KPT+
ដោះស្រាយបញ្ហាស្បែកស្រអាប់មិនភ្លឺថា្ល ជាមួយ រូបមន្តម៉ាសឆៃថាវក្រហម
បើគ្នាយើងហត់នឿយនឹងបញ្ហាស្បែកស្រអាប់មិនភ្លឺថ្លា ទោះជាប្រើផលិតផលអ្វីក៏នៅតែមិនបាត់នោះ អាចសាកល្បងប្រើម៉ាសបន្លែទាំង៣រូបមន្ត ដែលណែនាំដោយគ្រូពេទ្យជំនាញខាងសើស្បែក។

ជាក់ស្តែង ឆៃថាវក្រហមផ្ទុកទៅដោយសារធាតុចិញ្ចឹម ដែលមានគុណប្រយោជន៍ដ៏អស្ចារ្យចំពោះស្បែក។ បន្លែមួយប្រភេទនេះ អាចជួយរក្សាភាពយឺតនៃស្បែក និងពន្យារភាពចាស់។ អ៊ីចឹងហើយ ដើម្បីបានស្បែកភ្លឺថ្លា ទន់ម៉ត់រលោងពីខាងក្នុង គ្នាយើងអាចសាកល្បងប្រើរូបមន្តម៉ាសឆៃថាវក្រហមទាំងនេះ។
១. ម៉ាសឆៃថាវក្រហម និងការ៉ុត
ម៉ាសមួយនេះ អាចជួយឲ្យស្បែកភ្លឺថ្លាក្នុងរយៈពេល២ ទៅ៣សប្តាហ៍។
វិធីធ្វើ៖
- លាយទឹកឆៃថាវក្រហម និងការ៉ុតក្នុងបរិមាណដូចគ្នា រួចចាក់ចូលទៅក្នុងប្រដាប់ដាក់ទឹកឲ្យកកក្នុងទូរទឹកកក។
- ត្រដុសដុំឆៃថាវក្រហម និងការ៉ុតជារៀងរាល់ព្រឹកនៅលើស្បែក រួចទុកចោលរយៈពេល១០ ទៅ១៥នាទី ទើបលាងជម្រះចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។ បន្ទាប់មក លាបក្រែមផ្តល់សំណើមដល់ស្បែកជាការស្រេច។
២. ម៉ាសឆៃថាវក្រហម និងទឹកដោះគោជូរ
ចំណែកម៉ាសប្រភេទនេះវិញ មានតួនាទីជួយឲ្យស្បែកទន់រលោង និងក្មេងជាងវ័យ។
វិធីធ្វើ៖
- លាយទឹកឆៃថាវក្រហមចំនួន៤ស្លាបព្រាបាយ និងទឹកដោះគោជូរចំនួន៣ស្លាបព្រាបាយ
- លាបនៅលើមុខ និងក ដោយទុកចោលរយៈពេល១៥នាទី
- លាងជម្រះចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។
៣. ម៉ាសឆៃថាវក្រហម និងសំបកក្រូច
ដើម្បីជួយឲ្យស្បែកភ្លឺរលោងបែបធម្មជាតិ គ្នាយើងមិនគួររំលងម៉ាសមួយប្រភេទនេះឡើយ។
វិធីធ្វើ៖
- ចិតសម្បកក្រូច រួចលាងទឹកឲ្យស្អាត សឹមយកទៅហាលថ្ងៃឲ្យស្ងួត រួចកិនជាម្សៅ
- កិនម្សៅសម្បកក្រូចចំនួន២ស្លាបព្រាបាយ និងទឹកឆៃថាវក្រហមចំនួន១ស្លាបព្រាបាយ
- លាបនៅលើផ្ទៃមុខ និងក រួចទុកចោលរហូតដល់ស្ងួត
- លាងជម្រះជាមួយនឹងទឹកត្រជាក់ជាការស្រេច។ គ្នាយើងអនុវត្តន៍វិធីសាស្ត្រនេះ ជារៀងរាល់២ថ្ងៃម្តង។
ជាទូទៅ ឆៃថាវក្រហមមិនបង្កផលប៉ះពាល់ដល់ស្បែកឡើយ។ ប៉ុន្តែ មុនពេលអនុវត្តរូបមន្តធម្មជាតិទាំងនេះ យើងគួរលាបសាកល្បងនៅលើដៃជាមុនសិន។ ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលបញ្ហាស្បែករ៉ាំរ៉ៃ គួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញខាងសើស្បែកជាមុនសិន ទើបជាការប្រសើរ៕

ចុចអាន៖ស្បែកខ្លាញ់គួរថែមុខបែបណាកុំឲ្យឡើងមុន ឬកាន់តែឡើងខ្លាញ់?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


