សុខភាព
តើការបំបៅកូនដោយទឹកដោះ ផ្តល់ប្រយោជន៍អ្វីខ្លះដល់ម្តាយ និងកូន?
ការបំបៅកូនដោយទឹកដោះម្តាយ គឺជារឿងសំខាន់ណាស់ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលងឡើយ ព្រោះវាជួយឱ្យម្តាយ និងកូនមានសុខភាពល្អ ហើយកូនក៏មានការលូតលាស់ និងប្រាជ្ញាវាងវៃ។

ជុំវិញនឹងអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយនេះ វេបសាយរបស់ “Hello គ្រូពេទ្យ” បានបង្ហាញពីអត្ថប្រយោជន៍មួយចំនួនដូចជា៖
១.កូនមានសុខភាពល្អ
តាមរយៈការបៅទឹកដោះម្តាយ នឹងធ្វើឱ្យកូនមានសុខភាពរឹងមាំល្អជាងការបំបៅកូនដោយទឹកដោះគោ។ មិនសូវមានបញ្ហាផ្លូវដង្ហើម ជំងឺរលាកសួត ផ្តាសាយ និងឆ្លងវីរុសជាដើម។ ចំណែក បញ្ហាពោះវៀន រាករូស ក៏មិនសូវកើតមានចំពោះកូនដែលបំបៅដោះកូនដោយទឹកដោះម្តាយផងដែរ។
២.អត្រាស្លាប់ក្រោយសម្រាលក្នុងកម្រិតទាប (SIDS)
Hello គ្រូពេទ្យ បានឱ្យដឹងថា ជំងឺស្លាប់ក្រោយសម្រាល ឬ SIDS ជារោគសញ្ញាស្លាប់ភ្លាមៗនៅពេលកំពុងគេង ទោះបីជាមើលទៅសុខភាពល្អយ៉ាងណាក៏ដោយ។ ទឹកដោះម្តាយ អាចកាត់បន្ថយជំងឺនេះរហូតដល់ទី៥០% ឯណោះ។
៣.ជំងឺមហារីក មានហានិភ័យទាប
ទឹកដោះម្តាយអាចការពារកូនពីជំងឺមហារីកក្នុងវ័យកុមារបាន។ ចំណែកម្តាយដែលបំបៅកូនវិញ ក៏មានងាយមានជំងឺមហារីផងដែរ។
៤.កូនទទួលប្រសិទ្ធភាពកាន់តែខ្ពស់ពីវ៉ាក់សាំង
ទឹកដោះម្តាយ មានអង់ទីគ័រខ្ពស់ ធ្វើឱ្យវ៉ាក់សាំងដែលកូនបានចាក់ទទួលបានប្រសិទ្ធភាពខ្ពស់ ជាងកូនដែលបៅទឹកដោះគោ។
៥.កូនឆ្លាត
បំបៅកូនដោយទឹកដោះនឹងជួយឱ្យកូនមានការចងចាំល្អ និង IQ ខ្ពស់ក្នុងវ័យកុមារភាពរបស់ពួកគេ។ មិនតែប៉ុណោះ ក៏ជួយឱ្យធ្មេញរបស់គេដុសបានស្អាតល្អ គ្មានដង្កូវស៊ីធ្មេញ ហើយធ្វើឱ្យធ្មេញត្រង់ស្អាត។

ជាមួយគ្នានេះ អង្គការយូនីសេហ្វ ដើម្បីកុមារគ្រប់រូប ក៏បានស្រាវជ្រាវរកឃើញថា ទឹកដោះម្តាយ គឺជាវ៉ាក់សាំងដំបូងសម្រាប់ទារក ដែលផ្តល់មកនូវការការពារដ៏សំខាន់ ទប់ទល់នឹងជំងឺធ្ងន់ធ្ងរជាច្រើន និងជួយឱ្យកុមារទទួលបានសារធាតុចិញ្ចឹមបានច្រើន និងរឹងមាំ។ ការបំបៅកូនដោយទឹកដោះនេះ អាចធ្វើបាននៅទូទាំងសកលលោក ហើយត្រូវការចូលរួមពីមនុស្សគ្រប់គ្នា ដើម្បីឱ្យមានការបំបៅកូនដោយទឹកដោះម្តាយកាន់តែច្រើនឡើងៗ។
របាយការណ៍របស់អង្គការ យូនីសេហ្វ បង្ហាញថា តាមរយៈការបំបៅកូនដោយទឹកដោះ អាចជួយសង្រ្គោះជីវិតកុមារក្រោមអាយុ ៥ឆ្នាំ ជាង៨២០,០០០នាក់ ជារៀងរាល់ឆ្នាំនៅលើសកលលោក។ ជាមួយគ្នានោះ អាចបង្ការការបាត់បង់ជីវិតបានជាង ២០,០០០ករណី បន្ថែមទៀតពីពីជំងឺមហារីកសុដន់ ដែលកើតមានលើស្រ្តីជាម្តាយជារៀងរាល់ឆ្នាំ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន