KPT+
មកដឹងលម្អិតពីកម្មវិធី Met Gala ឆ្នាំ ២០២៣ ខាងមុននេះ
កម្មវិធី Met Gala ព្រឹត្តិការណ៍ជួបជុំតារាល្បីៗតែងខ្លួនជាមួយសម្លៀកបំពាក់ប្លែកៗទាន់សម័យឆ្នាំមុនពិតជាមិនអានបំភ្លេចបានទេ ។ ចាំមើលទាំងអស់គ្នាថាឆ្នាំនេះមានអ្វីថ្មីសម្រាប់ Met Gala ហើយខាងក្រោមនេះជាអ្វីដែលអ្នកតាមដានគួរដឹងពីកម្មវិធីឆ្នាំនេះ ៖

១. ថ្ងៃធ្វើកម្មវិធី
Met Gala នឹងធ្វើឡើងវេលាថ្ងៃច័ន្ទ ទី១ ខែឧសភា នៅទីក្រុងញូវយ៉ក ។ ចាប់តាំងពីឆ្នាំ ២០០៥ មក គេធ្វើវារៀងរាល់ថ្ងៃច័ន្ទដំបូងក្នុងខែឧសភា រហូតក្លាយជាទម្លាប់លើកលែងតែឆ្នាំ ២០២០ ដែលត្រូវរំសាយ និងឆ្នាំ ២០២១ ដែលត្រូវលើកទៅខែកញ្ញាវិញដោយសារការរាតត្បាតសកល ។
២. ប្រធានបទ
ប្រធានបទសម្រាប់ឆ្នាំ ២០២៣ គឺ “Karl Lagerfeld : A Line of Beauty” ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នករចនាម៉ូដដ៏ល្បីល្បាញម្នាក់គឺ Karl Lagerfeld ដែលបានទទួលមរណភាពក្នុងឆ្នាំ ២០១៩ ។ ចំណែកឯកូដសម្លៀកបំពាក់វិញគឺ “In honour of Karl” ។

៣. ម្ចាស់ផ្ទះ
កាលពីថ្ងៃទី១៨ ខែមករា ទស្សនាវដ្ដី Vogue បានប្រកាសថា Met Gala ២០២៣ មានម្ចាស់ផ្ទះដូចជា Penélope Cruz, Michaela Coel, Roger Federer, Dua Lipa និង Anna Wintour ។
៤. ការផ្សាយផ្ទាល់
អ្នកតាមដានអាចទស្សនាសកម្មភាពក្នុងកម្មវិធីនៅលើការផ្សាយផ្ទាល់ពី Vogue.com ដដែល ។
៥. គោលបំណងកម្មវិធី
គេចាត់ទុកថាវាជាកម្មវិធីរៃអង្គាសប្រាក់សម្រាប់វិទ្យាស្ថានសំលៀកបំពាក់របស់សារមន្ទីរសិល្បៈ Metropolitan ។ គិតមកដល់បច្ចុប្បន្ន ចំនួនទឹកប្រាក់ឡើងដល់ទៅ ៨ខ្ទង់ឯណោះ ។

បើចង់ដឹងថាឆ្នាំនេះមានព្រឹត្តិការណ៍អ្វីថ្មីហើយប្លែកមានតែវិធីតែមួយគត់គឺរង់ចាំទស្សនា និងតាមដានហាមអាក់ខានឲ្យសោះទើបអាចដឹងច្បាស់ ៕
ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


