KPT+
៥ សញ្ញាបង្ហាញថាអ្នកស្ថិតក្រោមភាពតានតឹងខ្លាំងពេកហើយ
ស្ត្រេសពេលខ្លះស្រាល ពេលខ្លះទៀតមានលក្ខណៈធ្ងន់ធ្ងរសម្រាប់យើង ហើយពេលខ្លះសឹងតែមិនអាចទៅមុខទៀតបានដោយសារបញ្ហាដែលជួបប្រទះធ្វើឱ្យមានអារម្មណ៍ថា ពិភពលោកនេះមិនសក្ដិសមនឹងយើងរស់នៅទេ។
កុំបង្អង់យូរ មកស្គាល់សញ្ញាទាំងនេះទាំងអស់គ្នា!
ផ្លូវចិត្ត

ត្រត់ណេះសំដៅទៅលើបញ្ហាដែលទាក់ទងនឹងផ្លូវចិត្តដែលកំពុងប្រឆាំងជាមួយការគិត។ ជាអារម្មណ៍មួយដែលប្រែប្រួលឆាប់រហ័សដោយទប់ចិត្តមិនបានក្នុងការប្រព្រឹត្តិសកម្មភាពមួយ ឬគិតមិនបានវែងឆ្ងាយ។ រោគសញ្ញាទូទៅនៃភាពតានតឹងផ្លូវចិត្តហួសកម្រិតរួមមាន ការធ្លាក់ទឹកចិត្ត ភាពវង្វេងស្មារតី ឆាប់ខឹង និងប្ដូរអារម្មណ៍លឿនខ្លាំង។
រាងកាយ
កាលណាមានភាពតានតឹងជ្រុលពេក រាងកាយក៏ចាប់ផ្ដើមមានបញ្ហាដូចជា ឈឺថ្គាម ឈឺក្បាល ឈឺចាប់ស្មា ត្រគាក និងខ្នង។ ដោយឡែកឥទ្ធិពលលើរាងកាយទាំងនេះអាចបណ្ដាលឱ្យសាច់ដុំផ្សេងទៀតទទួលរងផលប៉ះពាល់រួមមាន បេះដូងលោតលឿន សម្ពាធឈាមថយចុះ រីឯបំពង់រំលាយអាហារនឹងចុះខ្សោយ។
ដំណេក

ទោះបីជាបានធ្វើការពេញមួយថ្ងៃ ហត់នឿយ អស់កម្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែពេលយប់បែរជាគេងមិនលក់សោះ។ ុម្យ៉ាងទៀតពេលព្រឹកឡើង ក៏មិនស្រស់ស្រាយ និងមានអារម្មណ៍ថាអស់កម្លាំងជាខ្លាំង។ ជួនយប់ខ្លះ គេងក្ដីសុបិនចម្លែក ឬសុបិនមិនល្អ ដែលនេះនឹងបណ្ដាលឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយខ្លាំង។
ប្រព័ន្ធរំលាយអាហារ
ខួរក្បាលនិងក្រពះរមែងមានទំនាក់ទំនងជាមួយគ្នា ព្រោះថានៅពេលមិនបានញុំាអាហារគ្រប់គ្រាន់ឬមិនទៀងពេល រាងកាយនឹងចាប់ផ្ដើមអស់កម្លាំង ហើយឈឺក្បាល។ ទំនាក់ទំនងផ្ទាល់នេះអាចបណ្ដាលឱ្យប្រព័ន្ធរំលាយអាហារងាយមានប្រតិកម្ម បង្កទៅជាស្ត្រេសយ៉ាងរហ័ស។ រោគសញ្ញាទាំងនេះអាចវិវត្តបន្ថែមទៀតទៅជាជំងឺក្រពះ ពោះវៀន ច្រាលទឹកក្រពះ ដំបៅពោះវៀន និងរលាកពោះវៀន។ល។
អារម្មណ៍

ខួរក្បាលចាប់ផ្ដើមអសកម្មក្នុងការជំរុញទឹកចិត្ត និងលែងទទួលអារម្មណ៍រីករាយដូចមុន។ ទោះបីអ្នកដទៃរីករាយសប្បាយយ៉ាងណាក៏ដោយ តែមនុស្សតានតឹងហួសប្រមាណបែរជាមានអារម្មណ៍ហាក់ធម្មតាៗប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ អត្ថាធិប្បាយ៖ យកឈ្នះកំហឹងបាន គឺឈ្នះការប្រយុទ្ធដែលមនុស្សដទៃពិបាកនឹងយកឈ្នះ
ចុចអាន៖ ទុកស្រ្តេសនៅយូររ៉ាំរ៉ៃបង្កគ្រោះថ្នាក់ទាំងផ្លូវចិត្តនិងរាងកាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


