតែមានជានិច្ច បើបរិភោគច្រើនលើសកម្រិត ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ទទួលទានទឹកជ្រក់ជារៀងរាល់ថ្ងៃ ផ្ដល់អត្ថប្រយោជន៍ដល់ទៅ ៩ យ៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


