KPT+
អាហារ ១១ មុខ ជួយឲ្យបបូរមាត់មានពណ៌ផ្កាឈូកចេញពីក្នុង
ការថែរក្សាបបូរមាត់តែពីខាងក្រៅ មិនទាន់គ្រប់គ្រាន់នៅឡើយទេ អ្នកគួរតែពិនិត្យមើលរបបអាហារឡើងវិញ ជាជំនួយពីខាងក្នុងមក ទើបការថែទាំទាំងប៉ុន្មានផ្ដល់ប្រសិទ្ធភាពពេញលេញ គួរជាទីគាប់ចិត្ត។ ប្រៀបដូចជាស្បែករបស់យើងដែលត្រូវការសុខភាពល្អពីក្នុងសិន ទើបងាយស្រួលដល់ការប្រើប្រាស់ផលិតផលបានផលល្អ ជាពិសេសម្ហូបអាហារនេះហើយដែលតែងតែផ្ដល់ផលល្អ និងអាក្រក់ចំពោះរាងកាយ។ ដើម្បីជួយឲ្យបបូរមាត់មានពណ៌ផ្កាឈូកស្អាត លែងស្លេកស្លាំង អ្នកគួរតែសាកបរិភោគឬប្រើអាហារទាំង ១១មុខនេះសិន ចាំអស់សង្ឃឹម៖
១. ផ្លែប៉េងប៉ោះ
ក្នុងប៉េងប៉ោះមានផ្ទុកជាតិសេលេញ៉ូម ដែលជួយការពារបបូរមាត់ពីកម្ដៅថ្ងៃ។
២. ផ្លែដូង
ការញ៉ាំទឹកដូង លាបប្រេងដូង ញ៉ាំសាច់ដូង ឬញ៉ាំខ្ទិះដូង សុទ្ធតែមានប្រយោជន៍ដល់ស្បែកនិងបបូរមាត់ទាំងអស់។
៣. វ៉ល់ណាត់
វ៉ល់ណាត់សម្បូរដោយអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចរក្សាភាពយឺតនៃស្បែកព្រោះវាជួយបង្កើនការផលិតកូឡាជែន អ្នកគួរបរិភោគវាឲ្យបានទៀងទាត់ដើម្បីស្បែកក្មេងជាងវ័យ។
៤. យ៉ាអ៊ួរ
ផលិតផលទឹកដោះគោមានប្រូតេអ៊ីនដែលរក្សាស្បែកឱ្យរឹងមាំការពារការចាប់ផ្តើមនៃស្នាមជ្រួញបានយ៉ាងល្អ ចំណែកឯការលាបទឹកដោះគោជូរនៅលើបបូរមាត់របស់អ្នក ក៏អាចការពារជាតិពណ៌ផ្កាឈូកផងដែរ។
៥. តែបៃតង
តែបៃតងជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារការបំផ្លាញពីពន្លឺព្រះអាទិត្យ និងភាពចាស់ អ្នកថែមទាំងអាចត្រដុស ថង់តែបៃតងលើបបូរមាត់ស្ងួតប្រេះទៀត។

៦. ទឹកឃ្មុំ
ទឹកឃ្មុំមានផ្ទុកម៉ាញ៉េស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារបបូរមាត់មិនឱ្យប្រែពណ៌។
៧. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើមានផ្ទុកសារធាតុ អាឡូស៊ីន (Aloesin) ដែលគ្រប់គ្រងសារធាតុពណ៌ធ្វើឱ្យបបូរមាត់របស់អ្នកមានពណ៌ផ្កាឈូក។ អ្នកអាចផឹក ឬលាបប្រទាលកន្ទុយក្រពើលើបបូរមាត់របស់អ្នកបាន។
៨. ក្រូចឆ្មា
ទឹកឃ្មុំទឹកក្រូចឆ្មាជាមួយទឹកក្តៅឧណ្ហៗជួយបន្សាបជាតិពុលក្នុងរាងកាយផ្តល់ឱ្យបបូរមាត់របស់អ្នកមានសុខភាពល្អ។
៩. ឪឡឹក
ផ្លែឪឡឹកមានជាតិទឹក 97% ជួយឱ្យអ្នកមានបបូរមាត់មានសំណើម និងពណ៌ផ្កាឈូក។
១០. ប៊ីទ្រូត (Beetroot)
បើអ្នកមិនមានជំងឺទឹកនោមផ្អែម អ្នកគួរញ៉ាំបន្លែនេះជាប្រចាំ។ វាមានសារធាតុរ៉ែ និងវីតាមីនដែលធ្វើអោយស្បែកភ្លឺ និងរក្សាសំណើម។ លាបប៊ីទ្រូតនៅលើបបូរមាត់របស់អ្នកដើម្បីទទួលបានពណ៌លាំពណ៌ផ្កាឈូកធម្មជាតិ។

១១. បឺរី
ការទទួលទានផ្លែស្ត្របឺរី ឬប៊្លូបឺរី ផ្តល់នូវវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជួយបបូរមាត់របស់អ្នកមានពណ៌ភ្លឺថ្លា។
បបូរមាត់ផ្កាឈូកមិនត្រឹមតែបង្ហាញពីសម្រស់ស្រស់ស្អាតនោះទេ វាក៏បង្ហាញអំពីសុខភាពល្អរបស់យើងផងដែរ ដូច្នេះទើបគេចាត់ទុកចំណីអាហារសំខាន់ជាងផលិតផលដែលលាបតែពីលើ ណាមួយការប្រើប្រាស់ផលិតផលមិនមែនសុទ្ធតែមានប្រសិទ្ធិភាពនិងល្អសម្រាប់សុខភាពទេ៕
ប្រែសម្រួល៖ វារី
ចុចអាន៖អត្ថប្រយោជន៍ ៤ យ៉ាង របស់ផ្លែម្រះ ឱសថបំប៉នសម្រស់ ដែលនារីៗមិនគួររំលង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


